ភ្នំពេញ៖ គ្រោះថ្នាក់អាចកើតឡើងគ្រប់ពេលវេលា គ្រប់ទីកន្លែង និងចំពោះនរណាម្នាក់ ដោយមិនត្រៀមទុកជាមុន ដែលអាចបណ្តាលឱ្យមានរបួសផ្លូវកាយ របួសផ្លូវចិត្ត និងការបាត់បង់ហិរញ្ញវត្ថុ។ សម្រាប់ប្រជាជនកម្ពុជាភាគច្រើន ជាពិសេសអ្នកដែលធ្វើការក្នុងវិស័យក្រៅផ្លូវការ ឬរស់នៅក្នុងតំបន់ជនបទ ពួកគាត់ គឺពុំសូវទទួលបាននូវការទទួលបានសេវាធានារ៉ាប់រងប្រកបដោយគុណភាពនោះឡើយ។
ជាហេតុដូចនេះហើយទើប ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនផ្តល់សេវាកាបូបចល័តឈានមុខគេ បានចាប់ដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ អុិនសួរេន ភីអិលស៊ី ដែលជាក្រុមហ៊ុនធានារ៉ាប់រងកម្ពុជាដែលមានអាជ្ញាបណ្ណពេញលេញ ដើម្បីផ្តល់ជូននូវគម្រោងធានារ៉ាប់រង គ្រោះថ្នាក់បុគ្គលដែលត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជន Payroll របស់ក្រុមហ៊ុន ទ្រូម៉ាន់នី និងអតិថិជនផ្សេងៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគម្រោងធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលមានទឹកប្រាក់ធានាចាប់ពី 3,000 ដុល្លារទៅ 20,000 ដុល្លារ ក្នុងករណីមរណភាពដោយចៃដន្យ ឬពិការភាពជាអចិន្ត្រៃយ៍រួមជាមួយនឹងអត្ថប្រយោជន៍ចំណាយលើការព្យាបាលនៅមន្ទីរពេទ្យចំនួន 10% ក្នុងមួយករណី នៃចំនួនឺកប្រាក់ធានារ៉ាប់រងសរុប។ គម្រោងធានារ៉ាប់រងនេះ ផ្ដល់ជូនជាពិសេសសម្រាប់អតិថិជន Payroll របស់ក្រុមហ៊ុន ទ្រូម៉ាន់នី និងអតិថិជនផ្សេងៗទៀត ដែលមានអាយុចាប់ពី 18ឆ្នាំ ដល់ 65ឆ្នាំ ដោយវិសាលភាពធានាពេញ 24ម៉ោងទូទាំងប្រទេសកម្ពុជា។
អតិថិជនអាចទទួលបានព័ត៌មានអំពីការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលរបស់ពួកគេបានយ៉ាងងាយស្រួលតាមរយៈកម្មវិធី TrueMoney Wallet។ លើសពីនេះ ពួកគេក៏អាចចូលប្រើដៃគូមន្ទីរពេទ្យ ដោយគ្រាន់តែបង្ហាញកិច្ចសន្យាធានារ៉ាប់រងរបស់ពួកគេតាមរយៈកម្មវិធី app។ ភាពជាដៃគូនេះ គឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី និងក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ អុិនសួរេន ភីអិលស៊ី ក្នុងការលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាដោយផ្តល់ឱ្យពួកគេនូវសេវាកម្ម និងដំណោះស្រាយហិរញ្ញវត្ថុបានងាយស្រួល។
តាមរយៈការផ្តល់ការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលដែលមានតម្លៃសមរម្យ ជាមួយនឹងអត្ថប្រយោជន៍ច្រើនបែបនេះ គឺក្នុងគោលបំណងចូលរួមផ្ដល់សន្ដិភាពផ្លូវចិត្ត ដល់ប្រជាជនកម្ពុជា ដើម្បីទទួលបានការការពារក្នុងករណីគ្រោះថ្នាក់ចៃដន្យដែលមិនអាចព្រៀងទុកបាន។
លោកស្រី ឃួន ហ្វ្រង់ដារ៉ា អគ្គនាយិកាប្រតិបត្តិស្តីទី ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា បានមានប្រសាសន៍ថា៖
លោក អ៊ុក សាមិត្ត អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ អុិនសួរេន ភីអិលស៊ី មានប្រសាសន៍ថា៖
សម្រាប់ការដាក់ស្នើសុំធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលគឺងាយស្រួលដែលអតិថិជន TrueMoney Payroll អាចទាក់ទងក្រុមការងារតាមរយៈលេខ 069 740 023 ឬ 097 957 91 47។
សម្រាប់ព័ត៌មានបន្ថែមអំពីការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល សូមចូលទៅកាន់គេហទំព័រ www.truemoney.com.kh ឬ www.peoplenpartners.com៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]