ភ្នំពេញ៖ អាចនិយាយបានថា ក្នុងឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាគឺជាម្ចាស់ផ្ទះការប្រកួតកីឡាស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ក្នុងនោះដែរ នៅក្នុងព្រឹត្តិការណ៍កីឡាស៉ីហ្គេម ដែលកំពុងប្រព្រឹត្តិធ្វើឡើងនៅកម្ពុជានេះ គេឃើញមានកីឡាករ កីឡាការិនីច្រើនផ្នែកបានប្រកួតឈ្នះមេដាយមាសជូនជាតិច្រើនតែម្ដង។ 

លើសពីនេះទៅទៀត បើក្រឡេកទៅមើលផ្នែកកីឡាវាយសី ដែលជាវិញ្ញាសាវាយគូចម្រុះវិញ គេក៏ឃើញមានយុវតីម្នាក់ ដោយគេស្កាល់ថាជាកញ្ញា រស់ សុមនា ជាបេក្ខនារី Miss Teen International Cambodia 2023 ដែលមានលេខសម្គាល់១៩៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ កីឡាការិនីវាយសីរូបនេះ មិនត្រឹមតែមានសម្រស់ស្អាត ឆ្លាត ពូកែ ប៉ុណ្ណោះទេ ប៉ុន្តែនាងថែមទាំងជាងកីឡាការិនីតំណាងប្រទេស ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២ទៀតផង។ ជាមួយគ្នានេះដែរ កញ្ញា រស់ សុមនា បានធ្វើឲ្យប្រជាជនខ្មែរ រួមទាំងហ្វេន មានក្ដីរំភើប និងមោទកភាពលើរូបនាងជាខ្លាំង ខណៈដែលនាងបានប្រកួតឈ្នះ ហើយក្លាយជាម្ចាស់មេដាយមាស លើវិញ្ញាសាវាយគូចម្រុះ ក្នុងព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២ដូច្នេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា រស់ សុមនា 
  កញ្ញា រស់ សុមនា 
  កញ្ញា រស់ សុមនា 
  កញ្ញា រស់ សុមនា 
កញ្ញា រស់ សុមនា 
  កញ្ញា រស់ សុមនា និងក្រុមកីឡាវាយសី
  កញ្ញា រស់ សុមនា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]