ភ្នំពេញ៖ កន្លងមកប្រមិត្តបានជ្រាបរួចមកហើយ ពីកីឡាការិនីឆ្នើម ខាន់ ចេសា នឹងជាម្ចាស់មេដាយមាស លើវិញ្ញាសាជឺជិតស៊ូ ក្នុងព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាគឺជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ ហើយកីឡាការិនីវ័យក្មេងរូបនេះ ធ្លាប់បានឈ្នះមេដាយមាស ក្នុងកម្មវិធីប្រកួតកីឡាធំៗលំដាប់អន្តរជាតិយ៉ាងច្រើនផងដែរ។
ពិតណាស់ កីឡាការិនីវ័យក្មេង ខាន់់ ចេសា នាងតែងតែធ្វើឲ្យប្រជាជនកម្ពុជា មានមោទកភាពលើរូបនាងគ្រប់ពេលតែម្ដង។ លើសពីនេះទៅទៀត បើទោះបីកីឡាការិនីរូបនេះ មិនបានរស់នៅប្រទេសកម្ពុជា ប៉ុន្តែនាងតែងតែចេញទៅប្រកួតតំណាងប្រទេសកម្ពុជា និងជួយលើកមុខមាត់ជាតិកម្ពុជាគ្រប់ពេលតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ មហាជន ក៏ដូចជាអ្នកគាំទ្រ ខាន់ ចេសា ធ្លាប់តែឃើញនាងមានកម្លាំងមាំមួន ហើយរៀបចំខ្លួនក្នុងសម្លៀកបំពាក់កីឡា ឬស្លៀកឈុតទាន់សម័យ។ ប៉ុន្តែថ្មីៗនេះនាងបានគ្រងជាមួយនឹងឈុតក្នុងទម្រង់សម្លៀកបំពាក់បុរាណដ៏ស្វាហាប់ មើលទៅពិតជា ប្លែក ហើយស្រស់សោភា មានភាពអង្គអាចរហូតត្រូវបានហ្វេនពោលពាក្យសរសើរពីនាងគ្រប់គ្នា៕
ប្រភពរូបភាព៖ Hang Embillishment
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]