ភ្នំពេញ៖ បច្ចុប្បន្នគេសង្កេតឃើញថាបងប្អូនប្រជាជនខ្មែរយ៉ាងច្រើន បានបង្កើតគណនីTikTok ដើម្បីលេងកម្សាន្ត។ ហើយក្នុងនោះ ក៏មានអ្នកលេងTikTok ជាច្រើនទទួលបានភាពល្បីល្បាញមានអ្នកចូលចិត្តច្រើន រហូតអាចរកចំណូលបានទៀតផង។ 

ក្នុងនោះដែរ បើនិយាយដល់អ្នកលេងTikTok ស្រីម្នាក់ដែលគេស្គាល់ឈ្មោះថា សូលីកា នាងក៏ជាអ្នកលេងបណ្ដាញសង្គមមួយនេះ ផ្ទុះល្បីមិនចាញ់អ្នកផ្សេងឡើយ។ ម្យ៉ាងរាល់វីដេអូនាង តែងធ្វើឲ្យអ្នកទស្សនាបានសើចសប្បាយ ញញឹមបិទមាត់មិនជិត តាមរយៈកាយវិកាសម្ដែងប្លែកៗ ទៅតាមប្រទេសបទចម្រៀង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ប្រិយមិត្តធ្លាប់តែឃើញ សូលីកា បង្ហាញកាយវិការ និងទឹកមុខញញឹមរីករាយ ប៉ុន្តែថ្មីៗនេះ មានស្រ្តីម្នាក់បានទម្លាយប្រវត្តិអ្នកលេងTikTokល្បីរូបនេះថា « សូលីកានាងធ្លាប់ធ្វើការបម្រើនៅតាមផ្ទះ នៅឯប្រទេសម៉ាឡេស៉ី ហើយអំឡុងពេលទៅធ្វើការនៅម៉ាឡេស៉ី ម្ចាស់ផ្ទះរបស់នាងបានវាយធ្វើបាបនាង រហូតធ្វើឲ្យប៉ះពាល់ខួក្បាល ដោយនាងបានត្រឡប់មកព្យបាលនៅប្រទេសកម្ពុជាវិញអស់រយៈពេល៧ឆ្នាំ»៕

ប្រភពវីដេអូ៖ romdulflops

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវិដេអូខាងក្រោម៖​

សូលីកា
សូលីកា
សូលីកា
សូលីកា
សូលីកា
@romdulflops No funny related, please be kind to her. @solyka88 #romdulflops ♬ Dancing With Your Ghost - Sasha Alex Sloan
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]