ភ្នំពេញ៖ ចាប់តាំងពីថ្ងៃបើកការប្រកួតកីឡាស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គេឃើញថាកីឡាករ កីឡាការិនីខ្មែរគ្រប់ផ្នែក ពិតជាបានតាំងចិត្តយ៉ាងមុនមាំ ដើម្បីប្រកួតដើម្បីមេដាយមាសជូនជាតិផងដែរ។ 

លើសពីនេះទៅទៀត កីឡាករ កីឡាការិនីកម្ពុជា បានធ្វើឲ្យប្រជាជនខ្មែរមានចិត្តរំភើប រីករាយ និងមោទកភាព ដែលអត្តពលិកកីឡាទាំងអស់ បានប្រកួតឈ្នះមេដាយមាសសឹងគ្រប់គ្នា។ ម្យ៉ាងបើទោះបីមានអត្តពលិកដទៃ មិនអាចប្រកួតឈ្នះមេដាយមាស ក៏ពួកគេទទួលបានការលើកកម្លាំងចិត្តពីមហាជនផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីលើនេះទៀត ថ្មីៗនេះជាដំណឹងដ៏រីករាយ ដែលកីឡាករផ្នែតរត់គឺលោក ឈុត ប៊ុនថន បានប្រកួតឈ្នះមេដាយមាស លើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ។ ហើយនេះជាមេដាយប្រវត្តិសាស្ត្រ លើកដំបូងរបស់កម្ពុជាលើប្រភេទកីឡាអត្តពលកម្ម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

ក្នុងនោះដែរ បន្ទាប់ពីកីឡាកររូបនេះបានមេដាយមាស រូបនេះបានសម្ដែងក្ដីរីករាយ ប៉ុន្តែបានបង្ហាញពីភាពខកចិត្ត ដែលលោកឪពុក និងម្ដាយ មិនបានភាពភាពជោគជ័យរបស់ខ្លួន ព្រោះតែអ្នកមានគុណកីឡាកររូបនេះបានទទួលមរណភាព។ យ៉ាងណា ពីក្រុមហ៊ុនខ្មែរឡូដ ក៏សូមឲ្យលោក ឈុត ប៊ុនថន មានភាពរឹងមាំ និងបន្តការងារផ្នែកកីឡាមួយនេះ ដើម្បីលើកមុខមាត់ប្រទេសជាតិបន្តទៅមុខទៀតផងដែរ៕ 

ប្រភពវីដេអូ៖ MoEYS Cambodia 

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

  លោក ឈុត ប៊ុនថន 
  លោក ឈុត ប៊ុនថន 
លោក ឈុត ប៊ុនថន 
  លោក ឈុត ប៊ុនថន 
  លោក ឈុត ប៊ុនថន 
  លោក ឈុត ប៊ុនថន 
  លោក ឈុត ប៊ុនថន 
វីដេអូ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]