ភ្នំពេញ៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេក្នុងប្រទេសកម្ពុជា បានដាក់ឱ្យដំណើរការសេវា S2Biz ដែលជាកម្មវិធីផ្តល់នូវដំណោះស្រាយឌីជីថលយ៉ាងសម្បូរបែបដ៏មានសុវត្ថិភាពសម្រាប់ម្ចាស់អាជីវកម្មក្នុងការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុបានយ៉ាងងាយស្រួល និងរហ័ស។
សេវា S2Biz ផ្តល់នូវប្រព័ន្ធស្វ័យប្រវត្តិ និងប្រព័ន្ធអនុម័តឆ្លាតវៃដែលមានភាពបត់បែន និងសមស្របទៅតាមគោលនយោបាយរបស់ក្រុមហ៊ុននីមួយៗ។ តាមរយៈសេវាមួយនេះ សហគ្រាសធុនតូច មធ្យម ឬធំនានា នឹងមានលទ្ធភាពកាន់តែល្អប្រសើរជាងមុនក្នុងការគ្រប់គ្រង និងចាត់ចែងប្រាក់បៀវត្សរ៍បុគ្គលិករបស់ពួកគេតាមបែបឌីជីថលដោយផ្អែកតាមតម្រូវការជាក់លាក់របស់ពួកគេ ខណៈដែលប្រាក់បៀវត្សរ៍អាចដាក់ចូលដោយស្វ័យប្រវត្តិទៅតាមពេលវេលាកំណត់ជារៀងរាល់ខែ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖
ថ្មីៗនេះធនាគារ ស្ថាបនា ក៏បានដាក់ឱ្យដំណើរការកម្មវិធី "Corporate Executive Benefits" ដែលជួយឱ្យម្ចាស់អាជីវកម្មទទួលបាននូវព័ត៌មាន និងចាប់យកនិន្នាការឌីជីថលដែលកំពុងរីកចម្រើនដូចជា ធ្វើការផ្លាស់ប្តូរទៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងប្រាក់បៀវត្សរ៍ស្វ័យប្រវត្តិ Sathapana ePayroll ដែលជួយឱ្យអាជីវកម្មរបស់ពួកគេរីកចម្រើនទៅមុខ។
លើសពីនេះទៅទៀត ម្ចាស់អាជីវកម្មអាចទទួលបាននូវការផ្តល់ជូនពិសេសពីកញ្ចប់ "Corporate Executive Benefits"។ ជាពិសេសសម្រាប់និយោជកនឹងទទួលបានការលើកលែងថ្លៃសេវា ទទួលបានអត្រាការប្រាក់ខ្ពស់ និងការបញ្ចុះតម្លៃពិសេស ខណៈពេលដែលនិយោជិតក៏ទទួលបានអត្រាការប្រាក់ល្អប្រសើរលើគណនីសន្សំ និងឥណទាន។ប្រសិនបើលោកអ្នកជាម្ចាស់អាជីវកម្ម លោកអ្នកអាចប្រើប្រាស់ S2Biz ដើម្បីទទួលបានបទពិសោធន៍ដ៏ល្អប្រសើរជាមួយនឹងតម្លៃសេវាសមរម្យ អត្ថប្រយោជន៍ និងការផ្តល់ជូនពិសេសផ្សេងទៀត។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://www.sathapana.com.kh/km/digital-banking-business/s2biz/?fbclid=IwAR1VPXRgU6hn-1dgd2vdzh-0-NgYumHyQhULryqsK-U1sWdjvy6MxoP__Fw&cHash=bdce63bdf5b93d864d826f2aa4f5080b
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៧ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.៤០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧២សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង៣០០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយSWIFTនិងសេវាVisa B2B Connect Western Unionហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់Best Mobile Banking Appឆ្នាំ២០២២ និងMobile Banking & Payment Initiative of the Yearពីទស្សនាវដ្ដីGlobal Brands Magazineរបស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ បន្ថែមពីលើនេះ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន២ “Leadership in Credit Card Issuance 2022”និង “Leadership In Innovation For SME 2022”ពីក្រុមហ៊ុន VISA។ ពានរង្វាន់ទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]