ភ្នំពេញ៖ ABA មានមោទនភាពក្នុងការបរិច្ចាគទឹកប្រាក់ 200,000 ដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា (CRC) ដើម្បីបន្ដគាំទ្រសកម្មភាពមនុស្សធម៌ទូទាំងប្រទេស។ ការបរិច្ចាគនេះក៏ធ្វើឡើង ដើម្បីអបអរខួបលើកទី 160 របស់កាកបាទក្រហមអន្តរជាតិ ដែលត្រូវនឹងថ្ងៃទី 8 ឧសភា ឆ្នាំ2023។
ពិធីប្រគល់ប្រាក់បរិច្ចាគនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងជាអគ្គហិរញ្ញឹក កាកបាទក្រហមកម្ពុជា, លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត នាស្នាក់ការកណ្ដាលកាកបាទក្រហមរាជធានីភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Askhat Azhikhanov មានប្រសាសន៍ថា៖
លោកបានបន្ថែមថា៖
កាកបាទក្រហមកម្ពុជា គឺជាអង្គការសប្បុរសដ៏ធំបំផុតនៅកម្ពុជា។ អង្គការនេះ បាននឹងកំពុងផ្ដល់សេវាកម្មសំខាន់ៗជាច្រើន ដូចជាកម្មវិធីឆ្លើយតប និងត្រៀមខ្លួន សម្រាប់គ្រោះមហន្ដរាយ កម្មវិធីអប់រំសុខភាពសហគមន៍ និងកម្មវិធីសុខុមាលភាពសង្គមជាច្រើនទៀត ចាប់ពីឆ្នាំ 1955 មក។
គួររំលឹកថា កាលពីឆ្នាំ 2022 ធនាគារ ABA បានគាំទ្រដល់បុព្វហេតុមនុស្សធម៌ ដោយបរិច្ចាគទឹកប្រាក់ 200,000 ដុល្លារអាមេរិកជូន កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ការងារសង្គ្រោះពេលមានគ្រោះមហន្តរាយ ការងារសុខាភិបាល និងសេវាសុខុមាលភាពសង្គម។ ការបរិច្ចាគបន្ថែមរបស់ ABA នៅឆ្នាំនេះ បានពង្រឹងការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការផ្ដល់ប្រយោជន៍ជាវិជ្ជមានដល់សហគមន៍ និងជួយកសាងសហគមន៍ឲ្យកាន់តែរឹងមាំ ប្រកបដោយភាពធន់មាំនៅក្នុងប្រទេសកម្ពុជា។
ធនាគារ ABA ត្រូវចាត់ទុកជាដែលជាធនាគារពាណិជ្ជធំបំផុតមួយនៅកម្ពុជាគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជន និងប្រាក់ចំណេញ នេះបើយោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]