ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកុមារដ៏ល្បីដែលធ្លាប់មានមួយរដូវកាលមកហើយក្នុងប្រទេសកម្ពុជាយើង ពេលនេះ Cambodian Idol Junior ត្រលប់មកជាថ្មីក្នុងរដូវកាលទី2 ដែលនឹងចាក់ផ្សាយវគ្គដំបូងសប្តាហ៍ដំបូងក្នុងរាត្រីនេះហើយ។

ពិតជាភ្ញាក់ផ្អើល និងគួរឲ្យចាប់អារម្មណ៍បំផុតនោះ កម្មវិធីប្រឡងចម្រៀងកុមារដ៏ល្បីរន្ទឺមួយនេះ បានត្រលប់មកជាមួយនឹងគណៈកម្មការថ្មីទាំង3រូបតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំពូលតារាចម្រៀងដ៏ល្បីពោពេញដោយបទពិសោធន៍ អ្នកនាង សុគន្ធ នីសា លោក ហ្សូណូ និងកញ្ញា សុខ សីឡាលីន បានត្រៀមខ្លួនយ៉ាងមុតមាំសម្រាប់កម្មវិធីលំដាប់ពិភពលោកមួយនេះ។

ចាំមើលថា តើកំពូលតារាចម្រៀងដែលជាគណៈកម្មការទាំង3 នឹងត្រូវជួបប្អូនៗកុមារដ៏មានសមត្ថភាពយ៉ាងណាខ្លះ? Cambodian Idol Junior រដូវកាលទី2 ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8យប់ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]