កូរ៉េខាងត្បូង៖ អាចនិយាយបានថា កាលបីពេលថ្មីៗនេះ Influencerវ័យក្មេងដ៏មានប្រជាប្រិយភាពកញ្ញា ជា ស្រីនា បានដឹកដៃម៉ាក់បង្កើត ម៉ាក់ក្មេង រួមជាមួយនឹងគូដណ្ដឹង ទៅដើរកម្សាន្តនៅឯប្រទេសកូរ៉េខាងត្បូងផងដែរ។
ពិតណាស់ ដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េខាងត្បូងរបស់តារាស្រីរូបនេះ មើលទៅហាក់ជាមានក្ដីសុខ និងសប្បាយរីករាយជាខ្លាំង ខណៈបានដើរលេងជាមួយមនុស្សដែលខ្លួនស្រលាញ់។ មិនតែប៉ុណ្ណោះ អំឡុងពេលដើរលេងនៅទីនោះ នាងក៏បានទៅសិក្សាវគ្គខ្លីលើជំនាញមួយ ពោលគឺរៀនផ្នែកផាត់មុខផ្ទាល់ជាមួយគ្រូប្រចាំប្រទេសកូរ៉េខាងត្បូង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ដោយកញ្ញា ជា ស្រីនា ជ្រើរើសរៀនវគ្គខ្លី ហើយពេលនេះនាងបានរៀនចប់រួចរាល់ ព្រមទាំងមានវិញ្ញាបនបត្របញ្ជាក់ពីការសិក្សារយៈពេលខ្លីរបស់នាងផងដែរ។ ក្នុងនោះដែរ បើមើលតាមរូបភាពដែលនាងបានបង្ហោះ ឃើញថានាងមានភាពរីករាយ ខណៈបានរៀនជាមួយគូជំនាញផ្នែកផាត់មុខនៅប្រទេសកូរ៉េផ្ទាល់យ៉ាងដូច្នេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]