ភ្នំពេញ៖ ហាងសម្លៀកបំពាក់ ម៉ាក ZARA បានបើកដំណើរការហាងដំបូងរបស់ខ្លួននៅកម្ពុជា ស្ថិតនៅផ្សារទំនើបជីប ម៉ុង ២៧១មេហ្កាម៉ល ដែលជាកន្លែងមួយបង្ហាញពីនវានុវត្តន៍ច្ចេកវិទ្យា នឹងប្រមូលផ្ដុំនូវម៉ូដឈានមុខគេ ដ៏សម្បូបែបស្រមាប់ស្រ្តី បុរស និងកុមារ ដើម្បីផ្តល់ជូននូវបទពិសោធន៍ថ្មីដល់អតិថិជន។

ហាង Zara នឹងចាប់ផ្តើមបើកដំណើរការលក់ចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ព្រមជាមួយនឹងការបើកដំណើរការលក់ តាមអនឡាញតាមរយៈ Zara.com/kh.។ ជាមួយនឹងគំរូច្រមុះដ៏សម្បូរបបនេះ អតិថិជនកម្ពុជានឹងមានឱកាសចូលមើលផលិតផល Zara ស្រមាប់ស្រី្ត បុរស និងកុមារដែលអាចរកទិញបានក្នុងពលដំណាលគ្នាទាំងនៅក្នុង ហាងទំនើប និងតាមអនឡាញជាមួយនឹងការមកដល់នៃផលិតផលថ្មីៗ ពីរដងក្នុងមួយសប្តាហ៍។

ស្ថិតនៅទីតាំងសំខាន់ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ុល ដ៏លចេធ្លោក្នុងរាជធានីភ្នំពេញ ហាង Zara ដំបូងគេក្នុងប្រទេសកម្ពុជា មានទំហំសរុប៣,៣០០ ម៉ែតការ៉េ ដែលលាតសន្ធឹងពេញមួយជាន់នៃផ្សារទំនើបនេះ។
ហាង Zara នឹងចាប់ផ្តើមបើកដំណើរការលក់ចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ព្រមជាមួយនឹងការបើកដំណើរការលក់ តាមអនឡាញតាមរយៈ Zara.com/kh.។ ជាមួយនឹងគំរូច្រមុះដ៏សម្បូរបបនេះ អតិថិជនកម្ពុជានឹងមានឱកាសចូលមើលផលិតផល Zara ស្រមាប់ស្រី្ត បុរស និងកុមារដែលអាចរកទិញបានក្នុងពលដំណាលគ្នាទាំងនៅក្នុង ហាងទំនើប និងតាមអនឡាញជាមួយនឹងការមកដល់នៃផលិតផលថ្មីៗ ពីរដងក្នុងមួយសប្តាហ៍។

ជាមួយនឹងទីតាំងសំខាន់ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ុល ដ៏លចេធ្លោក្នុងរាជធានីភ្នំពេញ ហាង Zara ដំបូងគេក្នុងប្រទេសកម្ពុជា មានទំហំសរុប៣,៣០០ ម៉ែតការ៉េ ដែលលាតសន្ធឹងពេញមួយជាន់នៃផ្សារទំនើបនេះ។ផ្នែកខាងក្នុងរចនាដោយស្ទូឌីយោ ស្ថាបត្យកម្ម Zara (Zara Architectural Studio) ដែលភាគច្រើនមានពណ៌ស ស្អាត ស៊ីគ្នានឹងពណ៌ផ្សេងទៀត រួមជាមួយភាពទាក់ទាញនៃគ្រឿងសង្ហារឹមធ្វើពីឈើ និងផ្ទៃពណ៌ធម្មជាតិ។

ហាងទំនើបនេះមានទីធ្លា «ហាង លក់ ទំនិញ»ទូលាយ ប្រមូលផ្ដុំសម្លៀកបំពាក់កីឡា ស្បែកជើង និងប្រដាប់ប្រដារផ្សេងៗ។ ទីធ្លាទាំងនេះមានការតុបតែង និងរចនាគ្រឿងសង្ហារិមប្លែកៗ និងរៀបចំទីតាំងស្តុកទំនិញថ្មីនៅជាប់ៗគ្នាស្របសេវាផ្ទាល់ខ្លួន។

ហាងនេះបង្ហាញពីគោលគំនិតចុងក្រោយបំផុតរបស់ Zara ក្នុងការលក់រាយសម្រាប់ហាងធំៗ។ ហាងនេះត្រូវបានបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាដ៏មានប្រសិទ្ធភាព ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ម៉ូដែលមួយគ្មានពីរ ដែលរួមបញ្ចូលជាមួយវទិកាអនឡាញថ្មីបំផុតនៅកម្ពុជា ដូចជា Zara.com/kh តាមរយៈកម្មវិធី Zara និងមុខងារ Store Mode ។

ការបើកដំណើរហាងអនឡាញ Zara ថ្មីនៅកម្ពុជាដែលអតិថិជនកម្ពុជាអាចរកបានចាប់ពីថ្ងៃទី១៣ ឧសភាស្អែកនេះតទៅបទពិសោធន៍នៃការទិញទំនិញដែលមានភាពងាយសួល និងដំណើរការជាមួយកម្មវិធីស្វែងរកតាមអ៊ីនធឺណិតទាំងអស់ដែលមាននៅក្នុងប្រទេស។ ទំនិញដែលលក់តាមអនឡាញមានតម្លៃដូចគ្នាទៅនឹងទំនិញលក់នៅក្នុងហាង Zara ហើយអតិថិជនអាចសម្រេចចិត្តទិញមុខទំនិញតាមរយៈការដឹកជញ្ជូនដល់ផ្ទះ ឬទៅទិញផ្ទាល់នៅហាងក៏បាន។

មុខងារ «Store Mode» តាមរយៈកម្មវិធី Zara ភ្ជាប់ប្រព័ន្ធអនឡាញជាមួយហាងនៅរាជធានីភ្នំពេញ។ មុខងារនេះអនុញ្ញាតឲ្យអតិថិជនរកមើលមុខទំនិញនៅក្នុងហាងតាមរយៈកម្មវិធី និងបញ្ជាទិញទំនិញនៅក្នុងហាងក្នុងរយៈពេលពីរម៉ោង។អតិថិជនក៏អាចប្រើបាស់កម្មវិធីនេះ ដើម្បីរកទីតាំងមុខទំនិញ នៅក្នុងហាងផងដែរ។

សម្រាប់ការដឹកជញ្ជូន ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ជូននូវផលិតផល ដែលបានបញ្ជាទិញតាមអនឡាញ ដោយការវចខ្ចប់មិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងការពារសេម្លៀកបំពាក់ ព្រមទាំងមុខទំនិញក្នុងអំឡុងពេលដំណើរការដឹកជញ្ជូន។
លើសពីនោះ មុខទំនិញត្រូវបានដឹកជញ្ជូនដោយឥតគិតថ្លៃ ដោយមិនគិតពីចំនួននការទិញ បើអតិថិជនសម្រេចចិត្តទិញមុខទំនិញនៅក្នុងហាង តាមរយៈសេវាដឹកជញ្ជូនស្តង់ដារពី ៧ ទៅ ៨ ថ្ងៃនេះថ្ងៃធ្វើការ។

សម្រាប់អតិថិជនដែលជ្រើសរើសការដឹកជញ្ជូនដល់ផ្ទះ សម្រាប់ការដឹកជញ្ជូនតាមស្ទង់ដារ(៧-៨ថ្ងៃនេះថ្ងៃធ្វើការ) លើការបញ្ជាទិញលើសពី៣២០ ០០០រៀល ឥតគិតថ្លៃដឹកជញ្ជូន និងការដឹកជញ្ជូនតាមស្តង់ដារ (៧-៨ថ្ងៃនេះថ្ងៃធ្វើការ) លើការបញ្ជាទិញក្រោម៣២០ ០០០រៀល គិតថ្លៃដឹកជញ្ជូន ២០ ០០០ រៀល។

ចំពោះអតិថិជនដែលចង់ផ្លាស់ប្តូរទំនិញ តាមគោលការណ៍ផ្លាស់ប្តូរ និងប្រគល់ទំនិញតឡប់ គឺដូចគ្នាសម្រាប់ទាំងការទិញនៅហាង និងតាមអនឡាញ ដែលអតិថិជនអាចប្រគល់ទំនិញដែលមិនទាន់បានពាក់ត្រឡប់មកវិញដើម្បីប្តូររយកប្រាក់វិញ ក្នុងរយៈពេលទិញ ៣០ថ្ងៃ។ ការប្រគល់ទំនិញគឺឥតគិតថ្លៃ សម្រាប់ការប្រគល់ទំនិញផ្ទាល់នៅហាង និងគិតថ្លៃ ២០០០០ រៀល សម្រាប់ការប្រគល់ទំនិញពីអាសយដ្ឋានរបស់អតិថិជន ។

Zara គឺជាផ្នែកមួយនៃក្រុមហ៊ុន Inditex ដែលជាក្រុមហ៊ុនលក់រាយម៉ូដជាសាកលមួយ និងជារបស់ក្រុមហ៊ុន Pull&Bear, Massimo Dutti, Bershka, Stradivarius, Oysho S Zara Home i mantu Zara ដែលបានចាប់ផ្តើមជាមួយនឹងការបើកហាងដំបូង របស់ខ្លួននៅប្រទេសអេស្ប៉ាញ ក្នុងឆ្នាំ១៩៧៥ ហើយការប្រមូលផ្ដុំរបស់ខ្លួនបច្ចុប្បន្ននេះ មាននៅលើវេទិការចម្រុះ ទាំងនៅហាង និងអនឡាញ នៅក្នុងទីផ្សារជាង២០០កន្លែង។

ដោយផ្តោតលើការច្នៃប្រឌិតឥតឈប់ឈរ Zara ផ្តល់ជូននូវផលិតផលឈានមុខសម្រាប់ស្រ្តី បុរស និងកុមារតាមរយៈគំរូអាជីវកម្មដែលធ្វើឲ្យអតិថិជនមានចំណាប់អារម្មណ៍លើ អ្វីគ្រប់យ៉ាងដែយើងធ្វើ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]