ភ្នំពេញ៖ ​សូមចូលរួមអបអរដល់កំពូលកីឡាករគុនខ្មែរ ព្រំ សំណាង ដែលបានយកជ័យជំនះលើកីឡាករមីយ៉ាន់ម៉ា ទុន ទុនមីន កាលពីថ្ងៃទី១១ ឧសភា ថ្មីៗនេះ។

​ទីបំផុសវិញ្ញាសារគុនខ្មែរ ប្រភេទគីឡូ៨១គីឡូក្រាម បានស្វែងរកជើងឯកម្ចាស់មេដាយមាសឃើញហើយ គឺបានទៅលើកំពូលកីឡាករគុនខ្មែរ ព្រំ សំណាង។ កីឡាករ ព្រំ សំណាង បានប្រកួតយកឈ្នះកីឡាករមីយ៉ាន់ម៉ា ទុន ទុនមីន ដណ្ដើមបានមេដាយមាសជូនជាតិខ្មែរយើងដោយជោគជ័យធំបំផុត ហើយនេះគឺជាការលើកមុខមាត់កីឡាគុនខ្មែរឲ្យពិភពលោកបានស្គាល់គុនខ្មែរកាន់តែច្បាស់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ដោយសារតែការស្រលាញ់ និងចង់លើកមុខមាត់គុនខ្មែរឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់ថាគុនខ្មែរខ្លាំងប៉ុនណា ក្រុមហ៊ុនចិត្តល្អ ប៊ូសស្ត្រង បានប្រកាសលើកទឹកចិត្តជូនផ្ទះ១ល្វែង ដែលជាប្រភពថាមពលប្រគល់ជូនកីឡាករគុនខ្មែរ ព្រំ សំណា ពេលដែលទទួលបានមេដាយមាសជូនជាតិ។

ក្រុមហ៊ុនប៊ូសស្ត្រងសូម សម្ដែងនូវការកោតសរសើរដល់សមត្ថភាពដ៏ខ្លាំងក្លាកីឡាករគុនខ្មែរ ដែលបានប្រើក្បាច់គុនខ្មែរវាយបានល្អបំផុតក្នុងការប្រកួតលើសង្វៀនរហូតទទួលបានមេដាយមាសជូនជាតិមាតុភូមិយើង ដូចនេះហើយកីឡាករគុនខ្មែរ ព្រំ សំណាង ពិតជាសាកសមនឹងទទួលបានផ្ទះថ្មីពីក្រុមហ៊ុនចិត្តល្អប៊ូសស្ត្រងណាស់។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]