រាជធានីភ្នំពេញ, ប្រទេសកម្ពុជា: (ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣) – សាកស្រមៃមើល មេចុងភៅដ៏តូចម្នាក់ដែលអាចចម្អិនម្ហូបរបស់អ្នកនៅលើចានដោយប្រើដំបងវេទមន្តរបស់គាត់។ នេះជាអ្វីដែលអ្នកអាចរំពឹងបាននៅសណ្ឋាគារ ហៃយ៉ាត់ រិជិនស៊ី ភ្នំពេញ ដែលជាសណ្ឋាគារប្រណិតមួយនៅចំកណ្តាលរាជធានី ខណៈពេលដែលធ្វើជាម្ចាស់ផ្ទះ Le Petit Chef មេចុងភៅតូចជាងគេបំផុតលើពិភពលោក ហើយក៏ជាមេចុងភៅដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា នឹងបើកជាផ្លូវការចាប់ពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ នេះតទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សLe Petit Chef គឺជាបទពិសោធន៍នៃការទទួលទានអាហារដែលមើលឃើញ ប្រកបទៅដោយភាពទាក់ទាញ ពីចុងភៅដែលមានដើមកំណើតជនជាតិបារាំងនិងមានចលនាទំហំ ២.៥ អ៊ីង ជាមួយសិល្បៈរៀបចំអាហារនៅលើចាន ដោយការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបបែប 3D ។ ការបង្ហាញនេះត្រូវបានបង្កើតឡើងដោយវិចិត្រករ Skullmapping ដែលមានទីតាំងជាង ៣៥ ជុំវិញពិភពលោក និងនៅលើកប៉ាល់ទេសចរណ៍ល្បីៗ។
ភ្ញៀវដែលអញ្ជើញមកទទួលទានអាហារ នឹងរីករាយមុខម្ហូបចំនួនប្រាំវគ្គដែលត្រូវបានបំផុសគំនិតរបស់មេចុងភៅតូបរបស់យើង អមដោយតន្ត្រីតាមប្រធានបទផ្សេងៗគ្នា ពន្លឺនិងកាយវិការដ៏រស់រវើកប្រៀបដូចជាការនិទានរឿង ជាមួយនឹងមុខម្ហូបដ័មានឱជារសដូចជា៖ បង្កងកាណាដា ខ្យងហុកកៃដូមកពីប្រទេសជប៉ុន ស្តេក គ្រុំជំពូកទា និងមុខម្ហូបផ្សេងៗទៀត។
លោក Juan Mercadante នាយកគ្រប់គ្រងទូទៅ នៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញបានមានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយក្នុងការនាំយក Le Petit Chef មកកាន់រាជធានីភ្នំពេញជាលើកដំបូង ហើយផ្តល់ជូនភ្ញៀវរបស់យើងនូវភាពរីករាយអំពីទស្សនីយភាពនៃការទទួលទានអាហារបែបច្ចេកវិទ្យា សិល្បៈចំម្អិនអាហារ ដែលមិនអាចបំភ្លេចបាន។ "នេះជាឱកាសដ៏ល្អឥតខ្ចោះមួយដើម្បីអបអររាត្រីដ៏រីករាយជាមួយក្រុមគ្រួសារ មិត្តភក្តិ នឹងពេលវេលាពិសេសបំផុតជាមួយ Le Petit Chef"។
Le Petit Chef នឹងមានវត្តមាននៅបានីយដ្ឋាន The Attic ក្នុងសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញចាប់ពីថ្ងៃទី ១៥ ខែឧសភា រៀងរាល់ថ្ងៃពុធ ដល់ថ្ងៃច័ន្ទ ដោយកម្មវិធីអាហារមានចំនួនពីរវគ្គ៖ វគ្គទីមួយចាប់ផ្តើមនៅម៉ោង ៦:០០ ល្ងាច វគ្គទីពីរនៅម៉ោង ៨:០០ យប់។ សម្រាប់ការកក់ សូមចូលទៅកាន់គេហទំព័រ https://lepetitchef.com/phnompenh សម្រាប់ព័ត៌មានបន្ថែម ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ +855 23 600 1234 ឬចូលទៅកាន់ហ្វេសប៊ុកផេក https://www.facebook.com/hyattregencyphnompenh
អំពី ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានបើកដំណើរការនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ដែលជាសណ្ឋាគារ Hyatt ដំបូងគេក្នុងរាជធានីភ្នំពេញ និងជាការបង្ហាញម៉ាកយីហោ ហៃយ៉ាត់ រីជិនស៊ី នៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈ។ ជាមួយនឹងបន្ទប់ចំនួន ២៤៧ រួមទាំងបន្ទប់ស្នាក់នៅ បែប residential-style suites ចំនួន ៤៣ បន្ទប់ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីថ្មី នឹងក្លាយទៅជាសណ្ឋាគារលំដាប់អន្តរជាតិដ៏ធំបំផុតនៅក្នុងទីក្រុង។ ស្ថិតនៅចំកណ្តាលនៃសង្កាត់វប្បធម៌ និងធុរកិច្ច ខណ្ឌដូនពេញ រាជធានីភ្នំពេញ ធ្វើដំណើរ ៣០ នាទីពីអាកាសយានដ្ឋាន និងចម្ងាយនៅជិតបំផុតពី ព្រះបរមរាជវាំង សារមន្ទីរជាតិ និងមាត់ទន្លេ — លើសពីនេះ ហៃយ៉ាត់ ផ្តល់ជូនអ្នកធ្វើដំណើរអាជីវកម្ម និងភ្ញៀវកម្សាន្ត ជាមួយនឹងផាសុកភាពទំនើប និងភាពងាយស្រួល រួមជាមួយនឹងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជានៅក្នុងទីក្រុងដ៏ទាក់ទាញបំផុតមួយរបស់អាស៊ី។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ hyattregency.com ។ តាមដាន @HyattRegency នៅលើ Facebook, Twitter និង Instagram ហើយភ្ជាប់រូបថតជាមួយ #HyattRegency ។
អំពី ហៃយ៉ាត់ រីជិនស៊ី ហៃយ៉ាត់ រីជិនស៊ី
មានមោទនភាពក្នុងឱ្យការធ្វើដំណើរគ្មានភាពតានតឹង និងពោរពេញដោយភាពជោគជ័យ។ ជាមួយនឹងទីតាំងងាយស្រួលជាង ១៩៥ នៅក្នុងប្រទេសជាង ៣០ លើជុំវិញពិភពលោក ហៃយ៉ាត់ រីជិនស៊ី បានបម្រើជាកន្លែងជួបជុំគ្នាសម្រាប់គ្រប់ឱកាស ចាប់ពីកិច្ចប្រជុំអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ ដល់ការបង្កើនថាមពលវិស្សមកាលគ្រួសារ។ ម៉ាកយីហោរមួយនេះផ្តល់ បាននូវបរិយាកាសគ្មានភាពតានតឹងសម្រាប់ការជួបជុំគ្នាយ៉ាងរលូន និងសេវាកម្មយល់ចិត្តដែលរំពឹងទុកពីតម្រូវការរបស់ភ្ញៀវ។ រចនាឡើងសម្រាប់ផលិតភាព និងសន្តិភាពនៃចិត្តចេញពីបេះដូង សណ្ឋាគារ និងរមណីយដ្ឋាន ហៃយ៉ាត់ រីជិនស៊ី ផ្តល់ជូននូវសេវាកម្ម និងបរិក្ខារពេញលេញ រួមទាំងកន្លែងសម្រាប់ធ្វើការ ចូលរួម ឬសម្រាកលំហែកាយ។ ជាមួយនឹងបទពិសោធន៍ធ្វើម្ហូប ត្រូវបានកត់សម្គាល់ ប្រកបដោយបច្ចេកវិទ្យាខ្ពស់ និងអ្នករៀបចំផែនការ និងកិច្ចប្រជុំយ៉ាងមានជំនាញ ដែលអាចរក្សា ក៏ដូចជាទុកចិត្តបានគ្រប់ជ្រុងជ្រោយ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ hyattregency.com ។ តាមដាន @HyattRegency នៅលើ Facebook, Twitter និង Instagram ហើយដាក់ស្លាករូបថតជាមួយ #HyattRegency ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]