ភ្នំពេញ៖ ក្រុមហ៊ុន ភីហ្សាប៉ាប៉ាចន (Papa Johns Pizza) បានសហការជាមួយសាលាអន្តរជាតិ SIS រៀបចំកម្មវិធីរំលឹកគុណអ្នកម្តាយជាទីស្រលាញ់ក្នុងថ្ងៃទិវាគុណមាតា។
កម្មវិធីដ៏សែនមានន័យនេះ ត្រូវបានរៀបចំឡើងនៅក្នុងហាងភីហ្សាប៉ាប៉ាចន (Papa Johns Pizza) សាខាបឹងកក់ ដោយមានការចូលរួមពីសំណាក់មាតាបិតា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងកុមារាកុមារីជាទីស្រលាញ់ជាច្រើននាក់ ដែលញ៉ាំងបរិយាកាសឱ្យកាន់តែអធិកអធម និងមានភាពសប្បាយរីករាយថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលកាន់តែរំភើបទៀតនោះ នៅក្នុងកម្មវិធីដ៏ពិសេសមួយនេះ សិស្សានុសិស្សក៏បានចម្អិននូវភីហ្សាជាទម្រង់រូបបេះដូងជូនចំពោះអ្នកម្ដាយជាទីស្រលាញ់ ដើម្បីជាការដឹងគុណ។ ក្រោយពីពួកគាត់ចម្អិនភីហ្សាឆ្អិនរួចរាល់ ក៏បានធ្វើការប្រគល់ជូនអ្នកម្ដាយពួកគាត់ជាមួយនឹងកម្រងផ្កាដ៏ស្រស់ស្អាតផងដែរ។
អាណាព្យាបាលមួយរូបក្នុងចំណោមអាណាព្យាបាលទាំងអស់ ដែលមានវត្តមាននៅក្នុងកម្មវិធីបានមានប្រសាសន៍ថា៖
ជាចុងក្រោយក្រុមហ៊ុន ភីហ្សាប៉ាប៉ាចន (Papa Johns Pizza) ក៏សូមថ្លែងអំណរគុណអស់ពីបេះដូងសម្រាប់វត្តមានរបស់ភ្ញៀវកិត្តិយស
មាតាបិតា សិស្សានុសិស្ស និងកុមារាកុមារី ព្រមទាំងក្រុមការងារ លោកគ្រូអ្នកគ្រូសាលាអន្តរជាតិ SIS ទាំងអស់ ដែលធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តិទៅបានដោយរលូន។ ក្រុមហ៊ុន ភីហ្សាប៉ាប៉ាចន (Papa Johns Pizza) សង្ឃឹមថា នឹងរៀបចំកម្មវិធីឱ្យកាន់តែពិសេសៗសម្រាប់ឱកាសក្រោយជាបន្តបន្ទាប់ទៀត។
សូមចូលរួមចែករំលែកក្តីស្រលាញ់ជាមួយ Papa Johns Pizza៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]