(ភ្នំពេញ)៖ ភោជនីយដ្ឋានបាយ័ន២០០៤ ដែលជាភោជនីយដ្ឋានលំដាប់លេខ១ លើការផ្គត់ផ្គង់សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ បានសម្ពោធដំណើរជាផ្លូវការ ដើម្បីបើកបម្រើសេវាកម្មជូនអតិថិជនគ្រប់ស្រទាប់វណ្ណៈនូវអាហារពេលព្រឹក និងអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់ពិសារ ព្រមទាំងនូវផ្តល់សេវាកម្មរៀបចំកម្មវិធីជប់លៀងផ្សេងៗ បានបើកសម្ភោធជាផ្លូវការនៅថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៣ នេះហើយ។
ភោជនីយដ្ឋានបាយ័ន២០០៤ ត្រូវបានវិនិយោគទិញហ្វ្រេនឆាយ ដោយលោកស្រី ម៉េង សុភក្រ្តនារី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្លែងក្នុងឱកាសបើកសម្ពោធជាផ្លូវការភោជនីយដ្ឋានបាយ័ន២០០៤ លោកស្រី ថេ ដាឡែន ស្ថាបនិកភោជនីយដ្ឋានបាយ័នមានប្រសាសន៍ថា ក្រុមហ៊ុនបាយ័នគ្រុប បាននិងកំពុង បោះជំហ៊ានទៅមុខប្រកបទៅដោយថាមពលជាមួយនិងប្រតិបត្តិការគ្រប់យ៉ាងពេញលេញគ្រប់សាខា ខណៈសាខាទី៦នេះ ត្រូវបានវិនិយោគដោយផ្ទាល់ពីលោក ឈាន ឆដាណាន់ តំណាងភរិយារបស់លោកគឺ លោកស្រី ម៉េង សុភក្រ័នារី។ ហើយពួកគាត់ ក៏នឹងការត្រៀម បើកសាខាថ្មី៤សាខាបន្ថែមទៀតក្នុងកញ្ចប់វិនិយោគដោយផ្ទាល់ផងដែរ។
លោកស្រីបានថ្លែងបន្តថា លោកស្រី ម៉េង សុភក្រ្តនារី ក៏ជាម្ចាស់ហ្វែនឆាយបាយ័ន កាល់ម៉ែត និងជាម្ចាស់ អូនគុយទាវហ្វនឆាយ៤សាខា ក្នុងចំណោម៨សាខា រួមមាន (១).អូនគុយទាវសាខាម៉ៅសេទុង (២).អូនគុយទាវសាខាឈូកមាស (៣).អូនគុយទាវសាខាជីបម៉ុងលែនម៉ាក២៧១ និង(៤).អូនគុយសាខារោងកុនលុច។
លោកបន្ថែមថា ភោជនីយដ្ឋានបាយ័ន នឹងបើកប្រតិបត្តិការបន្ថែមសាខា គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការឥតឈប់ឈរពីសំណាក់អតិថិជនគ្រប់ស្រទាប់វណ្ណៈនៅគ្រប់មជ្ឈដ្ឋាន និងទីតាំងសំខាន់ៗនៅក្នុងក្រុងភ្នំពេញ។
សូមជម្រាបថា ភោជនីយដ្ឋានបាយ័នបានបើកដំណើរការរយៈពេល១៥ឆ្នាំហើយ ក្នុងបម្រើសេវាកម្មជូនអតិថិជនគ្រប់ស្រទាប់វណ្ណៈនូវ អាហារពេលព្រឹកនិងអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់ពិសារ មានផ្តល់សេវាកម្មរៀបចំកម្មវិធីជប់លៀងផ្សេងៗទាំងក្នុងភោជនីយដ្ឋាន និងការរៀបចំកម្មវិធីជប់លៀងទៅដល់គេហដ្ឋានរបស់អតិថិជន ហើយជាពិសេសភោជនីយដ្ឋានក៏មានសេវាកម្មរៀបបន្ទប់សម្រាប់កម្មវិធីប្រជុំ កម្មវិធីសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលផ្សេងៗ ទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជន។
មកដល់បច្ចុប្បន្ននេះ ភោជនីយដ្ឋានបាយ័នមានចំនួន៦សាខា រួមមាន សាខាទី១ គឺសាខាបាយ័នបឹងស្នោ បានបើកសម្ភោធ នៅក្នុងឆ្នាំ២០០៩ ,សាខាទី២ គឺសាខាបាយ័ន ៥៩៨ ទល់មុខស្នងការក្រុង បានបើកសម្ភោធនៅក្នុងឆ្នាំ២០១៩, សាខាទី៣ គឺសាខាបាយ័នព្រៃស បានបើកសម្ភោធនៅក្នុងឆ្នាំ២០២១ ,សាខាទី៤ គឺសាខាបាយ័នសែន សុខ បានបើកសម្ភោធជាផ្លូវការនៅថ្ងៃទី២៧ ខែមករាឆ្នាំ២០២២ និងសាខាទី៥ គឺសាខាបាយ័នកាល់ម៉ែត បើកសម្ភោធនៅ ថ្ងៃទី១២ខែមិថុនាឆ្នាំ២០២២ ខណៈសាខាថ្មីទី៦នេះ គឺបាយ័នសាខា២០០៤ បានបើកសម្ពោធចាំជាផ្លូវនាថ្ងៃនេះ ជាមួយនឹងចក្ខុវិស័យរួម នោះគឺ ជាភោជនីយដ្ឋានលំដាប់លេខ១ លើការផ្គត់ផ្គង់សេវាកម្មម្ហូបអាហារ និងភេសជ្ជៈជាមួយបទពិសោធន៍ល្អៗ ភាពកក់ក្តៅ ភាពពេញចិត្ត ដែលជាជំរើសទី១ក្នុងចិត្តរបស់អតិថិជន។
បច្ចុប្បន្ន ភោជនីយដ្ឋានបាយ័នបានបើកលក់ហ្វ្រេនឆាយបន្ថែមទៀត ដើម្បីពង្រីកសាខាបន្ថែមទៀតក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាដោយដៃគូវិនិយោគដែលមានបំណងទិញហ្រ្វេនឆាយនេះ ដាក់តែដើមទុនវិនិយោគ និងរងចាំទទួលប្រាក់ចំណេញប៉ុណ្ណោះ ដោយក្រុមហ៊ុនបាយ័ន នឹងរៀបចំប្រពន្ធ័ដំនើរការនិងគ្រប់គ្រងលើប្រតិបត្តិការប្រចាំថ្ងៃ ដូចជាគ្រប់គ្រងបុគ្គលិក គ្រប់គ្រងហិរញ្ញវត្ថុ គ្រប់គ្រងទីផ្សារ ការលក់ និងប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ ។
ព័ត៌មានបន្ថែមសម្រាប់ដៃគូវិនិយោគដែលមានបំណងទិញហ្វ្រេនឆាយភោជនីយដ្ឋានបាយ័ន សូមទំនាក់ទំនងមកទូរសព្ទលេខ៖ 095 7777
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]