ភ្នំពេញ៖ ក្រុមហ៊ុន Mora BNPL បានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយនឹងធនាគារ ហ្វីលីព​​ ដើម្បីរៀបចំដាក់ដំណើរការនៃផលិតផល និងសេវាហិរញ្ញវត្ថុ តាមរយៈទម្រង់ថ្នាលឌីជីថលដែលហៅថា ទិញឥឡូវ បង់លុយតាមក្រោយ (Buy Now  Pay Later)។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រារព្ធឡើងនៅការិយាល័យកណ្តាលរបស់ធនាគារ ហ្វីលីព ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស កិច្ចសហការក្នុងភាពជាដៃគូនេះ នឹងអនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់បានភ្លាមៗនូវការទិញទំនិញផ្សេងៗ (នៅហាងពាណិជកម្មដែលជាដៃគូរបស់ Mora) តាមរយៈ កម្មវិធី Mora(Mora App)​ ក្រោមការផ្តល់ហិរញ្ញប្បទានពីធនាគារ ហ្វីលីពដោយគ្មានការប្រាក់ និងកម្រៃសេវាផ្សេងៗ។

លោក ចាន់ ម៉ាច អគ្គនាយករបស់ធនាគារ ហ្វីលីព បានមានប្រសាសន៍ថា៖

ជាមួយគ្នានេះផងដែរ លោក ឃួន​ សុភ័ទ្ទ ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន​ Mora BNPL ​បាន​លើក​ឡើងថា​៖

លោកក៏បាន​បន្ថែមផងដែរថា៖

ម៉ូរា (Mora) គឺជាឈ្មោះថ្នាលឌីជីថល ទិញឥឡូវ បង់លុយតាមក្រោយ​ ដែលបានបង្កើតឡើងដោយក្រុមហ៊ុន Mora BNPL ក្រោមកិច្ចសហការក្នុងការផ្តល់ហិរញ្ញប្បទានពីធនាគារ ហ្វីលីព ដើម្បីសម្រួលទៅដល់លក្ខខណ្ឌនៃលំហូរសាច់ប្រាក់ដល់អតិថិជនក្នុងការទិញទំនិញនានាសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដូចជា គ្រឿងអេឡិចត្រូនិច សម្លៀកបំពាក់ គ្រឿងសម្អាង សេវាសុខភាព និងផលិតផលផ្សេងៗទៀត ពោលគឺអតិថិជនអាចធ្វើការទិញទំនិញពីហាងដែលជាដៃគូរបស់ Mora ដោយធ្វើការបង់ប្រាក់ជាតំណាក់កាល ដោយមិនមានការប្រាក់ និងកម្រៃផ្សេងៗ។​

សម្រាប់អតិថិជនដែលជាម្ចាស់អាជីវកម្ម ឬហាង ដែលចង់ក្លាយជាដៃគូពាណិជកម្មជាមួយនឹង​ Mora ពួកគាត់អាចធ្វើការទំនាក់ទំនងតាមលេខទូរសព្ទ័ ០៩៦ ៤៥៤ ១៨២១ ឬអ៉ីម៉ែល [email protected].៕

អំពីធនាគារ ហ្វីលីព

ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជតែមួយគត់នៅកម្ពុជា ដែលមានភាគទុនិកជាជនជាតិសិង្ហបុរី។ ធនាគារ ហ្វីលីព ផ្តល់ជូនសេវាកម្ម និងផលិតផលយ៉ាងសំបូរបែបតាមតម្រូវការរបស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និង បុគ្គល។ ធនាគារ ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានមូលដ្ឋាននៅសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥។ ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជធំមួយនៅកម្ពុជា ដែលមានច្រើនជាង៧០សាខាទូទាំងប្រទេស។

អំពី Mora BNPL

Mora ជាថ្នាលឌីជីថលមួយ ដែលបង្កើតឡើងជាប្រពន្ធ័អេកូសីស្ទឹមដែល បម្រើប្រយោជន៍ដល់អតិថិជន ហាងពាណិជ្ជកម្មដៃគូ និងស្ថាប័នធនាគារ។  ចំពោះហាងពាណិជ្ជកម្មដៃគូជាមួយ Mora នៅពេលដែលពួកគាត់បាន ក្លាយជាដៃគូជាមួយ Mora គឺពួកគាត់ទទួលបានអតិថិជនថ្មីៗ តាមរយៈអតិថិជនរបស់ Mora ដែលមានស្រាប់ ហាងពាណិជ្ជកម្មអាចបង្កើននូវការលក់ និងចំនួន​បរិមាណក្នុងការបញ្ជាទិញម្តងៗពីអតិថិជន។  ចំណែកអតិថិជន​វិញ គឺពួកគាត់ទទួលបាននូវទំនិញដែលគាត់ចង់បាន ដោយមិនចាំបាច់ប្រើប្រាស់ថវិកាម្តងទាំងអស់ក្នុងការបង់​ប្រាក់ ពោលគឺពួកគាត់អាច​ធ្វើការបង់ជាតំណាក់កាលជាមួយនឹង Mora បានដោយគ្មាន ការប្រាក់ ឬកម្រៃនានា។​ ជាពិសេសទៀតនោះ ដៃគូធនាគាររបស់ Mora ក៏បានប្រើប្រាស់ និងបញ្ចេញហិរញ្ញប្បទានទៅ​កាន់អតិថិជន តាមប្រពន្ធ័ឌីជីថលបានយ៉ាងឆាប់រហ័ស ចំណេញពេលវេលា និងងាយស្រួលតាមដាន។​  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]