កម្សាន្ត៖ អាចនិយាយបានថាក្នុងឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាគឺជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ក្នុងនោះដែរ កាលពីថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២៣ ជាថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម ដែលគេឃើញមានមហាជនគ្រប់ជាន់ថ្នាក់បានអញ្ជើញទៅចូលរួមទស្សនាដោយផ្ទាល់ច្រើនកុះករផងដែរ។
លើសពីនេះទៅទៀត អំឡុងថ្ងៃបើកព្រឹត្តិការណ៍កីឡាស៉ីហ្គេម ក៏មានសិល្បករ សិល្បការិនីខ្មែរជាច្រើន បានអញ្ជើញទៅចូលរួមសម្ដែងផងដែរ។ មិនតែប៉ុណ្ណោះ គេបានឃើញសិល្បករ សិល្បការិនីខ្មែរទាំងអស់ ពិតជាបានដាក់ចិត្តដាក់កាយ ខំចំណាយពេលវេលាផ្ទាល់ខ្លួន ខិតខំប្រឹងប្រែងសម្ដែងឲ្យបានយ៉ាងល្អតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើងាកមកចាប់អារម្មណ៍រឿងមួយ ដែលអ្នកសិល្បៈកំពុងហួសចិត្តបំផុតនោះ ខណៈថ្ងៃបិទព្រឹត្តិការណ៍កីឡាស៉ីហ្គេមជិតមកដល់នោះ សិល្បករ សិល្បការិនីខ្មែរជាច្រើន បែរជាមិនមានសំបុត្រអញ្ជើញទស្សនាពិធីបិទព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី៣២នោះទេ។ ម្យ៉ាងវិញទៀត មុននេះគេក៏ឃើញមានតារាជាច្រើន បានបញ្ចេញមតិខកបំណង ដែលមិនទទួលបានលិខិតចូលរួម ស្រពេលឃើញនារីម្នាក់មានកាតក្នុងដៃយ៉ាងច្រើនបង្ហោះបង្អួតលើបណ្ដាញសង្គម ទើបធ្វើឲ្យតារាជាច្រើនចេញមុខនិយាយថា៖
១៖ អ្នកនាង ចនច័ន្ទ លក្ខិណា


២៖ លោក ចន ច័ន្ទតារា


៣៖ អ្នកនាង នៅ សូនីតា


៤៖ កញ្ញា អែម គុណថង


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]