ភ្នំពេញ៖ ពិព័រណ៍ចង្កៀងគោមបែបវប្បធម៌ និងសិល្បៈចិន-កម្ពុជា ជាលើកដំបូងនៅលើទឹកដីកម្ពុជា បានបើកសម្ពោធជាផ្លូវការហើយ ជាមួយនឹងការរៀបចំ និងការតុបតែងយ៉ាងល្អឥតខ្ចោះ។ ហើយអ្វីដែលសំខាន់នោះ លោកអ្នកអាចចំណាយត្រឹមតែ ៥ដុល្លារ ឬ ២០.០០០រៀល ប៉ុណ្ណោះ នឹងទទួលបានសំបុត្រចូលទស្សនាពិព័រណ៍ចង្កៀងគោមវប្បធម៌ និងសិល្បៈនៅមណ្ឌលឋានសួគ៌កំសាន្តដាយណូស័រភ្លាមៗ។
លោកអ្នកចំណាយត្រឹមតែ ៥ ដុល្លារ អាចឱ្យយកូនៗរបស់លោកអ្នករត់លេង និងទស្សនាពិព័រណ៍ដ៏អស្ចារ្យដែលមានតែមួយគត់នៅក្នុងឋានសួគ៌ដាយណូស័រនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះដែរលោកអ្នកនឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ ជាមួយការតាំងពិព័រណ៍ដាយណូស័រ ដែលមានរូបរាងខុសៗគ្នា ពន្លឺចែងចាំង ពណ៌ស្រស់ឆើតឆាយ មានទាំងការសម្ដែង ការញុំាអាហារ ការទិញទំនិញ ជាពិសេសលោកអ្នកក៏អាចរីករាយជាមួយការប្រគុំតន្ត្រីរបស់ប្រទេសចិនផងដែរ។
ការតាំងពិព័រណ៍ចង្កៀងគោមទ្រង់ទ្រាយធំលើកនេះ ត្រូវបានបង្កើតឡើងដោយក្រុមជំនាញផ្នែកចង្កៀងគោម ដែលអាចធ្វើឲ្យលោកអ្នក ក្រុមគ្រួសារលោកអ្នក និងមិត្តភក្តិលោកអ្នក ទទួលបាននូវបទពិសោធន៍ថ្មី ដែលមិនធ្លាប់មានទេនៅក្នុងឋានសួគ៌ដាយណូស័រ។
ជាបទពិសោធន៍សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំពិតជាមានការចាប់អារម្មណ៍ខ្លាំងណាស់ នៅពេលដែលខ្ញុំមកដល់ច្រកចូលឋានសួគ៌ដាយណូស័រភ្លាមៗ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលថែមទៀតនោះ គឺតម្លៃសំបុត្រចូលទស្សនាត្រឹមតែ ៥ដុល្លារប៉ុណ្ណោះ។
នៅច្រកចូល យើងអាចដើរកាត់ឋានសួគ៌ដាយណូស័រពេលរាត្រីម្តងមួយជំហានៗ ហើយរីករាយជាមួយចង្កៀងគោមដ៏ស្រស់ស្អាតដូចជានៅបរទេសដែរ។ ពេលចូលដល់ខ្លោងទ្វារភ្លាម លោកអ្នកអាចឃើញចង្កៀងគោមមានរូបរាងប្រាសាទអង្គរវត្តយ៉ាងរស់រវើកដូចរូបពិតៗ និងនៅអមសងខាងច្រកចូល ក៏មានការដាក់តាំងចង្កៀងគោមដ៏ស្រស់ស្អាតផងដែរ។
ចំណែកនៅតាមផ្លូវដើរចូលទៅខាងក្នុងវិញ គឺមានអ្នកចូលទស្សនាខ្លះបានស្លៀកសម្លៀកបំពាក់បែបបុរាណចិន និងអង្គុយទស្សនាកំសាន្តការតាំងពិព័រណ៍ចង្កៀងគោមនេះយ៉ាងរីករាយផងដែរ ដោយក្នុងនោះក៏មានក្រុមគ្រួសារខ្លះបាននាំកូនៗរបស់ពួកគេមកលេងកំសាន្តថែមទៀតផង។
នៅពេលដែលយើងដើរចូលឲ្យកាន់តែជ្រៅបន្តិច រូបចង្កៀងគោម និងដាយណូស័រនិម្មិត បានបំពេញបន្ថែមនូវផ្ទាំងទស្សនីយភាពឲ្យកាន់តែស្រស់ស្អាត និងទាក់ទាញ ដែលធ្វើឲ្យយើងមានអារម្មណ៍ថា យើងដូចជាបានបោះជំហានចូលទៅក្នុងពិភពរឿងនិទាននៃព្រៃបៃតងដ៏ខៀវស្រងាត់នៅក្នុងឋានសួគ៌ដាយណូស័រយ៉ាងដូច្នោះដែរ។
ទន្ទឹមនឹងនេះ រូបចង្កៀងគោម Sanxingdui ជារូបផ្សិតតូច រូបទន្សាយ និងចង្កៀងគោមដែលមានរូបរាងប្លែកៗ និងអស្ចារ្យផ្សេងៗទៀត ក៏បានបង្ហាញពីស្នាដៃដ៏ល្អប្រណិត និងទាក់ទាញអារម្មណ៍ចំពោះអ្នកទស្សនាឲ្យចូលទៅខាងក្នុងតថភាពពិតនៃប្រទេសចិន។
អ្វីដែលកាន់តែអស្ចារ្យថែមទៀតនោះ គឺចង្កៀងគោមនៅតាមមាត់ទន្លេបានរៀបចំឡើងជាលើកទីមួយហើយដែលខ្ញុំឃើញទិដ្ឋភាពនេះ។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ហើយមិននឹកស្មានថាវាមានពិតនៅកម្ពុជានោះទេ។ បច្ចុប្បន្ននេះ ការតាំងពិព័រណ៍ចង្កៀងគោមបានផ្លាស់ប្តូរវប្បធម៌ និងសិល្បៈចិន-កម្ពុជាលើកដំបូង ដែលគួរឱ្យទាក់ទាញសម្រាប់អ្នកទស្សនាជាច្រើនមកពីគ្រប់ទិសទី និងគ្រប់ជាតិសាសន៍មិនដែលដាច់ឡើយ។
សូមបញ្ជាក់ថា កម្មវិធីតាំងពិព័រណ៍ចង្កៀងគោម នឹងចាប់ផ្ដើមនៅរៀងរាល់ម៉ោង៦ល្ងាច ហើយការសម្ដែងដ៏អស្ចារ្យនឹងចាប់ផ្ដើមនៅម៉ោង៧ល្ងាចតទៅជារៀងរាល់ថ្ងៃ។ ចំណែកការទិញសំបុត្រវិញរឹតតែមានភាពងាយស្រួល គឺលោកអ្នកអាចទិញនៅនឹងកន្លែងនៅច្រកចូលឧទ្យាន ដែលមានតម្លៃសំបុត្រគឺ ៥ ដុល្លារអាមេរិក ឬ ២០.០០០រៀល តែប៉ុណ្ណោះ។
លើសពីនេះទៅទៀត ប្រសិនបើលោកអ្នកបានមកដល់នៅម៉ោងប្រហែលជា៥ល្ងាច គឺអាកាសធាតុនៅទីនោះគឺមិនសូវក្តៅ មេឃមិនសូវងងឹតទេ ដែលជាបច្ច័យល្អសម្រាប់លោកអ្នកនាំក្មេងៗ ដើរទស្សនាដាយណូស័រផ្សេងៗនៅក្នុងឧទ្យាន និងថតរូបកម្សាន្តបានដោយសេរី ហើយលោកអ្នកក៏អាចទទួលបានបទពិសោធន៍ក្នុងការធ្វើដំណើរផ្សេងៗទៀតៗនៅក្នុងឧទ្យានផងដែរ។
ហើយនៅម៉ោង៦ល្ងាចវិញ ចង្កៀងគោមនឹងបំភ្លឺចែងចាំងតាមពេលវេលាកំណត់ ដោយលោកអ្នកនឹងទទួលបានអារម្មណ៍កាន់តែប្លែកជាងមុន និងក្រោយពេលភ្លើងពណ៌ទាំងអស់ត្រូវបើកដំណើរការ។ នៅពេលមេឃចាប់ផ្តើមងងឹតបន្តិចម្ដងៗ នោះចង្កៀងគោមនឹងកាន់តែភ្លឺចែងចាំងឡើង។ បន្ទាប់មកលោកអ្នកអាចចូលទៅថតរូបជាមួយនឹងចង្កៀងគោមទាំងនោះបានយ៉ាងជក់ចិត្ត លោកអ្នកអាចអង្គុយសម្រាក ដោយរង់ចាំទស្សនាការសម្ដែងសិល្បៈដ៏អស្ចារ្យរហូតដល់ម៉ោង៨ និង៣០នាទីយប់ ថែមទៀតផង។
បន្ថែមពីលើនេះ ប្រសិនបើលោកអ្នកចង់ឱ្យទិដ្ឋភាពកាន់តែស័ក្តិសមសម្រាប់ឱកាសនោះទៀត លោកអ្នកអាចចូលរួមស្លៀកសម្លៀកបំពាក់បុរាណចិនអង្គុយទស្សនា គឺរឹតតែធ្វើឲ្យអារម្មណ៍លោកអ្នក កាន់តែពិសេសរកអ្វីប្រៀបពុំបានឡើយ។
តោះ! ដូច្នេះនៅចាំអីទៀត! តម្លៃសំបុត្រតែ ៥ដុល្លារប៉ុណ្ណោះ ឆាប់នាំសមាជិកគ្រួសារ កូនៗលោកអ្នក និងមិត្តភក្តិ បងប្អូនមកទស្សនាកម្សាន្ត ដើម្បីទទួលបានអារម្មណ៍ និងបទពិសោធន៍ថ្មីមិនធ្លាប់មាននៅឋានសួគ៌ដាយណូស័រ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញទាំងអស់គ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]