ភ្នំពេញ៖ រថយន្ត All New Toyota Yaris Cross 2023 ត្រូវបានបង្ហាញខ្លួនជាលើកដំបូងកាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី ដែលកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់រថយន្តជុំវិញតំបន់អាស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

All New Toyota Yaris Cross 2023 ជារថយន្តប្រភេទ B-SUV ឬ Cross Over ដែលមកជាមួយគ្រោងឆ្អឹងចុងក្រោយរបស់ DNGA-Platform ដែលដូចគ្នាទៅនឹងរថយន្ត All New Toyota Vios 2023។ រថយន្តនេះបំពាក់ជាមួយម៉ាស៊ីន 2NR-VE ទំហំ 1.5 លីត្រ 4 ស៊ីឡាំង ដែលផ្តល់កម្លាំងសេះបានរហូតទៅដល់ 106HP នឹង 138 N។​

ទន្ទឹមនឹងនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនទទួលបានសិទ្ធផ្តាច់មុខ​ (Exclusive Right) ក្នុងការនាំចូលរថយន្ត Toyota ថ្មីៗជាច្រើនប្រភេទមកអង្រួនទីផ្សារកម្ពុជារាល់ឆ្នាំ ក៏បានបង្ហាញយ៉ាងច្បាស់ថា៖

តោះ! សូមនាំអារម្មណ៍អ្នកអានមកមើលជាមួយចំនុចសំខាន់ៗនៃរថយន្តនេះទាំងអស់គ្នា!

(48) World Premiere of The Newest Toyota Model - YouTube

All New Toyota Yaris Cross 2023 ត្រូវបានផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹងថ្មី DNGA platform ដែលមានប្រវែងសរុប 4,310មីលីម៉ែត្រ ទទឹង 1,770មីលីម៉ែត្រ កម្ពស់ 1,615មីលីម៉ែត្រ គម្លាតកង់មុខក្រោយ 2,620 មីលីម៉ែត្រ និងកម្ពស់ពីបាតដី 260 មីលីម៉ែត្រ។

រូបរាងនៃការរចនាដ៏ស៊ីវិល័យ ទាន់សម័យ និងទាក់ទាញ: 

ការរចនានៃរថយន្តថ្មីនេះ គឺផ្តោតទៅលើភាពរឹងមាំ និងទាន់សម័យ ជាមួយនឹងផ្នែកខាងក្នុងធំទូលាយ បំពាក់ជាមួយចង្កៀង LED និងអំពូលបំភ្លឺពេលថ្ងៃ(DRL) អមជាមួយទំហំកង់ 18 អ៊ីញ បានបន្ថែមអោយរថយន្តនេះកាន់តែស្រស់ស្អាត និងមានអំណាច។ សំរាប់ទ្វាខាងក្រោយវិញក៏បានបំពាក់នូវមុខងារបិទបើកដោយស្វ័យប្រវត្តិដោយគ្រាន់តែធ្វើការគ្រវៀសជើង។

ប្រណិតភាពនៃផ្នែកខាងក្នុង: 

សំរាប់ផ្នែកខាងក្នុងវិញក៏មានភាពធំទូលាយ ហើយការរចនាតាប្លូស្លីមស្រោបដោយស្បែកទន់ផ្តល់នូវលក្ខណៈស្ព័រ និងប្រណីតភាពនៃរថយន្ត SUV។ បន្ថែមជាមួយភ្លើងលំអនៅលើដៃទ្វារក៏ដូចជា កុងសូល (Console) កណ្តាលដ៏ស្រស់ស្អាត វាក៏បានបំពាក់ជាមួយកុងទ័រឌីជីថលទំហំ7 អ៉ីញ និងអេក្រង់កំសាន្តទំហំ 10.1 អ៉ីញ ដែលអាចប្រើប្រាស់នូវមុខងារ Apple Carplay & Android Auto ដោយ​មិនចាំបាច់ប្រើខ្សែ។ លើសពីនេះក៏មាននូវមុខងារដែលចាំបាច់ផ្សេងៗដូចជា កន្លែងសាកថ្មទូរស័ព្ទដោយឥតខ្សែរ ម៉ាស៊ីនត្រជាក់ និងកន្លែងសាកថ្មផ្នែកខាងក្រោយផងដែរ។

ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរ:

រថយន្តនេះក៏បានបំពាក់នូវពោងសុវត្តិភាព 6 គ្រាប់អាចការពារបានមួយជុំរថយន្តផងដែរ។ ស្របជាមួយប្រព័ន្ធជំនួយហ្វ្រាំងយ៉ាងសម្បូរបែបដូចជា ABS, VSC, TRC, HAC, BA, EBD, ESS លើសពីនេះវាក៏បានបំពាក់មកនូវមុខងារសុវត្តិភាពឆ្លាតវៃ Toyota Safety Sense និងមុខងារទំនើបមួយទៀតគឺ BSM & RCTA ដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបសគ្គនៅផ្នែកចំហៀងដែលយើងមិនអាចមើលឃើញ។

ម៉ាស៊ីន:

The All-New Toyota Yaris Cross បានប្រើប្រាស់នូវម៉ាស៊ីនសាំង 1.5លីត្រ 4ស៊ីឡាំង Dual VVT-I ដែលអាចផលិតកម្លាំងបាន 105 សេះ និងកម្លាំងរមួល 132 ញូតុនម៉ែត្រ ជាមួយនឹងប្រអប់លេខ CVT និង លេខដៃ 5-វគ្គ។

យ៉ាងណាមិញ សម្រាប់ទីផ្សារកម្ពុជា យើងមិនទាន់ដឹងថានឹងនាំចូលមកនៅពេលណានូវឡើយទេ មានតែរង់ចាំការប្រកាសចេញផ្លូវការរបស់ក្រុមហ៊ុនផ្លូវការប៉ុណ្ណោះ។ ប្រសិនបើមានអ្វីពិសេសបន្ថែម ឬព័ត៌មានបន្ថែមក្រុមហ៊ុននឹងធ្វើបច្ចុប្បន្នជាបន្តបន្ទាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]