ភ្នំពេញ៖ Toyota Agya ឬហៅម្យ៉ាងទៀតថា Toyota Wigo បានកំពុងទទួលបានការបញ្ជាទិញយ៉ាងភ្លុកទឹកភ្លុកដី នៅបណ្តាលប្រទេសអាស៊ានមួយចំនួន តួយ៉ាងដូចប្រទេសឥណ្ឌូនេស៊ីជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីដើមឆ្នាំ ២០២៣ Toyota បានធ្វើការប្រកាសបង្ហាញចេញរថយន្តប្រភេទ A-Hatchback ឡើងកក្រើកទីផ្សាររបស់ប្រទេសឥណ្ឌូនេស៊ី ដែលរថយន្តនេះមានឈ្មោះថា Toyota Agya ជាមួយការផ្លាស់ប្តូរមុខមាត់ថ្មីដ៏ទាក់ទាញ ធ្វើអោយអតិថិជនរបស់ខ្លួនធ្វើការកក់ និងទិញរហូតដល់ទៅដល់ចំនួនជាង ៧ ពាន់គ្រឿង នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានដ៏ល្បីនាៗរបស់ប្រទេសឥណ្ឌូនេស៊ី ។
ជាមួយនឹងភាពជោគជ័យនេះយើងសង្ឃឹមថា រថយន្តនេះក៏អាចធ្វើការបង្ហាញខ្លួននៅលើទីផ្សារប្រទេសកម្ពុជាក្នុងពេលឆាប់ៗផងដែរ ពីព្រោះជាទូទៅរាល់ការបង្ហាញរថយន្តម៉ូឌែលថ្មីចុងក្រោយណាមួយ មិនថានៅថៃ ឬឥណ្ឌូនេស៊ីទេ ប្រទេសកម្ពុជានឹងនាំចូលបន្ទាប់ក្នុងរយៈពេលដ៏ខ្លី។
តាមការសាកសួរទៅកាន់ក្រុមហ៊ុន តូយ៉ូតា ដែលជាក្រុមហ៊ុនទទួលបានសិទ្ធផ្តាច់មុខនាំចូលរថយន្តតូយ៉ូតាថ្មីៗជាច្រើនប្រភេទ ធ្វើអោយរង្គើរទីផ្សាររថយន្តនៅកម្ពុជាផងដែរ ខាងក្រុមហ៊ុន តូយ៉ូតា បានបង្ហាញយ៉ាងច្បាស់ថា៖
ប៉ុន្តែថ្ងៃនេះយើងសូមធ្វើការលើកយកនូវចំណុចពិសេសៗ ដែលមានភ្ជាប់មកជាមួយរថយន្ត A-Hatchback មួយនេះ ថាតើហេតុអ្វីទើបធ្វើអោយរថយន្តមួយនេះជោគជ័យខ្លាំង នៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ីបែបនេះ?
តោះទស្សនាវីដេអូជាមុនសិន៖
ជាមួយរូបរាងដ៏ទាន់សម័យនេះ Toyota Agya ត្រូវបានផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹងថ្មី ជាមួយប្រវែងសរុប 3,760 មម ទទឹង 1,665 ម.ម កំពស់ 1,505 ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ 2,525 ម.ម និងកំពស់ពីដីទៅបាតរថយន្ត 160 ម.ម។
រូបរាងនៃការរចនាដ៏ស៊ីវិល័យ ទាន់សម័យ និងទាក់ទាញ:
ការរចនាផ្នែកខាងក្រៅមានលក្ខណះស្ព័រ និងមានអំណាចទាំងផ្នែកចង្កៀង និងកាងលំហូខ្យល់ខាងមុខ និងខាងក្រោយ ជាមួយនឹងការរចនាផ្នែកចំហៀងបែប3D អូសកាត់ពីទ្វាខាងមុខដល់ខាងក្រោយ។ ថ្វីត្បិតតែនេះជារថយន្តលំដាប់ថវិការក៏ប៉ុន្តែវាក៏បានបំពាក់នូវចង្កៀង LED និងអំពូលលំអនៅពេលថ្ងៃផងដែរ។
ប្រណិតភាពនៃផ្នែកខាងក្នុង:
សំរាប់ផ្នែកខាងក្នុងវិញក៏មានភាពធំទូលាយទាំងជួរខាងមុខ និងខាងក្រោយ ហើយការរចនាតាប្លូ និងបរិក្ខាប្រើប្រាស់បង្ហាញនូវលក្ខណៈស្ព័រសាកសមសម្រាប់មិត្តៗយុវវ័យ។ លើសពីនេះក៏បានបំពាក់នូវអេក្រង់កំសាន្ត Touch Screen ទំហំ៨អ៊ីញ អាចភ្ជាប់មុខងារ Apple Carplay & Android Auto បានផងដែរ។
ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរ:
តូយ៉ូតាតែងតែគិតគូពីសុវត្តិភាពអ្នកប្រើប្រាស់ជាចម្បង ជាក់ស្តែងរថយន្តនេះក៏បានបំពាក់នូវពោងសុវត្តិភាព 6 គ្រាប់អាចការពារបានមួយជុំរថយន្តផងដែរ។ លើសពីនេះវាក៏បានបំពាក់មកនូវមុខងារទំនើបមួយគឺ Blind Spot Monitoring ដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបសគ្គនៅផ្នែកចំហៀងដែលយើងមិនអាចមើលឃើញ។
យ៉ាងណាមិញ សម្រាប់ទីផ្សារកម្ពុជា យើងមិនទាន់ដឹងថានឹងនាំចូលមកនៅពេលណានូវឡើយទេ មានតែរង់ចាំការប្រកាសចេញផ្លូវការរបស់ក្រុមហ៊ុនផ្លូវការប៉ុណ្ណោះ។ ប្រសិនបើមានអ្វីពិសេសបន្ថែម ឬព័ត៌មានបន្ថែមយើងនឹងធ្វើការចែករំលែកបន្តទៀត៕
សាកល្បងទាយមើល តើរថយន្តនេះពេលមកដល់ស្រុកខ្មែរតម្លែប៉ុន្មានដែរ?
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]