កម្សាន្ត៖ ពិតណាស់ កាលពីថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះប្រទេសកម្ពុជាបានប្រារព្ធពិធីបើកកីឡាស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ក្នុងនោះដែរ កាលពីម្សិលមិញនេះ គឺជាថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៣ ជាថ្ងៃបិទពិធីកីឡាស៉ីហ្គេម ហើយប្រទេសដែលត្រូវធ្វើជាម្ចាស់ផ្ទះបន្តនៃកីឡាស៉ីហ្គេមនោះគឺប្រទេសថៃ។​ 

ជាមួយគ្នានេះដែរ បើត្រឡប់ទៅមើលទិដ្ឋភាពកាលប្រទេសកម្ពុជា ទទួលទង់ស៉ីហ្គេមពីប្រទេសវៀតណាម គេសម្លឹងឃើញប្រទេសកម្ពុជា បានបង្ហាញនូវទស្សនីយភាពយ៉ាងអស្ចារ្យ។ លើសពីនេះទៅទៀត ការសម្ដែងក្នុងថ្ងៃទទួលទង់ស៉ីហ្គេម ប្រទេសកម្ពុជាបានលើកយកគុនល្បុក្កតោ របាំអប្សរា រួមជាមួយនឹងរមណីយដ្ឋានជាច្រើនទៀតផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អំឡុងពេលប្រទេសកម្ពុជាសម្ដែងបង្ហាញពីសក្ដានុពលពីប្រទេសខ្លួនរួច គេបានឮសម្លេងស្រែកហ៊ោពីភាពល្អឥតខ្ចោះនៃកម្ពុជា។ ក្នុងនោះដែរ គេក៏ឃើញមានបងប្អូនប្រជាពលរដ្ខខ្មែរជាច្រើន បានសម្ដែងភាពមោទកភាពយ៉ាងក្រៃលែង ដែលប្រទេសកម្ពុជាមានសិទ្ធធ្វើជាម្ចាស់ផ្ទះកីឡាស៉ីហ្គេមលើកទី៣២ដូច្នេះ៕ 

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ចុចលើវីដេអូនៅនាទី ១:០៣:១៣

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]