រាជធានីភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស (NagaWorld Kind Hearts) ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តការប្តេជ្ញាចិត្តផ្សារភ្ជាប់ជាមួយសហគមន៍ដោយនាំកុមារមកពីអង្គការក្រៅរដ្ឋាភិបាលចំនួន ៥ មកទស្សនកិច្ច និងសិក្សាស្វែងយល់អំពីការតុបតែងលម្អបែបកីឡាអាស៊ីអាគ្នេយ៍នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភាកាលពីពេលថ្មីនេះ។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយស្មារតី និងការយល់ដឹងបន្ថែមដល់កុមារអំពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ដើម្បីចូលរួមអបអរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ណាហ្គាវើលដ៍បានធ្វើការតុបតែងលម្អសួនច្បារសម្តេចតេជោ ហ៊ុន សែន ជាមួយការលម្អបែបស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដ៏ស្រស់ស្អាតរួមទាំងផ្ទាំងសម្រាប់សាធារណជនអាចថតរូបដែលបង្កើតជាបរិយាកាសដ៏ទាក់ទាញ។ ការតុបតែងលម្អដ៏អស្ចារ្យនេះ នឹងដាក់តាំងបង្ហាញរហូតដល់ថ្ងៃទី១១ ខែមិថុនា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សណាហ្គាវើលដ៍បេះដូងសប្បុរស បាននាំកុមារ ១៤៩ នាក់មកពីអង្គការគ្រួសារថ្មី អង្គការខូលត៍ មណ្ឌលកុមារទឹកដីសប្បាយ មណ្ឌលកុមារដើមឈើសប្បាយ និងវិទ្យាស្ថានអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈមកទស្សនាការតុបតែងលម្អបែបកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ បន្ទាប់ពីដើរទស្សនកិច្ចសួនច្បារដែលមានការតុបតែងលម្អបែបស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ពួកគេត្រូវបាននាំទៅកាន់បន្ទប់ប្រជុំនៅណាហ្គាវើលដ៍ទី១ដើម្បីស្តាប់បទបង្ហាញស្តីពីប្រវត្តិកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងឆ្លើយសំណួរដើម្បីឈ្នះរង្វាន់។ ពួកគេបានទទួលចំណេះដឹងបន្ថែមជាច្រើនពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡានេះ រីឯកម្មវិធីឆ្លើយសំណួរដើម្បីឈ្នះរង្វាន់បានបន្តពោរពេញដោយភាពរីករាយ និងសិទ្ធស្នាល។
លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា៖
អ្នកតំណាងមកពីបណ្តាអង្គការទាំងនោះ ក៏បានថ្លែងអំណរគុណដល់ណាហ្គាវើលដ៍បេះដូងសប្បុរសដែលបានផ្តួចផ្តើមរៀបចំទស្សនកិច្ចដ៏មានសារសំខាន់នេះផងដែរ។ លោក សំ ពិសិដ្ឋ អ្នកគ្រប់គ្រងអង្គការខូលត៍ បានឱ្យដឹងថា៖
កុមារទាំងនោះ បានត្រឡប់ទៅអង្គការ និងមណ្ឌលរៀងៗខ្លួនដោយទទួលបានអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ពីណាហ្គាវើលដ៍បេះដូងសប្បុរស និងបានថតរូបជុំគ្នានៅសួនច្បារទុកជាអនុស្សាវរីយ៍ផងដែរ។
ក្រៅពីគំនិតផ្តួចផ្តើមនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានសហការជាមួយ Beyond The Games ដែលទទួលខុសត្រូវក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមទៅដល់សហគមន៍ក្នុងការរៀបចំទិវាគ្រួសារកាលពីថ្ងៃទី២៦ ខែមីនា នៅឯកីឡដ្ឋានបាល់ទាត់កំពង់ស្ពឺដែលទើបនឹងបើកសម្ពោធជាផ្លូវការក្នុងពេលថ្មីៗកន្លងទៅផងដែរ។ ទិវាគ្រួសារនោះ បានទាក់ទាញអ្នកចូលរួមប្រមាណជាង ១.៥០០ នាក់ រួមមាន សិស្សានុសិស្ស គ្រួសារ កុមារ និងអ្នកគាំទ្រក្លិបបាល់ទាត់ណាហ្គាវើលដ៍។ ទិវានោះ បានអនុញ្ញាតឱ្យសាធារណជនចូលរួមលេងហ្គេមពាក់ព័ន្ធនឹងកីឡាបាល់ទាត់ និងស្វែងយល់បន្ថែមអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ។
គួរបញ្ជាក់ថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់សង្គមកម្ពុជាចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៤ ដោយផ្តោតទៅលើការស្ម័គ្រចិត្តរបស់បុគ្គលិក និងកម្មវិធីចុះទៅតាមសហគមន៍។ មកដល់បច្ចុប្បន្ន កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានជះឥទ្ធពលវិជ្ជមាន និងផ្តល់ប្រយោជន៍ដល់កុមារ និងប្រជាពលរដ្ឋនៅតាមសហគមន៍ជាង ៤៩៦.៥៤០ នាក់ខណៈការប្តេជ្ញារបស់ក្រុមហ៊ុន គឺបង្កើតឱ្យមានការផ្លាស់ប្តូរវិជ្ជមាននៅតាមសហគមន៍ក្នុងប្រទេសកម្ពុជា
អំពីផ្នែកការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស
ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ ២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រពីក្រុមហ៊ុនដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាដោយផ្តោតទៅលើសសរស្តម្ភសំខាន់ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ៤៩៦.៥៤០ នាក់បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ។
សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់៖ [email protected]៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]