តែជាភេសជ្ជៈមួយប្រភេទដែលពេញនិយមខ្លាំងនៅទូទាំងពិភពលោក ហើយថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់រាងកាយថែមទៀតផង។ អត្ថប្រយោជន៍ល្អៗនៃការញ៉ាំតែ មានដូចជា ជួយការពាររាងកាយពីការបំផ្លាញដោយពពួករ៉ាឌីកាល់សេរី ជួយឲ្យយើងផ្ចង់អារម្មណ៍បានល្អ និងមានភាពស្វាហាប់។
យ៉ាងណាមិញ ប្រសិនបើយើងញ៉ាំតែច្រើនជ្រុលលើសពី៣ ទៅ៤ពែង ឬចាប់ពី៧១០ ទៅ៩៦០មីល្លីលីត្រក្នុងមួយថ្ងៃ នោះនឹងអាចបង្កផលប៉ះពាល់អវិជ្ជមានដល់ខ្លួនយើងវិញជាមិនខាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សញ៉ាំតែច្រើនជ្រុលផ្តល់ផលប៉ះពាល់អ្វីខ្លះ?
១. រំខានដំណេក
តែផ្ទុកទៅដោយជាតិកាហ្វេអ៊ីន អីចឹងហើយ ទើបភេសជ្ជៈមួយប្រភេទនេះ អាចប៉ះពាល់ដល់ដំណេក និងធ្វើឲ្យយើងបញ្ចេញអ័រម៉ូនស្រ្តេសទៅក្នុងរាងកាយ ប្រសិនបើយើងញ៉ាំលើសកម្រិត។
២. ចាល់អាស៊ីដ
គ្នាយើងខ្លះប្រឈមនឹងអាការៈមួយចំនួន ដូចជាចង្អោរ ឬចាល់អាស៊ីដ នៅពេលដែលញ៉ាំតែច្រើនជ្រុល។ កត្តានេះ ដោយសារតែមានផ្ទុកសារធាតុ tannins ដែលរំខានដល់ប្រព័ន្ធរំលាយអាហារ។
៣. កង្វះជាតិទឹក
ទន្ទឹមនឹងនេះដែរ ប្រសិនបើយើងញ៉ាំតែច្រើនជ្រុល នោះអាចបណ្តាលឲ្យយើងជួបបញ្ហាកង្វះជាតិទឹកក្នុងរាងកាយ ជាពិសេសនៅរដូវក្តៅតែម្តង។
៤. រំខានដល់ការស្រូបយកជាតិដែក
បន្ថែមពីនេះ សារធាតុtanninsនៅក្នុងទឹកតែ អាចរារាំងដល់ការស្រូបយកជាតិដែកទៅក្នុងរាងកាយ។ ដូច្នេះហើយ ក្នុងករណីដែលយើងញ៉ាំតែច្រើនជ្រុល នឹងអាចបណ្តាលឲ្យកើតជំងឺស្លេកស្លាំងដោយសារកង្វះជាតិដែក។
៥. មានបញ្ហាមាត់ធ្មេញ
ជាមួយគ្នានេះដែរ ចំពោះទឹកតែ ជាពិសេសតែខ្មៅ អាចបន្សល់ស្នាមប្រឡាក់នៅជាប់ធ្មេញ។ ជាងនេះទៅទៀត ការញ៉ាំតែក្នុងកម្រិតខ្ពស់ក៏អាចនាំឲ្យមានកំណកកំបោរ និងពុកធ្មេញ ផងដែរ។ ដូច្នេះហើយ យើងចាំបាច់ត្រូវកាត់បន្ថយការញ៉ាំតែទើបជាការប្រសើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]