ភ្នំពេញ៖ រីករាយជាមួយនឹងអត្ថប្រយោជន៍ជាច្រើនពីកម្មវិធី “Corporate Executive Benefits” នៅពេលលោកអ្នកប្រើប្រាស់ Sathapana ePayroll សម្រាប់អាជីវកម្មរបស់លោកអ្នក។ ខណៈពេលដែលក្រុមហ៊ុនជាច្រើនទទួលបាននូវព័ត៌មាន និងការចាប់យកនិន្នាការឌីជីថលដែលកំពុងរីកចម្រើន និងកំពុងធ្វើការផ្លាស់ប្តូរទៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងប្រាក់បៀវត្សរ៍ស្វ័យប្រវត្តិដូចជា Sathapana ePayroll ដែលជាប្រព័ន្ធគ្រប់គ្រងប្រាក់បៀវត្សរ៍មួយប្រភេទជួយជំរុញឱ្យអាជីវកម្មរបស់ពួកគេរីកចម្រើនទៅមុខ។

Sathapana ePayroll អនុញ្ញាតឱ្យនិយោជកបើកប្រាក់ឈ្នួលជូនបុគ្គលិករបស់ខ្លួនបានដោយស្វ័យប្រវត្តិ និងរក្សាកំណត់ត្រាធនធានមនុស្សដូចជាពេលវេលាម៉ោងធ្វើការ និងវត្តមាន។ តាមរយៈប្រព័ន្ធបើកប្រាក់បៀវត្សរ៍ឌីជីថលដែលមានសុវត្ថិភាពមួយនេះ នឹងផ្តល់នូវប្រព័ន្ធស្វ័យប្រវត្តិ និងប្រព័ន្ធអនុម័តឆ្លាតវៃដែលមានភាពបត់បែន និងសមស្របទៅតាមគោលនយោបាយរបស់ក្រុមហ៊ុននីមួយៗ។​ បន្ថែមពីលើនេះ ការប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ស្វ័យប្រវត្តិអាចជួយសន្សំសំចៃពេលវេលាដែលចំណាយលើការធ្វើរបាយការណ៍ដោយដៃ ជាពិសេសអនុញ្ញាតឱ្យចូលទៅមើលរបាយការណ៍ដែលបានរៀបចំរួចជាស្រេចដោយស្វ័យប្រវត្តបានគ្រប់ពេលវេលា និងផ្តល់នូវទំនុកចិត្តដល់បុគ្គលិកថាប្រាក់ឈ្នួលរបស់ពួកគេនឹងធ្វើការបើកជូនទាន់ពេលវេលា និងត្រឹមត្រូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីប្រូម៉ូសិននៃកម្មវិធី “Corporate Executive Benefits” នឹងមានការផ្តល់ជូនពិសេសជាច្រើនទៀតទៅលើផលិតផល និងសេវាកម្មធនាគារផ្សេងៗសម្រាប់ម្ចាស់អាជីវកម្មដែលប្រើប្រាស់ Sathapana ePayroll។​​

ការផ្តល់ជូនពិសេសលើគណនីបញ្ញើសន្សំរបស់និយោជក​

១) សេវាបើកប្រាក់បៀវត្សរ៍

២)​ គណនីប្រាក់សោធននិវត្តន៍

៣) ការផ្ទេរប្រាក់អន្តរសាខា

៤) ការផ្ទេរប្រាក់ទៅក្រៅប្រទេសត្រឹមតែ ០.១២%

៥) ការទទួលប្រាក់ពីក្រៅប្រទេស (ដុល្លារ)

៦) បន្ថែមការប្រាក់ ១% ពីលើអត្រាការប្រាក់ធម្មតា សម្រាប់ការបើកគណនីបញ្ញើមានកាលកំណត់ រយៈពេលចាប់ពី ១២ខែឡើងទៅ

៧)​ លើកលែងកម្រៃសេវាប្រចាំឆ្នាំ លើប័ណ្ណវីសាឥណទានពាណិជ្ជកម្ម (រហូតដល់ទៅ៣ប័ណ្ណ)

៨)​ សេវាធនាគារតាមរយ:ទូរស័ព្ទ/ iBanking

ការផ្តល់ជូនពិសេសលើគណនីបញ្ញើសន្សំរបស់និយោជិត

១) ប័ណ្ណឥណពន្ធវីសា

២)​ បន្ថែម ០.៥% ពីលើការប្រាក់ធម្មតា សម្រាប់ការបើកគណនីថ្មី (គណនីសន្សំ គណនីសន្សំឆ្លាតវៃ និងគណនីបញ្ញើមានកាលកំណត់)

៣) ការផ្ទេរប្រាក់អន្តរសាខា

៤) សេវាធនាគារតាមរយ:ទូរស័ព្ទ/ iBanking

៥) គម្រោង សន្សំជាក្រុម ទទួលបានអត្រាការប្រាក់រហូតដល់ ២,៧៥% ក្នុងមួយឆ្នាំ

ការផ្តល់ជូនពិសេសលើគណនីឥណទាន​

១) កម្មវិធីឥណទានគេហដ្ឋាន ឆ្លាតវៃ

២) ឥណទានប្រាក់បៀវត្សរ៍

៣) កម្ចីផ្ទាល់ខ្លួនគ្មានទ្រព្យធានា

៣) កម្មវិធីប័ណ្ណឥណទាន

សូមអញ្ជើញមកកាន់សាខាធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីកម្មវិធី “Corporate Executive Benefits” និងដាក់ពាក្យស្នើសុំប្រើប្រាស់ Sathapana ePayroll។ ការផ្តល់ជូនពិសេសមានរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។

អំពីធនាគារ ស្ថាបនា 

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៧ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.៤០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧២សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ៣០០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  

ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។

ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ បន្ថែមពីលើនេះ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន២ “Leadership in Credit Card Issuance 2022” និង “Leadership In Innovation For SME 2022” ពីក្រុមហ៊ុន VISA។ ពានរង្វាន់ទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]