បន្ថែមជាមួយគ្នានេះ ក្រុមហ៊ុន J&T Express ក៏មានប្រព័ន្ធទូទាត់សុវត្ថិភាព និងអាចទុកចិត្តបាន សម្រាប់អតិថិជនមកពីគ្រប់ទីកន្លែង។ ហើយអតិថិជនក៏អាចទូទាត់ទំនិញតាមប្រព័ន្ធ Online ដើម្បីធានាសុវត្ថិភាពសាច់ប្រាក់របស់ខ្លួនប្រកបទៅដោយទំនុកចិត្តខ្ពស់ផងដែរ។
ភ្នំពេញ៖ ក្រុមហ៊ុន J&T Express គឺជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលមានការទទួលស្គាល់យ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើនកុះករ។ ហើយពេលនេះក្រុមហ៊ុន ក៏បានចេញនូវផលិផលពិសេសរបស់ខ្លួនចំនួន២ទៀត បម្រើជូនអតិថិជននោះគឺ ទី១៖ ដោះស្រាយបញ្ហាឃ្លាំងស្តុកអីវ៉ាន់ និងទី២៖ ប្រព័ន្ធគ្រប់គ្រងទិន្នន័យក្នុងពេលឡាយ ដើម្បីដោះស្រាយបញ្ហាការដឹកជញ្ជូនទំនិញតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន និងក៏ដូចជានៅក្នុងស្រុកផងដែរ។ ដោយការដាក់ចេញនូវផលិតផលទាំង២ថ្មីនេះ ក្រុមហ៊ុន J&T Express សង្ឃឹមយ៉ាងមុតមាំថានឹងអាចជួយអតិថិជនដោះស្រាយបញ្ហាឃ្លាំង និងការចែកចាយទំនិញបានយ៉ាងល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានប្រារព្ធនូវពិធីជួបជុំសំណេះសំណាល និងថ្លែងអំណរគុណទៅដល់អតិថិជនរបស់ខ្លួនផងដែរ ដែលតែងតែនិយមគាំទ្រ ព្រមទាំងទុកចិត្តមកលើសេវាកម្មទទួល បញ្ញើរ និងដឹកជញ្ជូនរបស់ក្រុមហ៊ុនផ្ទាល់។
គួរឱ្យដឹងផងដែរថា តាមរយៈផលិតផលថ្មីនេះ អតិថិជនអាចគ្រប់គ្រងការបញ្ជាទិញរបស់ខ្លួនបានយ៉ាងឆាប់រហ័ស ហើយទទួលបានទំនិញទាន់ពេលវេលា ស្របទៅតាមស្ថានភាពជាក់ស្តែងនៃការចូល និងចេញផលិតផល។
ឆ្លៀតនៅក្នុងឱកាសដ៏មានតម្លៃនេះ លោក Benny ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន J&T Express នៅកម្ពុជាក៏បានមានប្រសាន៍ឱ្យដឹងថា៖
ក្រុមហ៊ុន J&T Express ក៏បានប្តេជ្ញាចិត្តថា នឹងខឹតខំរិះរកនូវសេវាកម្មថ្មីៗ លឿនរហ័សទាន់ចិត្ត និងសុវត្ថិភាពខ្ពស់ ដើម្បីបម្រើជូនដល់អតិថិជនគ្រប់លំដាប់ថ្នាក់ មិនថាទាំងក្នុង និងក្រៅស្រុកនោះទេ។
ជាមួយ J&T Express ពេលនេះមិនថាលោកអ្នកចង់ផ្ញើទំនិញ ទិញទំនិញ ឬទូទាត់ទំនិញតាមOnline ឬដោយផ្ទាល់នោះទេ គឺពិតជាមានភាពងាយស្រួល ចំណេញពេលវេលា និងថវិកា ព្រមទាំងទទួលបាននូវការយកចិត្តទុកថ្នាក់ខ្ពស់ពីខាងក្រុមហ៊ុនផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]