ភ្នំពេញ៖ ស្កាយនីន បានក្លាយជាបុគ្គលឆ្នើមរបស់កម្ពុជាក្នុងវ័យត្រឹមតែ 18 ឆ្នាំ ដោយដណ្តើមបានមេដាយមាសជាប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍ Seagames លើកទី 32 ក្នុងព្រឹត្តិការណ៍ E-Sports PUBG Mobile Mixed Individual Event។ ភាពជោគជ័យនេះ មិនគួរត្រូវបានបញ្ចប់ដោយយើងមិនបានដឹងប្រវត្តិដែលធ្វើឲ្យគាត់ទទួលបានជោគជ៏យបែបនេះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្កាយនីន មានបងប្អូន៤នាក់ ស្រីម្នាក់ និងបងប្អូនប្រុស៣នាក់ ហើយបច្ចុប្បន្នគាត់រស់នៅក្រុងប៉ោយប៉ែត។ នៅពេលគាត់មានអាយុទើបតែ ៨ ឆ្នាំ ឪពុកម្តាយរបស់គាត់បានលែងលះដែលជាកត្តានាំឱ្យម្តាយរបស់គាត់ត្រូវចិញ្ចឹមកូនទាំងអស់តែម្នាក់ឯង។ ស្កាយនីនធ្លាប់រស់នៅប្រទេសថៃជាមួយម្តាយរបស់គាត់ធ្វើការជាអ្នកបោសសំអាតនៅក្នុងផ្ទះល្វែង។ ជាមួយនឹងប្រាក់ចំណូលទាបពេកក្នុងការចិញ្ចឹមគ្រួសាររបស់ម្តាយគាត់ អ្នកគ្រប់គ្រងផ្នែកសម្អាតបានសម្រេចចិត្តអនុញ្ញាតឱ្យ Skynin ធ្វើការជាមួយគ្នា ដើម្បីរកប្រាក់បន្ថែមបន្តិច។ នេះមានន័យថា ស្កាយនីន ធ្វើការជាអ្នកបោសសម្អាតតាំងពីគាត់អាយុ ៨ ឆ្នាំមកម្ល៉េះ។
Skynin ចូលចិត្តលេង Pubg Mobile ហើយក៏តែងតែមើល Live Stream របស់ Bro Di ក៏ដូចជាស្តាប់តាមការបង្ហាត់បង្ហាញ ហើយនឹងលេង Pubg ហ្គេមជាមួយគ្នានៅក្នុង Custom Room របស់ Bro Di ជារៀងរាល់ថ្ងៃ។ Bro Di បានកត់សម្គាល់ពីសមត្ថភាពរបស់គាត់ហើយបន្តមើលធ្វើការវិវត្ត និងទម្រង់លេងរបស់គាត់។
ជាអកុសលទូរស័ព្ទរបស់ Skynin ត្រូវបានខូច ហើយមិនអាចបន្តលេងបានទៀតទេ។ ជាមួយនឹងថវិកាមានកំណត់ គាត់មិនអាចទិញទូរស័ព្ទថ្មីបានទេ ហើយគាត់បានសម្រេចចិត្តឈប់លេងហ្គេម។ ទោះជាយ៉ាងណាក៏ដោយ Bro Di បានមើលឃើញនៅសមត្តភាពដ៏អស្ចារ្យរបស់ស្គាយនីនមិនគួរត្រូវឈប់លេង Bro Di បានសម្រេចចិត្តទិញទូរស័ព្ទថ្មីឲ្យ Skynin ដើម្បីអោយគាត់បន្តហ្វឹកហាត់។
នៅអាយុ១៣ឆ្នាំ ស្កាយនីន ត្រលប់មករស់នៅ និងបន្តធ្វើការនៅព្រំដែនថៃ-កម្ពុជា ជាកម្មករអូសអីវ៉ាន់ឆ្លងព្រំដែនថៃ-កម្ពុជា។ គាត់ត្រូវធ្វើការពីព្រលឹមរហូតដល់ព្រលប់ ដែលជាហេតុឲ្យគាត់មានពេលវេលាកាន់តែតិចដើម្បីលេង PUBG Mobile ជាហ្គេមដែលគាត់ចូលចិត្ត។
ការលះបង់ ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ Skynin ដើម្បីក្លាយជាកីឡាករអាជីពបាននាំ Bro Di បានព្យាយាមអស់ពីសមត្ថភាពដើម្បីជួយដឹកនាំ Skynin ក្នុងការចូលរួមក្រុមរបស់គាត់ទៅប្រកួតប្រជែងក្នុង Smart Tournament ជាលើកដំបូង។ ទោះជាយ៉ាងណាក៏ដោយ មុននឹងទៅជួបមិត្តរួមក្រុម Skynin ត្រូវឆ្លងកាត់ឧបសគ្គជាច្រើនក្នុងអំឡុងពេលបិទ COVID-19។ Skynin ត្រូវឆ្លងកាត់ការរឹតបន្តឹងតំបន់ក្រហមពីប្រទេសថៃ មកកម្ពុជា ដើម្បីប្រកួតប្រជែងក្នុងការប្រកួត PUBG Mobile Tournaments។
ការសាកល្បងលើកដំបូងរបស់គាត់ជាមួយក្រុមអាជីព គាត់បានក្លាយជាជើងឯក ហើយបន្តជោកជ៏យ និងចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងការប្រកួតផ្សេងៗជាច្រើន។
ក្នុងស៊ីហ្គេមលើកទី ៣១ នៅប្រទេស វៀតណាម ស្កាយនីន មិនមានឱកាសចូលរួមប្រកួតទេ ដោយសារគាត់មិនទាន់គ្រប់អាយុ។ ដោយឃើញកីឡាករផ្សេងទៀតទទួលបានមេដាយ ហើយក្រុមកម្ពុជាធ្វើមិនបានល្អ គាត់បានសន្យាខ្លួនឯងថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីក្លាយជាកីឡាករជម្រើសជាតិ និងតំណាងឱ្យកម្ពុជាក្នុងស៊ីហ្គេមលើកទី៣២។Skynin គឺជាអ្នកលេងដែលចេះដាក់ខ្លួន ចេះលះបង់ គោរពវិន័យ និងឧស្សាហ៍ព្យាយាម។
គាត់ជ្រើសរើសភាពស្ងប់ស្ងាត់ជាមូលដ្ធានគ្រឹះក្នុងការគ្រប់គ្រងស្មារតីក្នុងពេលប្រគួត ហើយអ្វីដែលធ្វើឱ្យគាត់ក្លាយជាម្ចាស់មេដាយមាសគឺ មិត្តភក្តិរួមក្រុមរបស់គ្នាក៏រក្សាភាពស្ងប់ស្ងាត់ និងធ្វើការផ្តោតជាពិសេសក្នុងអំឡុងពេលប្រកួត ប៉ុន្តែសម្រាប់ស្គាយនីន គឺកាន់តែត្រូវតែស្ងប់ និងរក្សាចិត្តត្រជាក់ជាងអ្នកទាំងអស់គ្នាដើម្បីផ្តោតលើភាពជោគជ៏យក្នុងការប្រកួតជាក្រុម។
មេដាយមាសនេះ គឺមិនមែនសម្រាប់តែគ្នាម្នាក់នោះទេ ប៉ុន្តែវាជាសមត្ថផលរបស់ក្រុមប្រចាំតំបន់ SEA Wildcard ទាំងអស់ និងជាពិសេសសម្រាប់ប្រជាជនកម្ពុជាទាំងអស់ផងដែរ។
សូមធ្វើការទាញយក PUBG MOBILE ដោយឥតគិតថ្លៃឥឡូវនេះនៅលើ App Store និង Google Play Store។
ព័ត៌មានបន្ថែមអំពី PUBG MOBILE
PUBG MOBILE គឺផ្អែកលើ PUBG: BATTLEGROUNDS ដែលជាហេតុនាំឲ្យពិភពនៃការកម្សាន្តអន្តរកម្មមួយមានសន្ទុះយ៉ាងសម្បើមក្នុងឆ្នាំ 2017 ។ អ្នកលេងរហូតដល់ 100 នាក់បានលោតឆ័ត្រយោងលើកោះដាច់ស្រយាលមួយដើម្បីប្រយុទ្ធក្នុងការប្រកួតដណ្តើមយកជ័យជំនះ។ អ្នកលេងត្រូវតែកំណត់ទីតាំង និងរើសយកអាវុធ យានជំនិះ ព្រមទាំងគ្រឿងផ្គត់ផ្គង់ផ្ទាល់ខ្លួនរបស់ពួកគេ ហើយកម្ចាត់អ្នកលេងគ្រប់រូបនៅក្នុងសមរភូមិដែលបានមើលឃើញ និងប្រកបដោយយុទ្ធសាស្ត្រដែលដូចជាបង្ខំអ្នកលេងឱ្យចូលទៅក្នុងតំបន់លេងឲ្យធ្លាក់ក្នុងកន្លែងធ្លាក់ចុះ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់បណ្តាញសង្គម PUBG MOBILE ផ្លូវការនៅលើ Facebook, Instagram, Twitter និង YouTube។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]