ភ្នំពេញ៖ អាចនិយាយបានថា មន្ទីពេទ្យគឺជាកន្លែងជួយសង្រ្គោះទៅដល់អ្នកជំងឺមនុស្សគ្រប់វ័យ ហើយមន្ទីពេទ្យក៏ជាកន្លែងមួយដែលផ្ដល់ឲ្យអ្នកជំងឺគ្រប់រូបទុកចិត្ត ម្យ៉ាងរាល់អ្នកជំងឺតែងផ្ញើអាយុជីវិតលើដៃអ្នកគ្រូពេទ្យ និងលោកគ្រូពេទ្យជួយសង្គ្រោះខ្លួនជាសះស្បើយពីជំងឺផងដែរ។ លើសពីនេះទៅទៀត គ្រប់អ្នកជំងឺតែងប្រាថ្នាចង់បានមន្ទីរពេទ្យដែលល្អ និងទំនើបកម្រិតព្យាបាលមានគុណភាពខ្ពស់។
ហើយនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ អគារព្យាបាលកម្រិតអន្តរជាតិដ៏ថ្មីសន្លាងមួយនៅក្នុងមន្ទីរពេទ្យកាលម៉ែត នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ ហើយពិធីសម្ពោធសមិទ្ធផលថ្មីក្នុងវិស័យសុខាភិបាលនៅកម្ពុជានេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត មន្ទីរពេទ្យកាលម៉ែតត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ក្នុងគោលបំណងអភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌលពហុឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ជាមន្ទីរពេទ្យបង្អែកលំដាប់ខ្ពស់ចុងក្រោយ ដើម្បីផ្តល់នូវសេវាពហុឯកទេស ប្រកបទៅដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រដ៏ទំនើប ស្របតាមការវិវត្តរបស់សកលលោកនាពេលបច្ចុប្បន្ន ដែលជាក្ដីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា។
ក្នុងនោះដែរ បើតាមលោក ម៉ម ប៊ុនហេង គម្រោងសាងសង់អគារទាំងមូល និងបំពាក់ឧបករណ៍ សម្ភារៈមានតម្លៃទឹកប្រាក់សរុប ៧០,៣៣១,៨១១.១១ ដុល្លារ ដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសប្បុរសជននានាផងដែរ៕
ប្រភព៖ Fresh News
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]