រាជធានីភ្នំពេញ៖ កាលពីថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Medileen បានសម្ពោធផលិតថ្មី មួយទៀតក្នុងប្រទេសកម្ពុជា មានឈ្មោះថា LABOLA ដែលផលិតផលថ្មីនេះមាន អត្ថប្រយោជន៍ និងផ្តោតសំខាន់បំផុតលើការពង្រឹងសុខភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងថ្ងៃសម្ពោធផលិតផលថ្មី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅអ៊ីអ៊ន មានជ័យ (អ៊ីអ៊ន៣) កញ្ញា សុភ័ក្រ កុសុម៉ា នាយិកាក្រុមហ៊ុន Medileen ប្រចាំនៅប្រទេសកម្ពុជា បានអោយដឹងថា៖
ជាមួយគ្នានេះផងដែរ អ្នកស្រី ឃាង ឃុនណា នាយិកាក្រុមហ៊ុន Medileen ប្រចាំកម្ពុជា-ថៃ បានបន្ថែមថា រាប់មកដល់ថ្ងៃនេះមានរយៈពេល ៨ ឆ្នាំមកហើយ ហើយវាជាមោទនភាពមួយ ដែលអ្នកស្រីតែងតែពេញចិត្ត និងមានកម្លាំងចិត្តសន្យានឹងប្រឹងប្រែងបន្តទៅមុខរហូតដល់ក្មេងៗជំនាន់ក្រោយ។
អ្នកស្រី ឃាង ឃុនណា បន្តថា៖ ចំនុចដែលធ្វើអោយនាងខ្ញុំមានទំនុកចិត្ត និងជឿជាក់បំផុតថា គ្រប់ផលិតផល Medileen និងនៅតែមានការបន្តគាំទ្រពី សំណាក់អ្នកប្រើប្រាស់ មិនថាក្នុងស្រុកឬក្រៅប្រទេស នោះគឺ៖
ទី១ គុណភាព៖ ទិសដៅក្រុមហ៊ុនផ្ដោតសំខាន់បំផុត ត្រង់ចំនុចគុណភាព រាល់សារធាតុផ្សំនីមួយៗ ត្រូវបានសម្រិតសម្រាំង យ៉ាងយកចិត្តទុកដាក់ និងនាំចូលពីប្រទេសល្បីៗ ដូចជាផ្លែទំពាំងបាយជូរ ដែលជាធាតុផ្សំមួយក្នុងផលិតផល Veronika+ត្រូវបាននាំចូលពីប្រទេសស្វីស ដែលជាប្រទេសដាំដុះទំពាំងបាយជូរ ប្រកបដោយគុណភាពល្អផ្តាច់គេទូទាំងពិភពលោក ។
ទី២ គឺប្រសិទ្ធភាព៖ ជាការពិតដែលអតិថិជន និងទទួលបាន លទ្ធផលដូចការរំពឹងទុកបន្ទាប់ពីប្រើប្រាស់អស់ត្រឹមតែប្រអប់ ដំបូង និងអាចបន្តប្រើប្រាស់ជាបន្តបន្ទាប់ ដើម្បីថែរទាំសុខភាព និងសម្រស់អោយនៅរឹងមាំនិងក្មេងបានយូរ ដោយមិនចាំបាច់ មានការភ័យព្រួយ ថានិងផ្តល់ហានិភ័យទៅថ្ងៃអនាគត» ។
អ្នកស្រី ឃុនណា បន្តថា៖
ទី៣ គឺសុវត្ថិភាព៖ ត្រង់ចំនុចនេះ សូម្បីតែលោកស្រីផ្ទាល់ និងក្រុមគ្រួសារ ក៏ដូចជាមិត្តភក្ដ្រក៏រាប់បញ្ចូលថាជាអ្នកប្រើប្រាស់ពិតប្រាកដ ឬហៅថាជាអតិថិជនរបស់ផលិតផល Medilleen ទាំងអស់ដោយភាពជឿជាក់។ បន្ថែមពីនេះ Medileen ក៏មានមន្ទីរពេទ្យ និងមន្ទីពិសោធន៏ផ្ទាល់ខ្លួនផងដែរ ដែលមានអាយុជិត 40 ឆ្នាំមកហើយ មានឈ្មោះថា Rangsit Hospital ស្ថិតក្នុងទីក្រុងបាងកកប្រទេសថៃ។
ទី៤ គឺក្រុមការងារល្អ៖ ចាត់ទុកថាជាសំណាងមួយដ៏ធំក្នុង សំណាងជាច្រើនដោយ Medileen មានក្រុមការងារដ៏ល្អ និងរឹងមាំក្នុងការជួយសហការគ្នា ផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះមួយ ទៅកាន់អតិថិជនទាំងអស់ មិនថាក្នុងឬក្រៅស្រុក។
ក្នុងនោះរួមមាន Mr. REZAEE MOHAMMAD CEO DUBIA (មកពីប្រទេសឌូបៃ), HANANCHAPHASORN SETTHATHINAN (K. JUBJIB) CEO THAILAND និង កញ្ញា សុភ័ក្រ កុសុម៉ា CEO ប្រចាំប្រទេសកម្ពុជាយើង ក៏ដូចជាបងប្អូន តំណាងចែកចាយទាំងអស់ទូទាំងផ្ទៃប្រទេស ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Medileen បច្ចុប្បន្នក៏មានផលិតផលមាន ៥មុខ រួចមកហើយ ដែលបានចរាចរក្នុងប្រទេសកម្ពុជា និងបានជោគជ័យខ្លាំង។ ផលិតផលមាន ៥មុខ នោះមានមុខងារនិងជំនួយ ផ្សេងៗគ្នា។
ទី១ នោះគឺ Veronika Plus៖ ជំនួយដល់ស្បែក សក់ ក្រចក ជួយអោយ អោយសម្រស់នៅក្មេងជាងវ័យបានយូរ។
ទី២ Prerotic Plus៖ សម្រួលការបន្ទោរបង់ លាងសម្អាតជាតិពុល បញ្ចុះជាតិអាស៊ីត សម្រកខ្លាញ់ក្បាលពោះ បង្កើនបាត់តេរីល្អ ក្នុងខ្លួន និងការពារនិងជម្ងឺឆ្លងនានា។
ទី៣ Atigh Saffron៖ ជំនួយដល់ការគេងលក់ស្កប់ស្កល់ បំបាត់អាការៈស្ត្រេស ឈឺក្បាលជាប្រចាំ ជម្ងឺបាក់ទឹកចិត្តគិតច្រើនថប់ បារម្មណ៍ បង្កើនការចងចាំ ជំនួយភ្នែក បេះដូងជាដើម។
ទី៤ Calaik24៖ សម្រករាង ដុតជាតិខ្លាញ់មួយតខ្លួន កាត់បន្ថយ ចំណង់អាហារ ទទួលតិចជាងមុននិងឆាប់ឆ្អែតបានយូរ។
ទី៥ Labola៖ ង្រឹងស្ងួតនិងតម្រងថែម ស្បែកថ្នាសម្អាតជាតិពុល សម្រួលការបន្ទោរបង់ ជួយអោយដំណេកស្កប់ស្កល់ ពង្រឹងប្រព័ន្ធរាងកាយអោយរឹងមាំផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]