ភ្នំពេញ៖ គ្រាន់តែនិយាយដល់តារាសម្ដែងវ័យក្មេង សារ៉ា ពេជ្រម៉ានីកា ច្បាស់ណាស់មហាជនប្រាកជាបានស្គាល់។ ដោយកុមារីរូបនេះ ធ្លាប់បានបង្ហាញមុខក្នុងខ្សែភាពយន្តល្បីៗជាច្រើននាពេលកន្លងទៅ។ 

លើសពីនេះទៅទៀត​ ទោះបីតារាសម្ដែងរូបនេះនៅវ័យក្មេង ប៉ុន្តែនាងពិតជាមានទេពកោសល្យ និងសមត្ថភាពអាចសម្ដែងបានល្អ រហូតទទួលបានការសរសើរពីទស្សនិកជនគ្រប់ៗគ្នា។ ម្យ៉ាងវិញទៀត ចាប់តាំងពីឈានជើងចូលសិល្បៈនាងរឹតតែទទួលការងារ តាមរយៈការថតរឿង និងថតស្ពតច្រើនជាបន្តបន្ទាប់ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ប្រិយមិត្តបានដឹងរួចមកហើយថា ម៉ានីកា ជាអ្នកសិល្បៈវ័យក្មេងមានការងារច្រើន ប៉ុន្តែបើក្រឡេកទៅមើលការសិក្សារបស់នាងវិញគឺមិនធម្មតានោះទេ ដោយនាងពិតជារៀនពូកែ ឆ្លាតតែម្ដង។ ហើយថ្មីៗនេះ កុមារីរូបនេះបានបង្ហាញចំណាត់ថ្នាក់ខ្លួនគឺនាងរៀបជាប់លេខ១ ចំពោះពិន្ទុនៃមុខវិជ្ជានីមួយៗ គឺបានពិន្ទុខ្ពស់ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

ម៉ានីកា 
ម៉ានីកា 
ម៉ានីកា 
ម៉ានីកា 
ម៉ានីកា 
ម៉ានីកា 
ម៉ានីកា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]