ភ្នំពេញ៖ កន្លងមកប្រិយមិត្តបានដឹងរួចមកហើយថា ព្រះនាងតូច នរោត្ដម ជេនណា បានប្រឡូកចូលវិថីសិល្បៈ និងបានទទួលភាពល្បីរន្ទីទាំងក្នុង និងក្រៅប្រទេស។ ជាពិសេស ព្រះនាងមានសមត្ថភាព អាចបកស្រាយបទចម្រៀងបានច្រើនភាសាយ៉ាងពីរោះផងដែរ។ 

យ៉ាងណាមិញ រឿងដ៏គួរឲ្យភ្ញាក់ផ្អើល ហើយក៏ជាដំណឹងដ៏រីករាយសម្រាប់មហាជន រួមទាំងហ្វេនព្រះនាងតូច នរោត្ដម ជេនណា នោះគឺមានសារព័ត៌មានល្បីនៅកូរ៉េ Koreaboo បានចុះផ្សាយថា ព្រះនាងអាចនឹងជាតារាK-popដំបូងរបស់ប្រទេសកម្ពុជា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បន្ទាប់ពីបានឃើញសារព័ត៌មានល្បីនៅកូរ៉េចុះផ្សាយពីដំនឹងនេះរួច មហាជន និងអ្នកលេងបណ្ដាញសង្គមជាច្រើន បានធ្វើការស៊ែរចែកចាយព័ត៌មាននេះគ្រប់ៗគ្នា។ ជាបិសេស ម្នាក់ៗកំពុងរំពឹងថាព្រះនាងតូច អាចនឹងបំពេញក្ដីស្រមៃអាចមានឱកាសក្លាយជាតារាK-popឆាប់ៗផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

ព្រះនាងតូច នរោត្ដម ជេនណា 
ព្រះនាងតូច នរោត្ដម ជេនណា 
ព្រះនាងតូច នរោត្ដម ជេនណា 
ព្រះនាងតូច នរោត្ដម ជេនណា 
ព្រះនាងតូច នរោត្ដម ជេនណា 
ព្រះនាងតូច នរោត្ដម ជេនណា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]