ភ្នំពេញ៖ ពិសេសជាងគេតែម្តង ក្រុមហ៊ុន មិត្តហ្វូន បានចេញវីដេអូដ៏ត្រូវចិត្តមួយ ដើម្បីឆ្លើយតបទៅនឹងអតិថិជន​ដែលធ្លាប់តែត្អូញត្អែរក្នុងការលំបាកតាមដានការប្រើប្រាស់ទិន្នន័យក្នុងទូរស័ព្ទដៃ ឬមានមន្ទិលសង្ស័យក្រុមហ៊ុនទូរស័ព្ទកាត់លុយមិនត្រឹមត្រូវ ប្រើឆាប់អស់លឿនជាងមុនជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្អែកលើបុព្វហេតុទាំងនេះហើយ ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ចល័តមួយ ដែលតែងតែយកចិតទុកដាក់ និងមានភាពសិ្នទ្ធស្នាលជាមួយអតិថិជន ក្នុងពេលនេះ ក្រុមហ៊ុន មិត្តហ្វូន បានដាក់ចេញនូវកម្មវិធីប្រកបដោយបច្ចេកវិទ្យាទំនើប គឺ CamID app ដែលអាចគ្រប់គ្រងការប្រើប្រាស់ទិន្នន័យនៅក្នុងទូរស័ព្ទរបស់អ្នកដោយឆ្លាតវៃ និងមានភាពច្បាស់លាស់ ដែលធ្វើឲ្យអតិថិជនពិនិត្យតាមដានយ៉ាងងាយស្រួល រាល់ការប្រើប្រាស់របស់ខ្លួនមិនថាលើការប្រើប្រាស់អ៊ីនធឺណិត ការខលចេញ មិនថាពេលតាមដានមួយថ្ងៃប៉ុន្មានដង គឺនៅក្នុងកម្មវិធីនេះអាចបង្ហាញនូវទិន្នន័យច្បាស់លាស់ឲ្យអ្នកប្រើប្រាស់បានឃើញច្បាស់ទាំងពេលវេលា និងការប្រើប្រាស់របស់ខ្លួន។

វីដេអូ

កម្មវិធី CamID app មានមុខងារប្រើប្រាស់ពិសេសៗជាច្រើន ដែលបង្កើតឡើងដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជនរបស់មិត្តហ្វូន ក្នុងការគ្រប់គ្រងតាមដានរាល់ការប្រើប្រាស់ទិន្នន័យប្រចាំថ្ងៃរបស់ខ្លួន ឬរាល់ពេលដែលអ្នកចង់ដឹង ដោយភាពច្បាស់លាស់ ជួយបំបាត់អស់មន្ទិលសង្ស័យ និងអាចគ្រប់គ្រងទិន្នន័យទូរស័ព្ទរបស់ខ្លួនដោយប្រសិទ្ធភាពខ្ពស់។

មិនធ្វើឲ្យអតិថិជនរបស់ខ្លួនស្មុគស្មាញ ក្រុមហ៊ុន មិត្តហ្វូន ក៏បានដាក់ចេញនូវវីដេអូ ដែលណែនាំអំពីរបៀបប្រើប្រាស់នៅក្នុងផេកហ្វេកប៊ុកផ្លូវការរបស់ខ្លួន ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់កម្មវិធីនេះបានយ៉ាងរលូន។ ដូចនេះអតិថិជន មិត្តហ្វូន លែងខ្វល់ខ្វាយ ក្នុងការគ្រប់គ្រប់ទិន្នន័យរបស់ខ្លួនទៀតហើយ គ្រាន់តែអ្នកទាញយក CamID app ដាក់លើទូរស័ព្ទដៃរបស់អ្នក និងអនុវត្តតាមការណែនាំក្នុងវីដេអូនោះ ដោយងាយៗ នោះអ្នកនឹងទទួលបានកម្មវិធីគ្រប់គ្រងដ៏ឆ្លាតវៃនៅក្នុងដៃរបស់អ្នក។

គួរបញ្ជាក់ថា ប្រសិនបើលោកអ្នកមានចម្ងល់ ឬមានសំណួរណាមួយ លោកអ្នកអាចទាក់ទងមកក្រុមហ៊ុនតាមរយៈហតឡាញ 1204 ដោយឥតគិតថ្លៃ ឬបណ្តាញសង្គមរបស់មិត្តហ្វូនដូចជា Telegram, Facebook, ឆាត Messager, Web chat bot ឬមកកាន់ Showroom មិត្តហ្វូនណាមួយដែលនៅជិតលោកអ្នកបំផុត៕​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]