ភ្នំពេញ៖ អាចនិយាយបានថា ផ្សារជាកន្លែងមួយបណ្ដុំលក់របស់របរគ្រប់ប្រភេទ ម្យ៉ាងតាមផ្សារនីមួយៗ តែងមានអតិថិជនចូលច្រើនកុះករតែម្ដង។ លើសពីនេះទៅទៀត អាជីវករជាច្រើនពិតជារីករាយ ខណៈពេលឃើញអតិថិជនចូលផ្សារច្រើន ហើយជួយទិញទំនិញខ្លួននោះ។
ប៉ុន្តែបច្ចុប្បន្ន គេសង្កេតឃើញមនុស្សជាច្រើន ងាកមកប្រកបរបរលក់ដូរតាមអនឡាញ ព្រោះវាងាយស្រួលជាងលក់ដូរនៅផ្សារ។ ម្យ៉ាងមុខរបរលក់តាមអនឡាញ ទោះនៅផ្ទះក៏អាចលក់ដូរបានដែរ។ មិនតែប៉ុណ្ណោះ អតិថិជនភាគច្រើន ចូលចិត្តទិញទំនិញដែលខ្លួនត្រូវការតាមរយៈអនឡាញ ជាងដើរចូលផ្សារទិញដោយផ្ទាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ ថ្មីៗនេះគេបានឃើញ បានឮអាជីវករលក់ក្នុងផ្សារជាច្រើនកំពុងរអ៊ូរទាំ ខណៈមិនមានភ្ញៀវចូលផ្សារច្រើនដូចពេលមុននោះទេ។ ហើយគេបានឃើញថា មិនមានត្រឹមផ្សារមួយនោះទេដែលស្ងាត់ភ្ញៀវ គឺមានផ្សារជាច្រើនហាក់ស្ងាត់ជ្រងំ មានតែអ្នកលក់ប៉ុន្តែមិនសូវមានអ្នកទិញ៕
ប្រភពរូប៖ ម៉ៅ ម៉ារីយ៉ា
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]