ភ្នំពេញ៖ ថ្មីៗនេះប្រិយមិត្តបានដឹងរួចមកហើយថា កញ្ញា គង់​ ច័ន្ទណារីយ៉ា ទើបតែប្រកួតឈ្នះជ័យលាភីឯកលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Teen Global 2023។ ពិតណាស់ បន្ទាប់ពីប្រកួតឈ្នះក្លាយជាបវរកញ្ញាប្រចាំកម្មវិធីលំដាប់អន្តរជាតិរួច មានមហាជនជាច្រើន បានសាទរទៅកាន់នាងគ្រប់គ្នាតែម្ដង។ 

ជាមួយគ្នានេះដែរ រឿងដ៏គួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះ ថ្មីៗនេះគេដឹងថាបងប្រុសកញ្ញា គង់ ច័ន្ទណារីយ៉ា បានលេចមុខចូលរួមប្រកួតក្នុងកម្មវិធី Road 2The Star ដែលជាកម្មវិធីមួយកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំនាក់មហាជន ជាពិសេសយុវវ័យផ្ទាល់តែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ពីមួយវគ្គទៅមួយវគ្គ គេឃើញបងប្រុសកញ្ញា គង់ ច័ន្ទណារីយ៉ា ដែលមានឈ្មោះ​ គង់​ ច័ន្ទរស្មី ពិតជាបញ្ចេញសមត្ថភាពបានយ៉ាងល្អគ្រប់វគ្គតែម្ដង។ ម្យ៉ាងវិញទៀត អំឡុងពេលប្រកួតដល់សប្ដាហ៍ទី៥ គេដឹងថាបេក្ខភាព គង់ ច័ន្ទរស្មី បានឈ្នះលើវិញ្ញាសារRunway និងទទួលបានផ្កាយមួយពីកម្មវិធី ហើយអាចបន្តទៅប្រកួតវគ្គក្រោយទៀតផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា គង់ ច័ន្ទណារីយ៉ា 
កញ្ញា គង់ ច័ន្ទណារីយ៉ា 
កញ្ញា គង់ ច័ន្ទណារីយ៉ា 
គង់ ច័ន្ទរស្មី
គង់ ច័ន្ទរស្មី
គង់ ច័ន្ទរស្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]