ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានទទួលការទទួលស្គាល់ជាថ្មីម្តងទៀតសម្រាប់ដំណើរការដ៏ពិសេសរបស់ខ្លួន ដោយទទួលបានពានរង្វាន់ 2023 សម្រាប់ឧត្តមភាពក្នុងការច្នៃប្រឌិតក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជាពី Global Banking & Finance Review ដែលជាស្ថាប័នពត៌មានហិរញ្ញវត្ថុលំដាប់អន្តរជាតិដ៏ល្បីល្បាញ ដែលមានទីស្នាក់ការនៅចក្រភពអង់គ្លេស។
សមិទ្ធិផលមួយនេះ ឆ្លុះបញ្ចាំងពីក្រុមហ៊ុន Smart ដែលតែងតែខិតខំប្រឹងប្រែងបន្តបង្កើតនូវផលិតផល និងសេវាកម្មនានា ដើម្បីផ្តល់ជូននូវបច្ចេកវិទ្យាឈានមុខគេ សេវាកម្មបម្រើអតិថិជនដ៏ល្អឥតខ្ចោះ និងសេវាកម្មអុីនធើណែតចល័ត ដែលអាចទុកចិត្តបានជាមួយនឹងតម្លៃសមរម្យនៅទូទាំងប្រទេសកម្ពុជា។ ផលិតផល និងសេវាកម្មថ្មីៗចុងក្រោយបង្អស់ ទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ក្នុងការផ្តល់នូវបទពិសោធន៍ដ៏ប្រសើរជូនដល់អតិថិជន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងការគ្របដណ្តប់បណ្តាញសេវាយ៉ាងទូលំទូលាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាយកប្រតិបត្តិក្រុមហ៊ុន Smart លោក Ziad Shatara បានបង្ហាញពីក្តីសោមនស្សរីករាយក្នុងការទទួលបាន ពានរង្វាន់មួយនេះ ដោយលោកបានលើកឡើងថាភាពជោគជ័យរបស់ក្រុមហ៊ុន Smart គឺបានមកពីការគាំទ្រពីសំណាក់អតិថិជន និងសេវាកម្មប្រកបដោយគុណភាពរបស់ក្រុមហ៊ុន។
តាំងពីដើមរៀងមកក្រុមហ៊ុន Smart Axiata បានបន្តនាំមុខនូវក្នុងវិស័យបច្ចេកវិទ្យា និងការច្នៃប្រឌិត ដោយបានផ្លាស់ប្តូរ ជីវិតរបស់ប្រជាជនកម្ពុជាតាមរយៈការច្នៃប្រឌិតថ្មីទំនើបដូចជា កម្មវិធីSmartNas កម្មវិធីចម្រៀងPleng App រួមទាំងកម្មវិធី Leng Center និង SmartPay ព្រមទាំងធានារ៉ាប់រង Smart Insurance ផងដែរ។ SmartNas គឺជាកម្មវិធីទូរស័ព្ទដៃរចនាឡើងសម្រាប់អតិថិជន ខណៈដែលកម្មវិធី Plengផ្តល់នូវបទពិសោធន៍កម្សាន្តថ្មីៗពីសិល្បករក្នុងស្រុក និងអន្តរជាតិ។ Leng Center គឺជាកម្មវិធីពិសេសសម្រាប់បទពិសោធន៍កីឡាអេឡិចត្រូនិច (eSports) ហើយ SmartPay ផ្តល់ការទូទាត់បែបឌីជីថលតាមទូរស័ព្ទដល់អ្នកប្រើប្រាស់រាប់លាននាក់។ ទន្ទឹមនឹងនោះផងដែរ Smart Insurance គឺជាដំណោះស្រាយធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិតសម្រាប់ប្រជាជនកម្ពុជា។
សមិទ្ធិផលផ្សេងៗរបស់ក្រុមហ៊ុនដែលរួមមាន កម្មវិធី SmartNas កម្មវិធីPleng App កម្មវិធីLeng Center SmartPay និងធានារ៉ាប់រង Smart Insurance មានគោលបំណងផ្តល់ជូននូវបទពិសោធន៍ថ្មីៗ និងល្អបំផុតតាមដែលអាចធ្វើទៅបានសម្រាប់អតិថិជនរបស់ Smart Axiata ហើយក្រុមហ៊ុនកំពុងបន្តស្វែងរកមធ្យោបាយថ្មីៗ ដើម្បីផ្តល់នូវភាពច្នៃប្រឌិត និងកែលម្អបទ សម្រាប់ពិសោធន៍ប្រើប្រាស់របស់អតិថិជនខ្លួនផងដែរ។ ស្នាដៃទាំងអស់នេះបានធ្វើឱ្យក្រុមហ៊ុន Smart Axiata ក្លាយជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនទូរគមនាគមន៍ ប្រកបដោយភាពច្នៃប្រឌិតលំដាប់ពិភពលោកផងដែរ។
ទន្ទឺមនឹងនេះផងដែរក្នុងឆ្នាំ ២០២៣ នេះ កម្មវិធី SmartNas និង Plengបានជាប់ចំណាត់ថ្នាក់ស្ថិត ក្នុងចំណោមកម្មវិធីពេញនិយមបំផុតទាំងដប់ក្នុងប្រទេសកម្ពុជា។
ពានរង្វាន់ពី Global Banking & Finance Review កាន់តែពង្រឹងជំហររបស់ក្រុមហ៊ុន Smart ក្នុងនាមជាក្រុមហ៊ុនបណ្តាញទូរគមនាគមន៍នាំមុខគេនៅកម្ពុជា ដែលតែងតែចូលរួមចំណែកក្នុនងការអភិវឌ្ឍវិស័យដ៏សំខាន់មួយនេះ ខណៈដែលពួកគេបន្តរីកចម្រើនក្នុងបេសកកម្មរបស់ខ្លួន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]