ភ្នំពេញ៖ អតិថិជនជាង ២ពាន់នាក់ បានអញ្ជើញមកទទួលប្លង់ដី និងផ្ទះ ដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានទិញនាពេលកន្លងមក នៅគម្រោងអភិវឌ្ឍន៍របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សាខាខេត្តបាត់ដំបង។ ពិធីប្រគល់ជូនប្លង់រឹងជាង ១ម៉ឺនបណ្ណនេះ បានធ្វើឡើងដោយផ្ទាល់ពីអ្នកឧកញ៉ានៅគម្រោងអភិវឌ្ឍន៍បុរីឡេងណាវ៉ាត្រា សាខាបាត់ដំបងដែលស្ថិតក្នុងភូមិ កគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៣ នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគម្រោងអភិវឌ្ឍន៍បុរី ឡេង ណាវ៉ាត្រា សាខាខេត្តបាត់ដំបងនេះ ត្រូវបានគេដឹងថា មានទាំងគម្រោងបុរី និងគម្រោងដីឡូតិ៍ក្នុងនោះអ្នកឧកញ៉ាក៏បានធ្វើ resort ដ៏មានភាពទាក់ទាញ ខណៈដែលនៅក្នុងគម្រោងមួយថ្ងៃមួយថ្ងៃមានភ្ញៀវទេសចរណ៍ទៅចូលទស្សនាកំសាន្តជាច្រើននាក់រៀងរាល់ថ្ងៃ ដែលចំណុចនេះ គឺជាសកម្មភាពចលនាសេដ្ឋកិច្ច ទេសចរណ៍មួយយ៉ាងសំខាន់ចូលរួមអភិវឌ្ឍន៍ សង្គមជាតិ ជាមួយរដ្ឋាភិបាល ពិសេសនៅក្នុងខេត្តបាត់ដំបងដោយផ្ទាល់តែម្តងដែលធ្វើឲ្យមានសេដ្ឋកិច្ចកាន់តែរីកចម្រើន ហើយក៏ដូចជាការបង្កើតឲ្យមានកន្លែងកំសាន្តជាច្រើនសម្រាប់ប្រជាជនមានភាពសប្បាយរីករាយ។
ជាមួយគ្នានោះដែរ គម្រោងរបស់ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គឺជាក្រុមហ៊ុនខ្មែរមួយដ៏សកម្មដែលមានគោលការណ៍លក់ដី និងផ្ទះនៅក្នុងតម្លៃធូរថ្លៃ ដែលធ្វើឱ្យអ្នកមានជីវភាពក្រោមមធ្យម និងមធ្យមមានឱកាសទិញបាននៅដីក៏ដូចជាលំនៅឋានរស់នៅដោយសមរម្យ។ លើសពីនេះអតិថិជនដែលបានទិញពីគម្រោងបុរី ឡេង ណាវ៉ាត្រា នាពេលកន្លងមក គឺមានឱកាសលក់ចេញចំណេញច្រើនទៀតផង។
នៅក្នុងឱកាសពិធីទទួលបណ្ណប្លង់រឹងកម្មសិទ្ធនោះ បងប្អូនដែលជាអតិថិជនបានសម្ដែងទឹកទឹកមុខសប្បាយរីករាយជាងខ្លាំង នៅពេលបានទទួលបណ្ណពិត ហើយបានជួបអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់គម្រោងផ្ទាល់។
ថ្លែងនៅចំពោះមុខអតិថិជនជាច្រើនពាន់នាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានសំដែងអំណរអរគុណដល់ពុកម៉ែបងប្អូនអតិជនជាខ្លាំង ដែលបានជឿជាក់គាំទ្រដល់គម្រោងបុរី ឡេង ណាវ៉ាត់ត្រា។ ទន្ទឹមគ្នានោះដែរ អ្នកឧកញ៉ាក៏បានធ្វើការសូមទោស ដល់អតិថិជនមួយចំនួនដែលក្រុមហ៊ុនមានការយឺតយ៉ាវក្នុងការផ្ដល់ប្លង់ ក៏ដូចជា ការសាងសង់ផ្ទះជាដើម តែទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនបានប្ដេជ្ញាចិត្តពន្លឿនការសាងសង់ ដើម្បីឲ្យទាន់តាមកិច្ចសន្យារ ដោយមិនឲ្យអតិថិជនខកបំណងឡើយ។
បន្ថែមទៅទៀត អ្នកឧកញ៉ាក៏ផ្ដាំផ្ញើទៅអតិថិជន ក៏ដូចជាពុកម៉ែបងប្អូនខ្មែរទាំងអស់សូមកុំជឿលើជនអគតិមួយចំនួនដែលកំពុងតែងតែដើរបំប៉ោងព័ត៌មាន ក្នុងគោលបំណងចង់បំផ្លាញក្រុមហ៊ុនរបស់អ្នកឧកញ៉ាឲ្យដួលរលំ។
បណ្ណកម្មសិទ្ធជាង ១ម៉ឺនឡូតិ៍ បានធ្វើរួចរាល់ ដែលក្រុមហ៊ុនបានចែកជូននេះ គ្រាន់តែជាដំណាក់កាលដំបូងរបស់អតិថិជនក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានសាខាខេត្តបាត់ដំបងប៉ុណ្ណោះ ហើយក្រុមហ៊ុននឹងបន្តចែកជូនជាបន្តបន្ទាប់ទៅតាមដំណាក់កាលនីមួយៗ។
សូមបញ្ជាក់ផងដែរថា បុរី ឡេង ណាវ៉ាត្រា ឬគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ត្រូវបានដឹង និងទទួលស្គាល់ថា ជាក្រុមហ៊ុនបុរីដែលលក់ជូនអតិថិជនក្នុងតម្លៃធូថ្លៃជាងគេនៅក្នុងប្រទេសកម្ពុជា។ អ្វីដែលកាន់តែពិសេសទៅទៀត គឺសំណង់របស់បុរី មានការធានាគុណភាពរហូតដល់ទៅ៤ឆ្នាំ ដែលនេះជាការធានាមួយមានរយៈវែងជាងគេមិនធ្លាប់មាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]