ភ្នំពេញ៖ លោក នីរ៉ាវ៉ាត់ រង្ស៊ីកានចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃនៅរាជធានីភ្នំពេញ មានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះ មានភោជនីយដ្ឋានថៃចំនួនជាង 15000 កន្លែង នៅទូទាំង ពិភពលោក។ តើធ្វើដូចម្តេច ទើបអ្នកបរិភោគអាចដឹងបានថា ភោជនីយដ្ឋានថៃនោះ ជាភោជនីយដ្ឋានថៃដែលមានរសជាតិ និងអត្តសញ្ញាណថៃយ៉ាងពិតប្រាកដ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុនេះទើបអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ បង្កើតឱ្យមានគម្រោងផ្តល់ស្លាកសញ្ញា Thai SELECT ដល់ភោជនីយដ្ឋានថៃ ដើម្បីងាយស្រួលសម្រាប់អ្នកបរិភោគក្នុងការជ្រើសរើសភោជនីយដ្ឋានថៃ ដែលមានរសជាតិ និងអត្តសញ្ញាណថៃពិតប្រាកដ។
ម្យ៉ាងទៀត បច្ចុប្បន្ននេះនៅទូទាំងពិភពលោកមានភោជនីដ្ឋានថៃ ដែលទទួលបានស្លាកសញ្ញា Thai SELECT រួចមកហើយចំនួន 1546 កន្លែង ដោយក្នុងនោះ នៅប្រទេសកម្ពុជាមានភោជនីយដ្ឋានថៃ ចំនួន 39 កន្លែង ដែលទទួលបានស្លាកសញ្ញា Thai SELECT។
សម្រាប់គោលការណ៍ក្នុងការជ្រើសរើសភោជនីយដ្ឋានថៃ ដើម្បីទទួលស្លាកសញ្ញា Thai SELECT ម្ចាស់អាជីវកម្មភោជនីយដ្ឋានថៃនៅកម្ពុជា អាចដាក់ពាក្យស្នើសុំមកកាន់ការិយាល័យកិច្ចការពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃនៅរាជធានីភ្នំពេញ ដែលជាស្ថាប័នមួយរបស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ ដោយគណៈកម្មការជំនាញនឹងធ្វើការជ្រើសរើស និងប្រកាសលទ្ធផលក្រោយពីបានឆ្លងកាត់ការពិនិត្យនិងអនុម័តរបស់គណៈកម្មការជំនាញ។
គណៈកម្មការជំនាញ មានគោលការណ៍ក្នុងការជ្រើសរើសភោជនីយដ្ឋានថៃ ដើម្បីទទួលស្លាកសញ្ញា Thai SELECT ដូចតទៅ៖
1. ផ្សំគ្រឿងអាហាររសជាតិបែបថៃ មានការតុបតែងបរិយាកាសក្នុងភោជនីយដ្ឋានបែបថៃ
2. ប្រើប្រាស់វត្ថុធាតុដើម និងគ្រឿងផ្សំអាហារបែបថៃ
3. មានបញ្ជីមុខម្ហូបថៃមិនតិចជាង 60% នៃបញ្ជីមុខម្ហូបសរុបដែលភោជនីយដ្ឋានផ្តល់សេវាកម្ម
4. បានបើកបម្រើសេវាកម្មមិនតិចជាងរយៈពេល 6 ខែ
5. អ្នកដែលបានទទួលស្លាកសញ្ញា Thai SELECT នឹងទទួលបានវិញ្ញាបនបត្រពីក្រសួងពាណិជ្ជកម្មថៃ។
លោក នីរ៉ាវ៉ាត់ បានមានប្រសាសន៍បន្តថា បច្ចុប្បន្ននៅប្រទេសកម្ពុជាមានភោជនីយដ្ឋានថៃ ដែលបានទទួលស្លាកសញ្ញា Thai SELECT ចំនួន 39 កន្លែង ដែលមានឈ្មោះដូចខាងក្រោម៖
1. S&P (5 branches) (Tel: +855 85 639 988, Samdech Pan)
2. BLACK CANYON (8 branches) (Tel: +855 98 434 515, Aeon 1)
3. THE BASIL REGENT PARK (Tel: +855 23 214 751)
4. MAMA THAI RESTAURANT (Tel: +855 92 761 110)
5. TOM YUM KUNG (Tel: +855 23 720 234)
6. INTHANON (Tel: +855 15 898 314 / +855 96 995 9599)
7. SPICY SISTERS (2 branches) (Tel: +855 99 987 888 / +855 71 666 6661)
8. LEELAWDEE SIEM REAP (Tel: +855 95 613 188 / +855 63 636 3761)
9. DE BOAT (3 branches) (Tel: +855 77 237 788, Toul Kork)
10. Doi Chaang Coffee (5 branches) (Tel: +855 77 446 6666 / +855 96 551 0888)
11. Aharatha Chao Khun (2 branches) (Tel: +855 17 655 566)
12. Thai Moo Krata (Tel: +855 98 608 900 / +855 96 658 2265)
13. Kuang Seafood (Tel: +855 23 230 599)
14. Kin-D (4 branches) (Tel: +855 87 932 021)
15. De Tummour (Tel: +855 81 559 007)
16. Yosaya Thai Food (2 branches) (Tel: +855 93 695 637)
ជាទីបញ្ចប់នេះ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ សូមអញ្ជើញលោកអ្នកមកពិសាអាហារថៃ រសជាតិបែបថៃពិតៗ នៅភោជនីយដ្ឋានថៃ ដែលទទួលបានស្លាកសញ្ញា Thai SELECT នៅប្រទេសកម្ពុជា ហើយលោកអ្នកអាចចូលមើលព័ត៌មានបន្ថែមស្តីពីភោជនីយដ្ឋានថៃដែលទទួលបានស្លាកសញ្ញា Thai SELECT តាមរយៈគេហទំព័រ៖ www.thaiselect.com។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]