ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន ធីផត បានចាប់រង្វាន់ផ្ដល់សំណាងជូនអតិថិជនរបស់ខ្លួនចំនួន១៤រូបរួមមកហើយ នៅទីរួមខេត្តសៀមរាប។ ទឹកដោះគោ ធីផត ដែលជាផលិតផលលក់ដាច់ជាងគេនៅលើទីផ្សារកម្ពុជា បានចាប់ផ្ដើមផ្ដល់សំណាងជូនអតិថិជនរបស់ខ្លួនជាលើកទី២ នៅទីរួមខេត្តកំពត។
សូមចូលរួមអបអរសាទរដល់អតិថិជន ធីផត ដែលមានសំណាងឈ្នះរង្វាន់ទាំង១៤រូប ដែលមកពីបណ្តាខេត្តដូចជា កំពង់ស្ពឺ ព្រះសីហនុ កំពត កែប និងកោះកុង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់ការចាប់រង្វាន់ផ្ដល់សំណាងជូនដល់អតិថិជន ក្រុមហ៊ុន F&N Cambodia នៅតែបន្តធ្វើការចាប់រង្វាន់លើកទី៣ នៅថ្ងៃទី១៥ ខែកក្កដា និងបន្តចាប់រង្វាន់វគ្គផ្ដាច់ព្រ័ត្រកាន់តែធំនៅថ្ងៃទី១៦ ខែកញ្ញា ២០២៣ នៅរាជធានីភ្នំពេញ។
ជាក់ស្តែងយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ធីផត បានឱ្យដឹងថា ធីផត បានបង្កើតកម្មវិធីធីផត លក់ដាច់លេខ១ ចែកហើយ ចែកទៀត ចែកកាន់តែធំ សម្រាប់អតិថិជនទាំងអស់ បានទទួលទឹកដោះគោស្រស់ធីផត អ៊ិចស្ត្រា ១កំប៉ុងភ្លាមៗ ដោយគ្រាន់តែយកសម្បកទឹកដោះគោខាប់ ធីផត កំប៉ុង ឬធីផតអ៉ិចស្ត្រា ចំនួន២៤សន្លឹក ឬក៏សម្បកទឹកដោះគោខាប់ធីផតកញ្ចប់២គីឡូក្រាម ចំនួន១២កញ្ចប់ មកប្តូរប៉ុណ្ណោះ។
គ្រប់សម្បកធីផតដែរ មានសរសេរឈ្មោះលេខទូរស័ព្ទ និងអាស័យដ្ឋានលើសម្បកផលិតផលធីផត និងមានឱកាសឈ្នះរង្វាន់ដែលមានដូចជា ម៉ូតូហុងដាស៊េរីឆ្នាំ ២០២៣ ខ្សែកមាសសុទ្ធ និងលុយសុទ្ធរាប់លានរៀលជាច្រើនរង្វាន់។ អតិថិជនសន្សំកាន់តែច្រើន ប្តូរបានកាន់តែច្រើន និងមានឱកាសឈ្នះរង្វាន់កាន់តែធំ។
ជាចុងក្រោយ ធីផត ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការគាំទ្រកន្លងមក ក្រុមហ៊ុននឹងខិតខំរៀបចំកម្មវិធីល្អៗ ជូនអតិថិជនបន្តទៀត ដើម្បីទទួលព័ត៌មានថ្មីៗ និងទាន់ពេលវេលា សូមកុំភ្លេចតាមដានផេកហ្វេសប៊ុកផ្លូវការរបស់ F&N Cambodia។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ៖ 099 211 311 រៀងរាល់ម៉ោងធ្វើការ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច មិនរាប់បញ្ចូលថ្ងៃបុណ្យជាតិ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]