ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ជាដំណឹងដ៏រីករាយសម្រាប់អ្នកគាំទ្ររបស់កញ្ញា ពេជ្រ វត្តី សារ៉ាវឌ្ឍី និងតារាប្រុសមីយ៉ាន់ម៉ា គឺលោក Paing Takhonផ្ទាល់។ ដោយអ្នកទាំងពីបានកំពុងរួមការងារជាមួយគ្នា ពោលគឺថតខ្សែភាពយន្តខ្នាតធំរួមគ្នាតែម្ដង។ 

ពិតណាស់ បើទោះបីតារាប្រុសស្រីពីរូបនេះ មិនធ្លាប់បានជួបមុខគ្នា និងមិនធ្លាប់បានធ្វើការជាមួយគ្នាពីមុនមកក៏ពិតមែន ប៉ុន្តែគេឃើញអ្នកតាំងពីហាក់បំពេញការងារជាមួយគ្នាយ៉ាងរលូនតែម្ដង។ ជាពិសេស រាល់រូបភាពដែលបង្ហោះម្ដងៗ គេឃើញកញ្ញា ពេជ្រ វត្តី សារ៉ាវឌ្ឍី និងលោក Paing Takhon សិទ្ធគ្នាផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ មានវីដេអូមួយបង្ហោះពីសកម្មភាពកញ្ញា ពេជ្រ វត្តី សារ៉ាវឌ្ឍី និងលោក Paing Takhon ឈរទន្ទឹមគ្នា ហើយបាននិយាយលេងសើចជាមួយគ្នាយ៉ាងសិទ្ធស្នាល និងបង្ហាញស្នាមញញឹមចំពោះគ្នាទៅវិញទៅមកយ៉ាងរីករាយតែម្ដង។ ក្នុងនោះដែរ ក្រោយហ្វេនបានឃើញវីដេអូនេះរួមម្នាក់ៗ និយាយថាតារាប្រុសស្រីពីររូបនេះ គួរឲ្យស្រលាញ់តែផងដែរ៕ 

ប្រភពវីដេអូ៖ masumitakahasi1280

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

កញ្ញា ពេជ្រ វត្តី សារ៉ាវឌ្ឍី 
កញ្ញា ពេជ្រ វត្តី សារ៉ាវឌ្ឍី 
លោក Paing Takhon 
លោក Paing Takhon 
កញ្ញា ពេជ្រ វត្តី សារ៉ាវឌ្ឍី និងលោក Paing Takhon 
កញ្ញា ពេជ្រ វត្តី សារ៉ាវឌ្ឍី និងលោក Paing Takhon 
កញ្ញា ពេជ្រ វត្តី សារ៉ាវឌ្ឍី និងលោក Paing Takhon 
កញ្ញា ពេជ្រ វត្តី សារ៉ាវឌ្ឍី និងលោក Paing Takhon 
@masumitakahasi1280 Sweet សាហាវយាយមែន 🥹🤎 #fyp ♬ សំឡេងដើម - Charlie. - BU BU.
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]