ភ្នំពេញ៖ ធនាគារ ស្ថាបនា ដែលត្រូវបានគេស្គាល់ជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា កំពុងផ្តល់ជូននូវគម្រោង «សន្សំជាក្រុម» ដោយអនុញ្ញាតឱ្យអតិថិជនចុះឈ្មោះសន្សំជាក្រុមជាមួយមនុស្សជាទីស្រលាញ់ សមាជិកគ្រួសារ ឬមិត្តភ័ក្តិ ដែលអាចទទួលបានអត្រាការប្រាក់ច្រើនជាងពីគណនីសន្សំធម្មតាលើសរហូតដល់១០ដង។
តាមរយៈគម្រោង «សន្សំជាក្រុម» នេះ អតិថិជនអាចសន្សំបានកាន់តែច្រើន និងកាន់តែលឿនជាងមុន។ ជាពិសេស នៅពេលដែលទឹកប្រាក់សន្សំដល់ចំនួនកំណត់ដែលចង់បាន នោះអតិថិជនអាចធ្វើការផ្ទេរប្រាក់ទៅជាការវិនិយោគរយៈពេលវែង ហើយជួយឱ្យការវិនិយោគកាន់តែមានកំណើនកាន់តែលឿន។ គម្រោង «សន្សំជាក្រុម» អាចបង្កើតរួមសមាជិកបានពី 2នាក់ និង៥នាក់ ដែលសមាជិកទាំងអស់ត្រូវមានគណនីសន្សំធនាគារ ស្ថាបនា (គណនីដំណើរការ)។ គណនីដែលជាប់គាំង ឬអសកម្មមិនមានសិទ្ធិចូលរួមគម្រោង សន្សំជាក្រុមនោះទេ។ ក្នុងករណីគណនីរបស់សមាជិកក្រុមណាម្នាក់អសកម្មនោះ សមាជិកក្រុមទាំងនឹងមិនទទួលបានអត្រាការប្រាក់បន្ថែមនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសមាជិកនៃគម្រោងសន្សំនេះ នឹងទទួលបានអត្រាការប្រាក់ខ្ពស់ដូចគ្នាទៅតាមចំនួនទឹកប្រាក់សន្សំកំណត់ដូចខាងក្រោម៖
តើអ្នកជាអតិថិជនធនាគារ ស្ថាបនា មែនទេ? ស្វែងរកសមាជិកក្រុមដែលជាមនុស្សជាទីស្រលាញ់របស់អ្នក ដើម្បីធ្វើការចុះឈ្មោះសន្សំប្រាក់ជាមួយគម្រោង «សន្សំជាក្រុម» ថ្ងៃនេះ។
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង 4,400 នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង 172 សាខា ស្ថាបនា ព្រីមារណ៍ចំនួន 3 និងម៉ាស៊ីនអេធីអឹមជាង 300។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។ ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ បន្ថែមពីលើនេះ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន២ “Leadership in Credit Card Issuance 2022”និង “Leadership In Innovation For SME 2022”ពីក្រុមហ៊ុន VISA។ ពានរង្វាន់ទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]