ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យក្នុងស្រុក អឺបេនលែន មានមោទនភាពក្នុងការចាប់ផ្តើមប្រគល់ផ្ទះ ដល់ម្ចាស់លំនៅឋាននៃគម្រោង បុរីចន្ទគីរី កាលពីព្រឹកថ្ងៃ 28 ខែ ឧសភា ឆ្នាំ 2023 កន្លងមកនេះ ប្រកបដោយភាពរីករាយ និងទំនុកចិត្តក្នុងការស្វាគមន៍ម្ចាស់លំនៅឋានទាំងអស់ បោះជំហានចូលមកកាន់ការរស់នៅកាន់តែប្រសើរជាងមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាង 4ឆ្នាំ ក្រោយពីការសិក្សាស្រាវជ្រាវដើម្បីយល់ច្បាស់អំពីអត្ថន័យនៃផ្ទះ និងតម្រូវការអ្នករស់នៅក្នុងទីក្រុងភ្នំពេញប្រាថា្នចង់បាន ក្រុមហ៊ុន អឺបេនលែន បានបញ្ចប់ការអភិវឌ្ឍបុរីចន្ទគីរី ប្លុកដំបូង ហើយចាប់ផ្តើមប្រគល់ផ្ទះជូនម្ចាស់លំនៅឋានជាបន្តបន្ទាប់រហូតដល់ចុងឆ្នាំនេះ។ ជាមួយនឹងស្នាមញញឹមក្នុងពេល ត្រួតពិនិត្យផ្ទះ និងគ្រឿងបរិក្ខារផ្សេងៗនៅក្នុងគេហដ្ឋាន ម្ចាស់ផ្ទះព្រមទាំងក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចក្នុងការចូលមករស់នៅផ្ទះថ្មី ក្នុងពេលឆាប់ៗនេះ។ បុរីចន្ទគីរី ជាគម្រោងមួយដែលត្រូវបានទទួលស្គាល់ទៅលើគុណភាពទាំងការរចនា សំណង់ផ្ទះ និងបានឈ្នះពានរង្វាន់ជាច្រើនផងដែរ។
ជាមួយនឹងភាពជោគជ័យជាង 10 ឆ្នាំក្នុងវិស័យអចលនទ្រព្យ អភិវឌ្ឍគម្រោង បុរី ខុនដូ អគារពាណិជ្ជកម្ម ផ្សារទំនើប សណ្ឋាគារ និងផ្ទះអាជីវកម្ម ក្រុមហ៊ុន អឺបេនលែន មានចក្ខុវិស័យចម្បងមួយក្នុងការបង្កើតទីកន្លែង ដែលអាចឲ្យមនុស្សគ្រប់រូបអាចរស់នៅ ធ្វើការ និងកម្សាន្ត ប្រកបដោយផាសុកភាព។ ជាពិសេសការផ្តោតសំខាន់ទៅលើអ្នកប្រើប្រាស់ និងការបង្កើតទីកន្លែង ដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍ទាំងមូលផងដែរ។
បុរីចន្ទគីរី ជាគម្រោងបុរីដំបូងគេបង្អស់របស់ក្រុមហ៊ុនអឺបេនលែន ដោយបានរចនាឡើងជាសហគមន៍ ដែលហ៊ុមព័ទ្ធដោយសួនធម្មជាតិ ស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ជាតំបន់អំណោយផលក្នុងការរស់នៅនាពេលបច្ចុប្បន្នប្រកបដោយឯកជនភាព និងជួយបង្កើនគុណភាពនៃការរស់នៅប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ គម្រោងនេះស្ថិតនៅក្នុងតំបន់ដែលមានសក្តានុពលខ្ពស់ ក្នុងការទាញយកផលចំណេញត្រឡប់មកវិញយ៉ាងឆាប់រហ័សសម្រាប់ការរវិនិយោគផងដែរ។
ជាមួយនឹងភាពជោគជ័យនៃការលក់សម្រេចបានជាង 85% នៃគម្រោងដំបូងបុរីចន្ទគីរី ក្រុមហ៊ុន អឺបេនលែន នឹងសម្ពោធបើកលក់ជាផ្លូវការនូវបុរីចន្ទគីរី គម្រោងទី2 នៅពីថ្ងៃទី03 ខែមិថុនា ឆាប់ៗខាងមុខនេះហើយ។ សូម អញ្ជើញលោកអ្នកមកចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះ និងទទួលបានឱកាសក្នុងការជ្រើសរើសផ្ទះ ទីតាំងល្អបំផុតជាមួយនឹងការផ្តល់ជូនពិសេសពីបុរីចន្ទគីរី។
បុរីចន្ទគីរី គម្រោងទី2 ជាប្រភេទបុរី និងផ្ទះអាជីវកម្មថ្មីជាប់មាត់ទឹកនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ ចម្ងាយត្រឹមតែ 500m ប៉ុណ្ណោះ ពីផ្លូវជាតិលេខ 2 និងស្ថិតនៅតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត។ គម្រោងទី2 នេះ មានការរចនាយ៉ាងសម្រិតសម្រាំង ដើម្បីបង្កើនគុណភាពជីវិត និងការរស់នៅក្នុង សហគមន៍មួយប្រកបដោយផាសុកភាព។ បុរីចន្ទគីរី គម្រោងទី2 ស័ក្តិសមបំផុតសម្រាប់លោកអ្នក ដែលត្រូវការរស់នៅបែបជីវិតក្នុងទីក្រុងផង និងការរស់នៅស្ងប់ស្ងាត់បែបសហគមន៍ផង។
សម្រាប់ព័ត៌មានបន្ថែមអំពី អឺបេនលែន និងគម្រោងផ្សេងៗ សូមចូលទៅកាន់គេហទំព័ររបស់យើង និងទំនាក់ទំនងលេខទូរស័ព្ទ ៖ 061 888 580 / 015 588 580។
អំពីក្រុមហ៊ុន អឺបេនលែន
ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យក្នុងស្រុកមួយបានបង្កើតឡើងនៅឆ្នាំ 2013 ដោយស្ថាបត្យករ លោក កាំង ហុក ដែលមានគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្ដដោយការប្ដេជ្ញាលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ លោកជឿជាក់ថា ការផ្ដោតលើតម្រូវការរបស់មនុស្សជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតដើម្បីជួយលើកកម្ពស់ គុណភាពនៃការរស់នៅ និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព។
ក្រុមហ៊ុន អឺបេនលែន ជាសមាជិកនៃសហព័ន្ធក្រុមហ៊ុនក្នងស្រុកខ្នាតធំ ISI Group ដែលត្រូវបានទទួលស្គាល់តាមរយៈការបង្កើតគម្រោងប្រណីតៗពោរពេញដោយភាពច្នៃប្រឌិត ដោយប្រើប្រាស់ការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង និងឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ ឈ្នះជ័យលាភីមួយចំនួនរួមមាន អាគារ Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម) Embassy Residences and Embassy Central (ខុនដូបែបប្រណិត) និងសណ្ឋាគាររចនាបែបសិល្បៈប្រណិតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort និងគម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់វេងស្រេង គឺ KMH Park ដែលជាទីតាំងសហគមន៍ធំថ្មី រួមមានអគារការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិ រួមទាំងផ្សារទំនើប ខេ ម៉ល K Mall និងអគារ អាយ អេស អាយ ISI Tower។ បុរីចន្ទគីរី គឺជាគម្រោងបុរីលំនៅឋានថ្មី ដែលជាជោគជ័យដ៏ធំមួយទៀតរបស់ក្រុមហ៊ុនអឺបេនលែន ហើយក៏ជាការរួមចំណែកដល់ការលើកស្ទួយគុណភាពនៃវិស័យបុរីនៅក្នុងប្រទេសកម្ពុជា។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]