ភ្នំពេញ៖ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលមួយ នាថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បីជួយបំពាក់បំប៉នជំនាញផ្នែក «សង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ក្នុងជំនាញទន្តសាស្ត្រ» ដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកទន្តសាស្ត្រនៅប្រទេសកម្ពុជា។
សិក្ខាសាលារយៈពេលមួយថ្ងៃពេញនេះ រៀបចំឡើងសំដៅលើកកម្ពស់ជំនាញ និងចំណេះដឹងរបស់ទន្តពេទ្យ និងបុគ្គលិកផ្នែកទន្តសាស្ត្រ ក្នុងការដោះស្រាយស្ថានភាពសង្គ្រោះបន្ទាន់ ដែលអាចកើតមានឡើងក្នុងអំឡុងពេលប្រតិបត្តិការព្យាបាលជំងឺមាត់ធ្មេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការបណ្ដុះបណ្ដាលនេះផ្ដល់ដោយអ្នកជំនាញដ៏ល្បីឈ្មោះពីររូប ដោយមួយរូប គឺលោកវេជ្ជបណ្ឌិត គា សុខឡេង ឯកទេសង្គ្រោះបន្ទាន់ និងប្រពោធនកម្មជំងឺកម្រិតធ្ងន់ (ICU) ដែលជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យ អន្តរជាតិ ពុធ្ធិសាស្រ្ត និងសាកលវិទ្យាល័យអន្តរជាតិ ព្រមទាំងជាប្រធានគ្រប់គ្រង់នៅមន្ទីរពហុព្យាបាលអន្តរជាតិ ខេម៉ា សាខាបឹងកេងកង និងមួយរូបទៀត គឺទន្តបណ្ឌិត យស់ ចាន់ថូ ឯកទេសសុខភាពមាត់ធ្មេញកុមារនៅមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ជាប្រធានសមាគមន៍ទន្តពេទ្យកុមារ ជាក្រុមប្រឹក្សាភិបាលនៃសមាគមន៍ពត់ធ្មេញ និងសមាគមន៍ទន្តពេទ្យកម្ពុជា និងជាប្រធានផ្នែកពេទ្យធ្មេញកុមារនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងសាកលវិទ្យាល័យអន្តរជាតិ។
ក្នុងឱកាសសិក្ខាសាលានេះដែរ វាគ្មិនទាំងពីររូបបានផ្ដល់នូវចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃដល់សិក្ខាកាមដែលបានចូលរួម។
មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ មានមោទនភាពក្នុងការផ្ដល់នូវសេវាព្យាបាល និងថែទាំសុខភាពមាត់ធ្មេញ ប្រកបដោយគុណភាពដល់ប្រជាជនទាំងនៅក្នុងប្រទេសកម្ពុជា និងមកពីបណ្ដាប្រទេសនៅជុំវិញពិភលោក។ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ មានក្រុមទន្តបណ្ឌិត និងគ្រូពេទ្យដែលមានជំនាញ និងបទពិសោធន៍ខ្ពស់ ក្នុងនោះរាប់ទាំងទន្តពេទ្យ អ្នកឯកទេស និងបុគ្គលិកជំនួយការ ដែលធ្វើការរួមគ្នាដើម្បីធានាថា អ្នកជំងឺទទួលបាននូវការព្យាបាលនិងថែទាំដ៏ល្អប្រសើរបំផុតដែលអាចរកបាន។ មន្ទីរពេទ្យក៏បំពាក់ទៅដោយសម្ភារៈបរិក្ខារទំនើប និងបច្ចេកវិទ្យាចុងក្រោយបំផុត ដើម្បីផ្ដល់នូវសេវាព្យាបាល និងថែទាំសុខភាពមាត់ធ្មេញ ដែលរួមមានដូចជា ការបង្ការ ព្យាបាលកែលម្អ និងសោភ័ណភាពមាត់ធ្មេញជាដើម។
លោកទន្តបណ្ឌិត ទិត ហុងយឺ នាយកមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បានមានប្រសាសន៍ដូច្នេះថា៖
លោកទន្តបណ្ឌិតបានបន្តថា សិក្ខាសាលាស្ដីពីការសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់នៅក្នុងជំនាញទន្តសាស្ត្រ ដែលបានធ្វើឡើងកាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ គឺជាឧទាហរណ៍មួយនៃការប្ដេជ្ញាចិត្តរបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ក្នុងការផ្ដល់នូវការព្យាបាលនិងថែទាំសុខភាពមាត់ធ្មេញដ៏ល្អបំផុតជូនដល់អ្នកជំងឺ។
មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ តែងតែរៀបចំព្រឹត្តិការណ៍ និងសិក្ខាសាលាជាប្រចាំដើម្បីបំពាក់បំប៉នជំនាញបន្ថែមដល់បុគ្គលិករបស់ខ្លួន ក៏ដូចជាផ្ដល់ឱកាសដល់ពួកគេដើម្បីពង្រឹងចំណេះដឹងបន្ថែមទៀតផងដែរ។
ទន្ទឹមនឹងនេះដែរ សិក្ខាសាលាក៏បើកចំហសម្រាប់ការចូលរួមពីសំណាក់គ្រូពេទ្យ និងបុគ្គលិកផ្នែកទន្តសាស្ត្រមកពីមជ្ឈដ្ឋានក្រៅពីមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ដែរ ដោយសារមន្ទីរពេទ្យមានគោលបំណងចែករំលែកចំណេះដឹង និងជំនាញឯកទេសរបស់ខ្លួន និងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យទន្តសាស្ត្រនៅក្នុងប្រទេសកម្ពុជា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]