ភ្នំពេញ៖ កម្មវិធីផ្សព្វផ្សាយ ម្ហូបអាហារ និងភេសជ្ជៈថៃ ប្រចាំឆ្នាំ២០២៣ នេះ លោក នីរ៉ាវ៉ាត់ រង្ស៊ីកានចាណា បានថ្លែងថា កម្មវិធី “ផ្សព្វផ្សាយម្ហូបអាហារ និងភេសជ្ជៈថៃ ឆ្នាំ2023” នឹងរៀបចំឡើងចាប់ពីថ្ងៃទី 31 ឧសភា ដល់ 13 មិថុនា ឆ្នាំ2023 នៅម៉ាក្រូសែនសុខ ម៉ាក្រូជ្រោយចង្វារ និងម៉ាក្រូសៀមរាប ក្នុងគោលបំណងដើម្បីជួយដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងកម្មវិធី មានទំនិញបរិភោគ និងភេសជ្ជៈ រួមទាំងផ្លែឈើពីប្រទេសថៃ ដាក់លក់ក្នុងតម្លៃពិសេស ហើយនៅរៀងរាល់ថ្ងៃ សៅរ៍ និងអាទិត្យ នៃកម្មវិធីនេះ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ បានរៀបចំឱ្យមានការធ្វើបទបង្ហាញពីការចម្អិនម្ហូប និងចែកជូនអាហារដើម្បីភ្លក់ ពីភោជនីយដ្ឋានថៃដែលទទួលបានស្លាកសញ្ញា Thai SELECT។
នៅក្នុងកម្មវិធីនេះផងដែរ នៅពេលលោកអ្នកទិញទំនិញអស់ទឹកប្រាក់ 5 ដុល្លារ នឹងទទួលបានសន្លឹកឆ្នោតចំនួន 1 សន្លឹក ដើម្បីចូលរួមផ្សងសំណាងយករង្វាន់ផ្សេងៗជាច្រើននៅក្នុងកម្មវិធី។
តោះនៅចាំអីទៀត កុំភ្លេចចូលរួមសប្បាយរីករាយ និងភ្លក់អាហារឆ្ងាញ់ៗទាំងអស់គ្នា!!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]