ភ្នំពេញ៖ ធនាគារ ស្ថាបនា និងក្រុមហ៊ុន ម៉ាស្ទ័រកាត ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិមួយនៅក្នុងវិស័យឧស្សាហកម្មទូទាត់ប្រាក់តាមឌីជីថល បានប្រកាសពីការសហការគ្នាជាដៃគូ និងបើកដំណើរការមុខងារ Tap on Phone នៅក្នុងប្រទេសកម្ពុជា។ មុខងារ Tap on Phone គឺជាមុខងារទូទាត់តាមរយៈទូរស័ព្ទចល័ត ងាយស្រួល សាមញ្ញ និងមានសុវត្ថិភាព ដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្មអាចទទួលការទូទាត់ថ្លៃផលិតផល ឬសេវាកម្មពីអតិថិជនដោយគ្រាន់តែប្រើប្រាស់ទូរស័ព្ទដៃ។
ភាពជាដៃគូនេះផងដែរ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយរវាងធនាគារ ស្ថាបនា និងក្រុមហ៊ុន ម៉ាស្ទ័រកាត ដើម្បីនាំមកនូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ ងាយស្រួល និងមានប្រសិទ្ធភាព និងការជួយជំរុញដល់ការទូទាត់សាច់ប្រាក់តាមអេឡិចត្រូនិកនៅកម្ពុជា ជាពិសេសអាជីវកម្មខ្នាតមីក្រូ តូច និងអាជីវកម្មដែលត្រូវចល័តទីតាំងជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមុខងារ Tap on Phone ត្រូវបានដាក់ឱ្យដំណើរការដោយប្រព័ន្ធទូទាត់មួយឈ្មោះថា Mastercard Payments Gateway Services ឬហៅកាត់ថា MPGS។ មុខងារ Tap on Phone នេះផងដែរ គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព ដែលអនុញ្ញាតឱ្យអាជីវកម្មគ្រប់ទំហំទាំងអស់ អាចធ្វើឱ្យទូរស័ព្ទដៃប្រភេទ Android ដែលមានប្រព័ន្ធ NFC ប្រែក្លាយទៅជាឧបករណ៍ទទួលការទូទាត់ថ្លៃទំនិញផ្សេងៗយ៉ាងមានសុវត្ថិភាព ពីអតិថិជនដែលប្រើប្រាស់កាតធនាគារ កម្មវិធីទូទាត់នៅលើទូរស័ព្ទដៃ (Mobile wallet) និងនាឡិកាឆ្លាតវៃ (Smartwatch) ដោយមិនចាំបាច់មានឧបករណ៍ជំនួយបន្ថែម ឬការចំណាយទៅលើការដំឡើងកម្មវិធីនោះទេ។ បណ្ដាអាជីវកម្មផ្សេងៗ ជាពិសេសអាជីវកម្មខ្នាតតូច និងអ្នកដែលផ្ដល់សេវាកម្មចល័តដូចជាការដឹកជញ្ជូនម្ហូបអាហារ និងអ្នកលក់នៅតាមដងផ្លូវជាដើម អាចទាញយកកម្មវិធីនៅក្នុងទូរស័ព្ទដៃបានដោយងាយ បន្ទាប់មក បើកដំណើរការមុខងារ Tap on Phone ហើយអាចចាប់ផ្តើមប្រើប្រាស់បានភ្លាមៗ និងអាចផ្ដល់បទពិសោធន៍ដល់អតិថិជននូវការទូទាត់ថ្លៃទំនិញដែលមានភាពបត់បែន គ្មានភាពរអាក់រអួល ងាយស្រួល និងសុវត្ថិភាពខ្ពស់។
នៅកម្ពុជា អំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩ អាជីវកម្មភាគច្រើន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម បានផ្លាស់ប្ដូរទៅរកការទូទាត់តាមរយៈប្រព័ន្ធឌីជីថល។ ជាក់ស្ដែង មកដល់បច្ចុប្បន្ននេះ ការទូទាត់តាមរយៈកាត និងប្រព័ន្ធឌីជីថលកំពុងកើនឡើងខ្លាំងនៅក្នុងប្រទេស ដោយប្រជាជនកម្ពុជាចំនួន ៧០% មានលទ្ធភាពប្រើប្រាស់គណនីធនាគារ និងកាបូបអេឡិចត្រូនិក (E-wallet) នៅលើទូរស័ព្ទដៃរបស់ពួកគេ។ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) ក្នុងឆ្នាំ២០២១ ចំនួនទឹកប្រាក់នៃប្រតិបត្តិការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកមានរហូតដល់ទៅ ៤១៥,៥ ទ្រីលានរៀល ស្មើនឹង ១០២ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ តួលេខនេះបានកើនឡើងចំនួន ៣៤,៥% បើធៀបទៅនឹងឆ្នាំ២០២០ កន្លងទៅ។ ចំនួនប្រជាជនដែលយល់ដឹងអំពីបច្ចេកវិទ្យាកាន់តែច្រើន បូករួមទាំងចំនួនអ្នកប្រើប្រាស់ទូរស័ព្ទដៃកំពុងកើនឡើងខ្លាំងទៀតនោះ បានធ្វើឱ្យតម្រូវការទូទាត់ដែលមានភាពងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់អាជីវកម្មខ្នាតតូចក៏បានកើនឡើងដូចគ្នា ពោលគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនរបស់ពួកគេដូចគ្នា។
គួរដឹងដែរថា វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជាទាំងមូល។ វិស័យនេះមានទំហំស្មើនឹង ៩៩,៨% នៃចំនួនសហគ្រាសសរុបនៅក្នុងប្រទេសកម្ពុជា ដែលស្មើនឹង ៥៨% នៃផលិតផលក្នុងស្រុកសរុបទៀតផង។ ដូច្នេះហើយ ការពង្រីកលទ្ធភាពចូលទីផ្សារបន្ថែម និងការទទួលបានធនធានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេសការដែលអាចអនុញ្ញាតឱ្យពួកគេចូលរួមក្នុងប្រព័ន្ធទូទាត់ប្រាក់តាមឌីជីថល ដូចជាការទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិក គឺជាគន្លឹះក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជានៅថ្ងៃអនាគត។
លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖
លោកបានបន្ថែមថា៖
លោកស្រី Winnie Wong នាយកគ្រប់គ្រង ក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំនៅប្រទេសវៀតណាម កម្ពុជា និងឡាវ បានមានប្រសាសន៍ថា៖
លោកស្រីបានបន្ថែមទៀតថា៖
ដើម្បីចុះឈ្មោះប្រើប្រាស់ Tap on Phone ពាណិជ្ជករអាចទាញយក Sathapana TuTort App ឬទាក់ទងធនាគារ ស្ថាបនា ដើម្បីទទួលបានគោលការណ៍ណែនាំ និងជំនួយសម្រាប់ការចាប់ផ្តើមប្រើប្រាស់។
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបប្រមាណជាង ២,៧ ពាន់លានដុល្លារសហរដ្ឋអាមេរិក និងមានបុគ្គលិកជាង ៤៤០០ នាក់។ យើងមានសាខាចំនួន ១៧០ សាខានៅទូទាំងប្រទេសកម្ពុជា ស្ថាបនា ព្រីមារណ៍ចំនួន ៣ កន្លែង និងម៉ាស៊ីន ATM ជាង ៣០០ ទីតាំង។ យើងមានផ្តល់សេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន ប្រាក់បញ្ញើ សេវាកម្ម S2Biz កម្មវិធីធនាគារនៅលើទូរស័ព្ទដៃ ប័ណ្ណឥណពន្ធ ប័ណ្ណឥណទាន ការផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស ការផ្ទេរប្រាក់ឆ្លងប្រទេសតាមប្រព័ន្ធ SWIFT ប័ណ្ណ Visa B2B សេវាកម្ម Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀតជាច្រើន។ លើសពីនេះ យើងក៏មានផ្តល់សេវាប្រមូលពន្ធ និងការបង់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។ បន្ថែមលើនេះ យើងក៏បានសហការជាមួយដៃគូផ្តល់សេវាទូទាត់តាមទូរស័ព្ទជាច្រើននៅកម្ពុជា ដូចជា វីង (WING) ផាយផេ (Pi Pay) ទ្រូម៉ានី (TrueMoney) លីហួរ វេរលុយ (Ly Hour Veluy) អ៊ីម៉ានី (eMoney) និងបាគង (Bakong) ជាដើម ក្នុងគោលបំណងបង្កើនភាពងាយស្រួលដល់អតិថិជនរបស់យើង។
ព័ត៌មានបន្ថែម៖ www.sathapana.com.kh/
អំពីក្រុមហ៊ុន ម៉ាស្ទ័រកាត (NYSE: MA)
ម៉ាស្ទ័រកាត គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិមួយក្នុងវិស័យទូទាត់ប្រាក់តាមឌីជីថល។ បេសកកម្មរបស់យើង គឺការផ្សារភ្ជាប់ និងលើកកម្ពស់សេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ន ដែលអាចផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់រូប គ្រប់ទីកន្លែង ដោយផ្ដល់ជូននូវប្រតិបត្តិការហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព ងាយស្រួល ឆ្លាតវៃ និងអាចប្រើប្រាស់បានយ៉ាងងាយស្រួល។ តាមរយៈការប្រើប្រាស់ទិន្នន័យ និងបណ្តាញផ្សេងៗប្រកបដោយសុវត្ថិភាព ភាពជាដៃគូ ការប្ដេជ្ញាចិត្ត នវានុវត្តន៍ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតរបស់យើង បានជួយដល់មនុស្សគ្រប់រូប ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និងបណ្ដាអាជីវកម្មជាច្រើន ឱ្យបានយល់ដឹងអំពីសក្តានុពលដែលពួកគេមានរៀងៗខ្លួន។ ជាមួយនឹងវត្តមានរបស់យើងនៅទូទាំងជាង ២១០ ប្រទេស និងតំបន់ យើងកំពុងកសាងពិភពលោកមួយ ប្រកបដោយនិរន្តរភាព និងស្វែងរកដំណោះស្រាយដែលល្អបំផុតសម្រាប់មនុស្សគ្រប់ៗគ្នា។
ព័ត៌មានបន្ថែម៖ www.mastercard.com
ទំនាក់ទំនងធនាគារ ស្ថាបនា
Ms. Ban Vecheka, +855 96 248 3777
ទំនាក់ទំនងក្រុមហ៊ុន ម៉ាស្ទ័រកាត
Shivani Goswami, +65 8798 0933
ទំនាក់ទំនងភ្នាក់ងារក្រុមហ៊ុន ម៉ាស្ទ័រកាត
Jake Mean, +855 78 342 788
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]