រាជធានីភ្នំពេញ,ប្រទេសកម្ពុជា៖ ក្រុមហ៊ុន ស្មាត អាស្យាតា (Smart Axiata) ដែលជាក្រុមហ៊ុនឈានមុខគេ លើបច្ចេកវិទ្យាទូរស័ព្ទចល័ត និងការរស់នៅបែបឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជា បានទទួលការស្ងើចសរសើរពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំពោះការរួមចំណែកក្នុងការសម្តែងបទ «វីរភាពកីឡា» ដែលជាបទចម្រៀងដែលបង្កើតឡើងយ៉ាងពិសេសសម្រាប់ពិធីប្រកួតកីឡាស៊ីហ្គេមដែលទើបបញ្ចប់ថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបទចម្រៀងមួយបទនេះ បាននិពន្ធឡើងក្រោមការគាំទ្ររបស់ក្រសួងក្នុងគោលបំណងផ្សព្វផ្សាយ និងអបអរសាទរព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ក៏ដូចជាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាបានក្លាយជាម្ចាស់ផ្ទះលើកដំបូងជាប្រវត្តិសាស្រ្ត។
សិល្បករ សិល្បការិនីល្បីៗចំនួនប្រាំមួយរូបគឺ លោកស្រី មាស សុខសោភា លោក ដួង វីរៈសិទ្ធ លោក ម៉ម ពេជ្ជរិទ្ធ លោក រៀម សុខភិរម្យ ពូឃ្លាំង និងកញ្ញា តី បានចូលរួមសម្តែងរួមគ្នានូវបទ «វីរភាពកីឡា» ក្នុងគោលបំណងបំផុសទឹកចិត្តអត្តពលិកកម្ពុជាឱ្យទទួលបានជ័យជំនះ តាមរយៈការផ្តល់កម្លាំងចិត្តជា អនេកប្បការ ព្រមទាំងលើកកម្ពស់ស្មារតីប្រកួត ក៏ដូចជាឆ្លុះបង្ហាញពីវប្បធម៌ និងប្រពៃណីនៃដែនដីសុវណ្ណភូមិខ្មែរ។
ក្រុមហ៊ុន Smart Axiata បានទទួលនូវវិញ្ញាបនបត្រកោតសរសើរពីក្រសួងវបប្បធម៌ និងវិចិត្រសិល្បៈផង ចំពោះការរួមចំណែកនៃដំណើរការបង្កើតវីដេអូចម្រៀង និងការជួយផ្សព្វផ្សាយតាមរយៈបណ្តាញផ្សេងៗ។ មិនតែប៉ុណ្ណោះ បទចម្រៀងមួយនេះត្រូវបានគេស្ងើចសរសើរពីសំណាក់ទស្សនិកជនទូទាំងប្រទេស រួមទាំងមានការចែករំលែកវីដេអូជាច្រើនតាមរយៈកម្មវិធីស្តាប់តន្រ្តី Pleng និង តាមរយៈYouTube។ លើសពីនេះទៅទៀត បទ «វីរភាពកីឡា» ក៏ត្រូវបានចាក់បញ្ចាំងយ៉ាងទូលំទូលាយក្នុងអំឡុងពេលប្រកួតកីឡា ដើម្បីញុាំងបរិយាកាសមោទនភាពជាតិ។
ក្រសួងបានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រថ្លែងអំណរគុណ់ជូនក្រុមហ៊ុន Smart Axiata ថា៖
បន្ថែមពីការចូលរួមតាមរយៈសិល្បៈតន្រ្តី ក្រុមហ៊ុន Smart Axiata ក៏កំពុងគាំទ្រយ៉ាងសកម្មនូវយុទ្ធនាការ #BeyondTheGames ក្នុងគោលបំណងចូលរួមការលើកកម្ពស់ំពស់បរិយាបន្នសង្គម និង ការយល់ដឹង អំពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនាខែមិថុនាខាងមុខនេះ។ ក្រុមហ៊ុន Smart មានការជឿជាក់យ៉ាងមុះមុតថា កីឡាអាចនាំមនុស្សសាមគ្គីគ្នា បណ្តុះគុណសម្បត្តិសង្គមរួមមានការងារជាក្រុម សេចក្តីគោរព និងការតស៊ូ។
លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានលើកឡើងថា៖
ក្រុមហ៊ុន Smart Axiata ប្តេជ្ញាគាំទ្រមិនត្រឹមតែក្នុងវិស័យសិល្បៈ និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏គាំទ្រ ការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសជាតិផងដែរ។ ក្រុមហ៊ុន បាននិងកំពុងបន្តខិតខំផ្តល់ នូវបណ្តាញគ្របដណ្តប់គុណភាពខ្ពស់ និងសេវាកម្មឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្កើត មូលដ្ឋានគ្រឹះ និងឧបករណ៍ចាំបាច់សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា។ លើសពីនេះ ដើម្បីជំរុញ ប្រព័ន្ធអេកូឡូស៊ីសហគ្រិន និងសហគ្រិនវ័យក្មេងក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនទូរគមនាគមន៍ស្មាត មានគោលបំណងធានានូវអនាគតដ៏រស់រវើក និងនិរន្តរភាព សម្រាប់ប្រទេសកម្ពុជា តាមរយៈកម្មវិធីការងារទំនួលខុសត្រូវសង្គម(CSR)របស់ខ្លួន។ បន្ថែមពីលើការគាំទ្រព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិ ក្រុមហ៊ុនក៏បានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍ កីឡាជំនាន់ក្រោយតាមរយៈកម្មវិធី Smart RSN របស់ខ្លួនជាមួយនឹងការប្រកួត Smart Youth League សម្រាប់បុរសអាយុក្រោម ២០ ឆ្នាំដែលបច្ចុប្បន្នកម្មវិធីកំពុងដំណើរការ ហើយគ្រោងចំណុចចាប់ផ្តើម នៅក្នុងខែមិថុនាឆាប់ៗនេះ។
មហាជនអាចចូលទស្សនាបទចម្រៀង «វីរភាពកីឡា» នៅលើកម្មវិធី Pleng App ក៏ដូចជានៅលើ Channel YouTube របស់ Smart Axiata ផងដែរ។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧លាន ៥សែននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]