ភ្នំពេញ៖ ថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២៣៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងធនាគារ PPCBank ដែលផ្ដល់នូវសេវាហិរញ្ញវត្ថុដ៏លេចធ្លោមួយ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូផ្តាច់មុខក្នុងការផ្តល់ស៊ីម Smart Traveller បន្ថែមពីលើសេវាកម្មរបស់ធនាគារសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ និងអ្នកវិនិយោគ នៅតាមគ្រប់បណ្តាការិយាល័យបរទេសណាមួយរបស់ PPCBank ។
ភាពជាដៃគូនេះគឺជាកិច្ចសហការលើកដំបូងបង្អស់រវាងក្រុមហ៊ុន Smart និងធនាគារ PPCBank ដើម្បីពង្រីកនូវវិសាលភាពរបស់ផលិតផលនៅលើទីផ្សារ និងការពង្រីកទីផ្សាររបស់ក្រុមហ៊ុនទាំងពីរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានសម្តែងនូវភាពរីករាយចំពោះការចាប់ផ្តើមនៃភាពជាដៃគូមួយនេះ។
នាយកជាន់ខ្ពស់នៃធនាគារ PPCBank លោក Lee Jinkyu បានមានប្រសាសន៍ថា៖
កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរ នឹងពាំនាំនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជននាពេលអនាគត។ អតិថិជនអាចទទួលបានស៊ីម Smart Traveller នៅគ្រប់បណ្តាការិយាល័យបរទេសណាមួយរបស់ PPCBank ។ បន្ទាប់ពីការទទួលបានស៊ីម ពួកគេអាចធ្វើការចុះអត្តសញ្ញាណ ឬការចុះឈ្មោះដោយខ្លួនឯងនៅ លើទូរស័ព្ទដៃរបស់ពួកគេតាមរយៈគេហទំព័រចុះឈ្មោះលេខទូរស័ព្ទរបស់ Smart និងអាចទិញកញ្ចប់ទឹកប្រាក់ បន្ថែម តាមរយៈកម្មវិធី PPCBank Mobile ។ បុគ្គលិករបស់ធនាគារ PPCBank នឹងនៅប្រចាំការដើម្បីផ្តល់ជំនួយជានិច្ច សម្រាប់អតិថិជន ។
ជាមួយនឹងស៊ីម Smart Traveller អតិថិជនអាចរីករាយជាមួយអត្រាការហៅទូរសព្ទអន្តរជាតិក្នុងតម្លៃ ទាបត្រឹមបីសេនក្នុងមួយនាទី។ បន្ថែមពីលើកញ្ចប់ស្តង់ដារ អតិថិជនក៏អាចចូលប្រើប្រាស់សេវាកម្ម និងកញ្ចប់ទិន្នន័យដ៏សម្បូរបែប ហើយពួកគេនឹងអាចបន្តទំនាក់ទំនងក្នុងប្រទេសជាង ១៧០ នៅអាស៊ី និងអឺរ៉ុបជាមួយនឹងសេវាកម្មអន្តរជាតិ SmartRoam ផងដែរ។ អតិថិជនអាចប្តូរទៅគម្រោងផ្សេង ទៀតបានយ៉ាងងាយស្រួល តាមរយៈការប្រើប្រាស់សេវាកម្ម និងគ្រប់គ្រងគណនីរបស់ពួកគេនៅក្នុងកម្មវិធីទូរស័ព្ទដៃ SmartNas ផងដែរ។
ភាពជាដៃគូជាមួយធនាគារ PPCBank គឺជាការផ្តួចផ្តើមមួយដែលឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ក្នុងការពង្រីកដំណោះស្រាយការតភ្ជាប់ទំនាក់ទំនងរបស់ខ្លួនទៅកាន់ផ្នែកទីផ្សារផ្សេងៗ ។ អតិថិជន Smart មិនថាក្នុងប្រទេស ឬក្រៅប្រទេស នៅតែអាចបន្តទំនាក់ទំនង និងភាពរីករាយជាមួយសេវាកម្ម និងអត្ថប្រយោជន៍របស់ក្រុមហ៊ុនបានយ៉ាងពេញលេញ។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗ សូមចូលទៅកាន់គេហទំព័ររបស់ Smart តាមរយៈ https://www.smart.com.kh/km ឬទំព័រ Facebook របស់ក្រុមហ៊ុននៅ https://www.facebook.com/SmartAxiata ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]