ភ្នំពេញ៖ ក្រោយពីទទួលបាននូវការគាំទ្រខ្លាំង និងឱ្យតម្លៃខ្ពស់ពីសំណាក់អតិថិជនជាច្រើន ក្នុងអំឡុងពេលជាង ៤ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Limperial Home Luxury បានបើកដំណើរការសាខាថ្មីមួយទៀត នោះគឺ Limperial Home (សាខាទំនប់ទួលគោក) ដែលមានទីតាំងនៅលើផ្លូវទំនប់ទួលគោក 273 ប្រហែល 600ម៉ែត្រពីអង់តែងទួលគោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមតំណាងក្រុមហ៊ុន លក់គ្រឿងសង្ហារិមលំដាប់អភិជនមួយនេះបានឱ្យដឹងថា សាខាថ្មីនេះមានផ្គត់ផ្គង់ផលិតផលប្រណិតៗដូចជាគ្រឿងសង្ហារិមនាំចូលផ្ដាច់មុខម៉ាក Bicer Kardesler Mobilya ដ៏ល្បីល្បាញរបស់ ប្រទេសតួកគី មានដើមកំណើតតាំងពីឆ្នាំ1976 ដែលមានការរចនាម៉ូតបែប Classic ឆ្លាក់ដោយដៃសុទ្ធសាធ ពីឈើខ្លឹមដ៏កម្រខាងប៉ែកអឺរ៉ុបឈ្មោះ Hornbeam សម្រាប់តុបតែងលម្អបន្ទប់ទទួលភ្ញៀវ បន្ទប់គេង និងបន្ទប់ទទួលទានអាហារ។

ចង្កៀងអគ្គិសនីម៉ូតអឺរ៉ុបដ៏ប្រណិតគ្រប់ប្រភេទ ដែលមានគុណភាពខ្ពស់រចនាឡើងពីគ្រីស្តាល់ K9, ស្ពាន់សុទ្ធ, និងមានស្រោបមាស 24K ស័ក្តិសមបំផុតសម្រាប់តុបតែងលម្អគេហដ្ឋានដូចជា ចង្កៀងរំយោល ចង្កៀងអិបពីដាន និងចង្កៀងជញ្ជាំង។

ក្រៅពីចង្កៀងប្រណិតនេះសាខាថ្មីនៃក្រុមហ៊ុន Limperial Home Luxury ក៏មានដាក់តាំង និងលក់គ្រឿងវត្ថអនុស្សាវរីយ៍ប្រណិតៗសម្រាប់តាំងលម្អ ផ្ដល់ភាពស្រស់ស្អាត និងលើករាសីដល់គេហដ្ឋានលោកអ្នក។ ក្រៅពីផ្គត់ផ្គង់គ្រឿងសង្ហារិម និងអំពូលប្រណីតៗ ក្រុមហ៊ុនក៏មានផ្ដល់សេវាកម្មប្រឹក្សាយោបល់ដឹកជញ្ជូន តម្លើង និងសម្អាតចង្កៀងដោយឥតគិតថ្លៃ និងសេវាកម្មជួសជុលជាដើម។

អ្វីដែលសំខាន់ ឈុតនៃគ្រឿងសង្ហារិមដែលមានការគាំទ្រខ្លាំងពីសំណាក់អតិថិជន Sultan Sofa Set (Sultan = ស្ដេច ឬ អធិរាជ) Sehrazat Sofa Set (Sehrazat = ម្ចាស់ក្សត្រី) ជាឈុតធំជាងគេនៃ Collection ទាំងអស់របស់ប្រេន Bicer Kardesler Mobilya។ ជាពិសេសផលិតផលមានក្នុងស្តុក និងកំពុងតាំងបង្ហាញនៅក្នុងបន្ទប់ Showroom ដែលអតិថិជនអាចមកទស្សនា ស្ទាប និងពិនិត្យពីគុណភាពផ្ទាល់ ជ្រើសរើសផលិតផលបានភ្លាម ដោយមិនចាំបាច់រងចាំយូរឡើយ។


តំណាងក្រុមហ៊ុន Limperial Home Luxury បានឱ្យដឹងថា មូលហេតុដែលធ្វើឲ្យក្រុមហ៊ុន Limperial Home Luxury មានការគាំទ្រខ្លាំងមកដល់បច្ចុប្បន្ន និងអាចបើកដំណើរការសាខាថ្មី Limperial Home (សាខាទំនប់ទួលគោក) ដោយប្រកាន់ភាពស្មោះត្រង់ គុណភាពផលិតផលល្អ (មានម៉ាកប្រេន និងប្រភពច្បាស់លាស់) សេវាកម្មល្អ (សេវាកម្មរហ័ស ផ្ដល់នូវទំនុកចិត្តខ្ពស់)។

សម្រាប់អតិថិជនមិនពិបាកធ្វើដំណើរចេញក្រៅប្រទេសស្វែងរកផលិតផលដោយខ្លួនឯងទៀតនោះទេ ដែលអាចប្រឈមនិងផលលំបាកដូចជា រង់ចាំយូរ មិនមានទំនុកចិត្ត ប្រឈមនឹងការបាក់បែក ជាយថាហេតុក្រុមហ៊ុន Limperial Home បានយល់ដឹងពីផលលំបាកយ៉ាងច្បាស់ទើបផ្ដល់សេវាកម្មយ៉ាងឥតខ្ចោះចំពោះ អតិថិជនទាំងដឹកជញ្ជូន ធានាសុវត្ថិភាព និងទំនុនកចិត្តដល់ទីតាំង។

Limperial Home (សាខាទំនប់ទួលគោក) មានអាស័យដ្ឋាននៅអគារលេខ#80, ផ្លូវទំនប់ទួលគោក 273, ភូមិបាក់ទូក, សង្កាត់ទួលសង្កែទី1, ខណ្ឌឬស្សីកែវ, រាជធានីភ្នំពេញ, ឬអាចទំនាក់ទំនងតាមទូរស័ព្ទ ៖ 092 222 441, 061 610 222, 016 610 222៕

𝐖𝐞𝐛𝐬𝐢𝐭𝐞: https://limperialhome.com/
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦: t.me/LimperialHome 
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞: https://www.facebook.com/limperialhome
𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦: https://www.instagram.com/limperialhome/
𝐘𝐨𝐮𝐓𝐮𝐛𝐞: https://shorturl.at/lzBV7
𝐌𝐚𝐩: https://goo.gl/maps/YZHQ69i8BpkahEYW6
Limperial Home Luxury មានអាស័យដ្ឋាននៅ អាគារលេខ#767, ផ្លូវកម្ពុជាក្រោម, ជិតស្ពានអាកាស៧មករា, ឬអាចទំនាក់ទំនងតាមទូរស័ព្ទ៖ 092 222 421, 061 610 222, 016 610 222។ 𝐖𝐞𝐛𝐬𝐢𝐭𝐞: https://limperialluxury.com/

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦: https://t.me/limperialhomeofficial
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤: https://www.facebook.com/limperialhomeluxury
𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦: https://www.instagram.com/limperial_home_luxury/
𝐘𝐨𝐮𝐓𝐮𝐛𝐞: https://bit.ly/3E7I66M
𝐓𝐢𝐤𝐓𝐨𝐤: https://www.tiktok.com/@limperial_home_luxury?lang=en
𝐌𝐚𝐩: https://bit.ly/3qPMyiY

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]