ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងទេពកោសល្យពិសេស ដែលល្បីរន្ទឺទូទាំងពិភពលោក និងមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា Cambodia’s Got Talent បានឈានមកដល់រដូវកាលទី៣ ហើយ។ ហើយក្នុងនោះ ពិធីករដ៏មានប្រជាប្រិយភាព ជា វិបុល នឹងក្លាយជាគណៈការថ្មីមួយរូប ជំនួសគណៈកម្មការចាស់នៅក្នុងកម្មវិធីនេះផងដែរ។

គណៈកម្មការទាំង ៤ រូប រួមមាន លោកពូ កុយ លោកពូ ក្រឹម អ្នកនាង ខាត់ សុឃីម និងលោក ជា វិបុល នឹងដាក់ពិន្ទុយ៉ាងសុក្រឹត ដើម្បីវិភាគយ៉ាងជាក់ច្បាស់ពីសមត្ថភាពដ៏ពិសេស សមត្ថភាពដ៏កម្រពីកំពូលបេក្ខជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្លងកាត់បទពិសោធន៍នៅក្នុងវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ មិនត្រឹមតែមានសត្ថភាពត្រឹមតែជាពិធីករដ៏មានប្រជាប្រិយភាព លោក ជា វិបុល ក៏ជាអតីត Feshie Boy ម្នាក់ ហើយមានទេពកោសល្យទាំងផ្នែកសម្ដែង និងកំប្លែងផងដែរ។ វាពិតជាសាកសមសម្រាប់លោក ព្រោះកម្មវិធីនេះជាកម្មវិធីបញ្ចេញទេព្យកោសល្យចម្រុះ។

ដូច្នេះ សម្រាប់បេក្ខជន មិនថាអ្នកមានទេពកោសល្យអ្វី? យើងចង់ឃើញ! មនុស្សទូទាំងពិភពលោកក៏ចង់ឃើញ! បង្ហាញថាមពលដែលគ្មានដែលកំណត់ពីភាពអស្ចារ្យរបស់អ្នក! បន្ថែមថាមពល ជម្រុញខ្លួនឯង បញ្ចេញទេពកោសល្យដែលខ្លួនមានទៅកាន់ពិភពលោក ដោយចូលរួមវគ្គជម្រុះដំបូងតាមរយៈអនឡាញថ្ងៃនេះ ដើម្បីក្លាយខ្លួនជាម្ចាស់ជ័យលាភីរដូវកាលទី ៣ ជាមួយប្រាក់រង្វាន់ចំនួន ១០០លានរៀល។

លក្ខណ្ឌនៅក្នុងការចូលរួមប្រកួតនៅក្នុងកម្មវិធីលំដាប់ពិភពលោកដ៏អស្ចារ្យនេះ លោកអ្នកគ្រាន់តែថតវីដេអូ បញ្ចេញទេពកោសល្យដែលខ្លួនមានអោយបានច្បាស់ល្អ រួចផ្ញើវីដេអូឃ្លីបការសម្តែងរបស់អ្នកតាមរយៈប្រព័ន្ធតេឡេក្រាមទូរស័ព្ទលេខ 015 471 221 ។ រួសរ៉ាន់ឡើង សូមជូនពរសំណាងល្អ៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]