ភ្នំពេញ៖ កាល​ពីថ្ងៃអាទិត្យទី27 ឧសភា ក្រុមហ៊ុន​ផលិត ​និង​ចែកចាយ​ហ្គេម​ អន្តរជាតិ MOONTON តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) ​ដែល​មាន​ឈ្មោះថា ​MOONTON CARES បាន​ចាប់ដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលា ជជែកគ្នាពីប្រធានបទទាក់ទងកីឡាអេឡិចត្រូនិច Esports “អាជីពក្នុងកីឡាអេឡិចត្រូនិចសម្រាប់គ្រប់គ្នា” (Esports As A Career For All) ដែល​សិក្ខាសាលា​នេះបាន​រៀបចំដោយក្រុមហ៊ុន​ផ្សព្វផ្សាយ​ ធីមធូ (TEAM2) នៅរោងភាពយន្ត លេជេនព្រីមៀម​ អូឡាំព្យា។ សិក្ខាសាលានេះមានគោលបំណងផ្ដល់ដល់សិស្សនិស្សិតជាង 100 នាក់ ក្នុងការចែករំលែកពីរបៀបដែលបុគ្គលដែលមានសមត្ថភាពខុសៗគ្នា អាចចាប់យកឱកាស និងទទួលបានការងារនៅក្នុងវិស័យ Esports។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សិក្ខាសិលានេះ មាន​វារគ្មិន​ចូល​រួម​ចែករំលែក​បទពិសោធន៍ ទស្សន​វិស័យរបស់ខ្លួន​ក្នុង​វិស័យ​Esports និង​ ភ្ញៀវកិត្តិយស រួម​ជាមួយ​សិស្សនិស្សិត​​ចូលរួម​ជាច្រើន​នាក់ដូច​ជា៖
​ - លោក​ Ray ដែល​ជា​តំណាង​ Moonton Cares
- លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា
- លោក LEE XIN ដែលជាអ្នកចាត់ការទូទៅរបស់ក្រុមជើងឯក MPL KH 2 សម័យកាលនិងក៏ជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិ PARA Esports កម្ពុជាក្នុងវិញ្ញាសា Mobile Legends: Bang Bang
- លោក ខេង សុភ័ណ្ឌ  ដែលជាអត្តពលិកក្រុមជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍ ASEAN PARA GAMES 2023 វិញ្ញាសា​ Mobile Legends: Bang Bang

- លោក ម៉ាន់ ហុងលី ដែលជា Project Manager មកពី Next Level Entertainment ក៏ជាផ្នែកមួយនៃអ្នករៀបចំ ASEAN PARA GAMES

- លោកស្រី ហាក់ សំបូរ នាយកប្រតិបត្តិក្រុមហ៊ុន TEAM2 និង​ NEXT LEVEL ENTERTAINMENT និងជាក្រុមគណកម្មការនៃការរៀបចំព្រឹត្តិការណ៍ ASEAN PARA GAMES 2023

- រួម​ជាមួយ​សិស្សនិស្សិត​ជាង​100នាក់​ដែល​មក​ពី​សកលវិទ្យាល័យ​ផ្សេងៗគ្នា​ក្នុង​រាជធានីភ្នំពេញ។

ក្រៅពីការ​រៀបចំ​សិក្ខាសាលានេះ ក្រុមហ៊ុន Moonton ក៏បាន​ចូលរួម​គាំទ្រដល់​ព្រឹត្តិការណ៍កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​ផងដែរ ដោយ​ការ​អញ្ជើញសិស្សនិស្សិត​ដែល​បាន​ចូល​រួម​ក្នុង​សិក្ខាសាលា ទៅ​ចូល​រួម​ការ​ប្រកួត​កីឡាអាស៊ានប៉ារ៉ាហ្គេម ប្រភេទកីឡាអេឡិចត្រូនិច វិញ្ញាសា​ Mobile Legends: Bang Bang ដែល​នឹង​ប្រព្រឹត្ត​ធ្វើឡើងថ្ងៃទី4​និង​5 មិថុនា​ និង​ចូល​រួម​ការ​ប្រកួត Mobile Legends: Bang Bang ពានរង្វាន់អាស៊ីអាគ្នេយ៍ (MSC) 2023 ដែល​ធ្វើ​ឡើង​ក្នុង​ពាក់កណ្ដាលខែមិថុនា​នេះផងដែរ។ សិស្សនិស្សិតទាំង​អស់​នឹង​ដើរ​ទស្សនកិច្ច​ បាន​ឃើញ​ពីការ​រៀបចំ​ផ្សេងៗពីក្រោយ​ឆាក​ប្រកួត, បន្ទប់​រៀបចំផលិតកម្ម​ និង​បន្ទប់​របស់​កីឡាករ ដើម្បី​ឱ្យពួកគាត់​បាន​ឃើញ​នូ​វ​ការ​រៀបចំ កម្មវិធីប្រកួត​កីឡា​អេឡិចត្រូនិចធំ​ផ្លូវការ។



អំពី MOONTON CARES

MOONTON CARES បាន​បង្កើតឡើងក្នុង​ឆ្នាំ 2022 ក្នុងគោលបំណង គាំទ្រដល់​សហគមន៍ និង​បង្កើតនូវ​អនាគត​ដែល​មាន​ស្ថេរភាពសម្រាប់គ្រប់គ្នា​ ដោយនាំមកនូវភាពវិជ្ជមាន,មនុស្សធម៌ និងការផ្លាស់ប្តូរបរិស្ថាន។ កម្មវិធីនេះបាន​ជួយដល់ គ្រោះមហន្តរាយ និងផ្ដល់ជំនួយ កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅក្នុងប្រទេសផ្សេងៗគ្នាកន្លង​មក​ជាច្រើន។

អំពី MOONTON GAMES

បង្កើតឡើង​ក្នុង​ឆ្នាំ​2014 MOONTON គឺជាក្រុមហ៊ុនផលិតហ្គេម អន្តរជាតិធំមួយ ជាមួយនឹងបុគ្គលិកជាង 1500 នាក់នៅទូទាំងពិភពលោក ក្រុមហ៊ុននេះដំណើរការការិយាល័យនៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន អាមេរិកឡាទីន ហុងកុង និងចិនដីគោក។ MOONTON បានដំណើរការដោយជោគជ័យនូវហ្គេមទូរស័ព្ទល្បីៗជាច្រើននៅទូទាំងពិភពលោក និងបានកសាងទំនាក់ទំនងរយៈពេលវែងជាមួយរដ្ឋាភិបាល និងស្ថាប័នកីឡាអេឡិចត្រូនិកនៅក្នុងប្រទេសជាង 30 ជុំវិញពិភពលោក។ Mobile Legends: Bang Bang គឺ​ជា​ហ្គេម​ដែល​ល្បីបំផុត​មួយ​របស់​ MOONTON នឹង​ជា​ហ្គេមបែប MOBA នាំ​មុខ​មួយ​ក្នុង​ពិភពលោក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]