ភ្នំពេញ៖ ដំណឹងដ៏គួរ​ឱ្យរីករាយសម្រាប់ការលើកទឹកចិត្តកីឡាគុនខ្មែរ ១ម៉ឺនដុល្លាទៀត ដើម្បីគុនខ្មែរ។ ប៊ូសស្ត្រងស្រលាញ់គុនខ្មែរ ថែកីឡាករគុនខ្មែរដូចឪពុក និងកូនអីចឹង ឧបត្ថម្ភលើកទឹកចិត្តជាឡានថ្មីខ្លាញ់គោ ជាមួយផ្ទះថ្មី១ល្វែង ហើយពេលនេះប៊ូសស្ត្រងចិត្តល្អ មិនត្រឹមតែឱ្យផ្ទះ ព្រំ សំណាង ទេ ថែមទាំងចងដៃ ១ម៉ឺនដុល្លារក្នុងពិធីឡើងគេហដ្ឋានថ្មីថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៊ូសស្ត្រង ពិតជាក្រុមហ៊ុនចិត្តល្អ លើកមុខលើកមាត់កីឡាគុនខ្មែរខ្លាំងណាស់ នេះជាទង្វើមួយដ៏គួរឱ្យកោតសរសើសម្រាប់លើកទឹកចិត្តឲ្យកីឡាករគុនខ្មែរដទៃទៀត ខិតខំប្រឹងហ្វឹកហាត់ក្បាច់គុនខ្មែរឱ្យខ្លាំងក្លា និងស្ទាត់ជំនាញ ដើម្បីឱ្យពិភពលោកស្គាល់គុនខ្មែរកាន់តែច្បាស់ថា គុនខ្មែរជារបស់ខ្មែរតែមួយគត់។

ក្រុមហ៊ុនចិត្តល្អ ប៊ូសស្ត្រង បានបញ្ជាក់ថា៖ ការចង់ដៃ 10,000 ដុល្លារ ដល់កំពូលកីឡាករគុនខ្មែរ ព្រំ សំណាង ក្នុងពិធីឡើងគេហដ្ឋានថ្មីនេះ គឺដើម្បីលើកស្ទួយគុនខ្មែរ ចង់ឱ្យបងប្អូនខ្មែរយើងស្រលាញ់គាំទ្រគុនខ្មែរកាន់តែខ្លាំង និងចូលរួមហ្វឹកហាត់គុនខ្មែរកាន់តែច្រើន ដើម្បីថែរក្សាក្បាច់គុនដូនតាខ្មែរយើងឲ្យគង់វង្សរាប់ពាន់ឆ្នាំបន្តទៅមុខទៀត។

សូមបន្ថែមទៀតថា៖ ពិធីឡើងគេហដ្ឋានថ្មីរបស់កំពូលកីឡាករគុនខ្មែរ ព្រំ សំណាង នឹងធ្វើឡើងនៅថ្ងៃ សៅរ៍ ទី១០ មិថុនា ខាងមុខនេះហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]