ភ្នំពេញ៖ នៅឆ្នាំ២០២៣ នេះក្រសួងទេសចរណ៍បង្កើតកម្មវិធី ប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទី១ Powered by Huawei XMAGE ដោយមានការសហការណ៍ឧបត្ថម្ភដោយក្រុមហ៊ុន Huawei ជាកម្មវិធីដែលផ្តល់ឱកាសដល់ប្រជាជនកម្ពុជាគ្រប់វ័យ ដើម្បីបញ្ចេញស្នាដៃក្នុងការថតរូបដោយប្រើទូរសព្ទដៃ។ ការប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទី១ Powered by Huawei XMAGE មានទិសដៅ ដើម្បីជួយជំរុញវិស័យទេសចរណ៍ ជាពិសេសប្រមូល និងផ្តិតយករូបភាព ស្អាតៗ និងជីវចំរុះ ពីតំបន់ទេសចរណ៍ទូទាំងប្រទេសកម្ពុជា ហើយប្រើប្រាស់រូបភាពទាំងនោះ ដើម្បីផ្សព្វផ្សាយតាមបណ្តាញសង្គមនាៗ។ ក្រសួងទេសចរណ៍ ក៏ដូចជា ក្រុមហ៊ុន Huawei សង្ឈឹមថាប្រជាជនកម្ពុជា និងចូលអោយបានច្រើនកុះករ ដើម្បីបង្ហាញស្នាដៃនៅលើឆាកជាតិ និងអន្តរជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែរ ក្រសួងទេសចរណ៍បានធ្វើការប្រកាសបើកកម្មធីប្រកួតថតរូបធំជាងគេនេះ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី 12 ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ Hyatt Regency Phnom Penh ក្រោមអធិបតិយ្យភាព ឯកឧត្ដមបណ្ឌិត ជុក ជំនោរ ក្នុងនាមឯកឧត្ដម ថោង ខុន រដ្ឋមន្រន្តីប្កសួងនេសចរណ៍ ក្នុងការបើកព្រឹត្តការណ៍ថតរូបដ៍ធំមួយនេះ។
វីដេអូខាងក្រោមនេះ គឺជាខ្លឹមសារទាំងមូលនៃការបើកកម្មវិធីប្រកួតនេះ៖
ដើម្បីចម្រាញ់យកជើងខ្លាំងក្នុងការប្រកួត និង មានភាពសុក្រឹតបំផុតដល់បេក្ខជនគឺយើងមានគណៈកម្មការនៃការប្រកួតទាំង៣ រូបដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យថតរូបគឺ៖
- គណៈកម្មការទី1 គឺ លោក សួង ម៉ារឌី អ្នកជំនាញថតរូប Street, Landscape, Wildlife Photography នៅក្នុងប្រទេសកម្ពុជា
- គណៈកម្មការ ទី2: លោក Miller Snap សាស្ត្រាចារ្យនៅដេប៉ាគីម៉ង់នៃប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) និង
- គណៈកម្មការទី3: លោក ហង់
សុវិត្យា សាស្ត្រាចារ្យជុំនាញខាងប្រព័ន្ធផ្សព្វផ្សាយផ្នែក Media។
ប្រធានបទនៃការប្រកួតដែលត្រូធ្វើការប្រកួតប្រជែងនៅវគ្គដំបូង៖
សម្រាប់កាលបរិច្ឆេទនៃការប្រកួតដូចខាងក្រោម៖
ចាប់ផ្តើមចុះឈ្មោះប្រកួតចាប់ពីថ្ងៃទី 1 មិថុនា ឆ្នាំ 2023 បិទការចុះឈ្មោះនៅថ្ងៃទី 30 មិថុនា ឆ្នាំ 2023 នឹង ប្រកាសលិទ្ធផលនៅថ្ងៃទី 10 កក្កដា ឆ្នាំ 2023 ក្នុងនោះយើងនឹងជ្រើសរើសយកអ្នកឈ្នះ 30 រូបទៅវគ្គបន្ត។
ចំពោះពានរង្វាន់នៃការប្រកួតបេក្ខជនដែលទទួលបានជ័យលាភីចុងក្រោយ 3 រូបនឹងទទួលបាន៖
ទូរស័ព្ទលំដាប់កំពូល Huawei P60 Pro ចំនួន 3 រង្វាន់ ទទួលបានពាន និងសញ្ញាបត្រចេញដោយក្រសួងទេសចរណ៍ និងមានឱកាសក្លាយជាអ្នកថតរូបតំណាងឲ្យក្រុមហ៊ុន Huawei និងក្រសួងទេសចរណ៍ជាពិសេសមានការបង្ហាញស្នាដៃនៅលើ Facebook Page ផ្លូវការរបស់ក្រសួងទេសចរណ៍ Facebook Page ផ្លូវការរបស់ក្រុមហ៊ុន HUAWEI នៅកម្ពុជា និង Huawei Platform នៅប្រទេសចិន។
បេក្ខជនដែលមានបំណងចូលរួមប្រកួតប្រជែងក្នុងកម្មវិធីការប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទីមួយ Powered by Huawei XMAGE នេះអាចធ្វើការចុះឈ្មោះតាមរយៈដំណភ្ជាប់ខាង៖
Link ចុះឈ្មោះ: https://forms.gle/gRc7YhL7UUMGUF5S7
Terms
and Conditions: https://shorturl.at/BJQZ6
ព័ត៌មានបន្ថែម: https://shorturl.at/jpK29
ក្នុងឱកាសនេះក្រុមហ៊ុន ហួវៃ ក៏បាននាំយកផលិតផលកំពូលទាំង ២ ម៉ូដែលគឺ HUAWEI Mate X3 និង HUAWEI P60 Pro ដែលកំពុងធ្វើការលក់ដាច់ខ្លាំងនៅលើទីផ្សារប្រទេសកម្ពុជា៖
HUAWEI Mate X3 និងចូលមកដោះស្រាយនៅចំណុចកង្វះខាតនៃប្រភេទទូរស័ព្ទបត់អេក្រង់ Foldable Phone ដោយមានការផលិតផ្តោតលើរូបរាង ស្រាល ស្តើង ធន់ បត់គ្មានស្នាមប្រហោង គ្មានស្នាមផ្នត់ កញ្ចក់ធន់នឹងការធ្លាក់ បត់មានភាព Smooth មិនតឹង មានភាពធន់បំផុត និងបំពាក់កាមេរ៉ា XMAGE ល្អបំផុតថតរូបបែប Professional ធ្វើឱ្យអ្នកប្រើប្រាស់កាន់តែបង្កើននៅទំនុកចិត្តខ្លាំងបំផុត។
ខាងក្រោមនេះ ជាលក្ខណៈពិសេសរបស់ HUAWEI Mate X3៖
ចំណុចពិសេសទី ១៖ រូបរាងស្តើងស្រាល បត់គ្មានប្រឡះប្រហោងគ្មានស្នាមផ្នត់ និងអេក្រង់ខាងក្រៅធំប្រើបានដូចទូរស័ព្ទធម្មតា
HUAWEI Mate X3 គឺជាទូរស័ព្ទបត់អេក្រង់ស្តើងបំផុតលើពិភពលោកកម្រាស់ត្រឹម 5.3mm ពេលលាអេក្រង់ និងកម្រាស់ត្រឹមពេលបត់អេក្រង់ 11.08mm គឺស្តើងជា Xiaomi MIX Fold 2 ទៅទៀត និងទម្ងន់ស្រាលជាង iPhone។
ចំណុចពិសេសទី ២៖ បំពាក់កញ្ចក់ Kunlun Glass មិនខ្លាចធ្លាក់បែកធន់ជាងមុន 10ដងទទួលបានផ្កាយ 5
ភាពធន់របស់អេក្រង់បត់ពិតជារឿងសំខាន់ HUAWEI ពិតជាមិនធ្វើអោយអតិថិជនខកចិត្តឡើយជាមួយកញ្ជក់ Kunlun Glass ដែលបំពាក់លើ HUAWEI Mate X3 ដែលជួយអោយមានភាពរឹងមាំធន់នឹងការធ្លាក់បែបរហូតដល់ 10ដង ដែលជា Foldable ដំបូងគេសំដាប់ផ្កាយប្រាំ ទទួលស្គាល់ដោយស្ថាប័ន Switzerland's five-star SGS impact-resistance certification។
ចំណុចពិសេសទី ៣៖ បំពាក់កាមេរ៉ា XMAGE ដែលអាច Zoom បាន 50X និង 5X Optical៖
HUAWEI Mate X3 គឺជាទូរស័ព្ទបត់អេក្រង់ដែលបំពាក់ Periscope លែនដំបូងគេបំផុតដែលអាចហ្ស៊ូម 5X Optical Zoom និង 50X Digital Zoom ជាមួយបច្ចេកវិទ្យាកាមេរ៉ា XMAGE ដែលមានលែនគោលទំហំ 50MP Aperture ធំ F1.8 ប្លង់ទូលាយ 13MP Aperture F2.2 និង លែនហ្ស៊ូមទំហំ 12MP f/2.4 អាចផលិតរូបបែប Professional។
ចំណុចពិសេសទី ៤៖ បំពាក់ប្រព័ន្ធការពារជម្រាបទឹក IPX8 ទោះអេក្រង់សើមទឹកក៏ចុចបានធម្មតា៖
អ្នកប្រាកដជាភ្ញាក់ផ្អើលនៅពេលទូរស័ព្ទបត់អេក្រង់អាចធ្វើបានដល់កម្រឹតនេះអាចដាក់ចូលទឹកជម្រៅ 1.5ម៉ែត្រ រយៈពេល 30នាទី ដោយគ្មានការបារម្ភរឿងចូលទឹក ទោះបីអេក្រង់សើមក៏អាចចុចបានធម្មតា។
ចូលមកដល់ចំណុចពិសេសរបស់ HUAWEI P60 Pro វិញម្តង គឺជាត្រកូល Flagship ផ្តោតលើការថតរូបនៅកន្លែងខ្សោយពន្លឺ ឬពេលយប់ ខាងក្រោមនេះគឺជាចំណុចពិសេសរបស់ HUAWEI P60 Pro៖
ចំណុចពិសេសទី 1: បំពាក់កាមេរ៉ា XAMGE អាចថត Zoom ច្បាស់នៅទីងងឹត និង អាចសេរ៉េ Aperture F1.4 – F4 នឹងថតភ្លឺខ្លាំងនៅពេលយប់ស្រូបពន្លឺភ្លឺជាងមុន 178%
HUAWEI P60 Pro បានធ្វើការអាប់ដេតយ៉ាងខ្លាំងទៅលើបច្ចេកវិទ្យាកាមេរ៉ា XAMGE ដែលអាច Zoom បានច្បាស់លម្អិតល្អនៅកន្លែងខ្សោយពន្លឺដំបូងគេលើពិភពលោកដោយការបំពាក់នៅ Periscope ទំហំ 48MP លែនដែលមាន Aperture ធំជាងគេ F2.1 ក្នុងចំណោមទូរស័ព្ទលើទីផ្សារដែលបំពាក់ Periscope លែននៅពេល Zoom ចាប់ពី 3.5X ទៅ 10X ក៍នៅច្បាស់ខ្លាំងឃើញទាំងព្រះច័ន្ទ និងសំណង់អាគារ ដែលស្មាតហ្វូនដ៏ទែមិនទាន់ធ្វើបាននៅឡើយ។
សម្រាប់លែន Periscope មានបំពាក់បច្ចេកវិទ្យាទប់លំនឹង Anti-shake sensor rotation stabilization system និង RYYB Sensor។
ចំណែកលែនគោលវិញ (Main Len ) Ultra Lighting XAMGE Camera ដែលមានសមត្ថភាពថតភ្លឺខ្លាំងនៅកន្លែងខ្សោយពន្លឺដែលគេដាក់ឈោ្មះថា ភ្នែកនៃពន្លឺ Eyes Of Light ដែលមានធំបំផុត Aperture F1.4 RYYB Sensor ស្រូបពន្លឺចូលលែនបានខ្លាំង នឹង អាច សារ៉េ Aperture បាន (Variable Aperture) F1.4 ទៅ F4.0 ។
ចំណុចពិសេសទី2: ការចនាខ្នងខាងក្រោយបែបគុជខ្យង Pearl Texture Design
ដែលមានការរចនា Texture ខ្នងក្រោយខុសៗគ្នាទាំងអស់ ដែលកាន់ទៅមានភាព Unique៖ នៅពេលអ្នកទំាងអស់គ្នាទិញប្រើប្រាស់ប្រាកដជាមានអារម្មណ៍ថាមានភាព Unique ដោយការចនាខ្នងក្រោយរបស់ HUAWEI P60 Pro មានរចនាបទ Pearl Texture ខុសៗគ្នាទំាងអស់។
រូបខាងក្រោមនេះបញ្ជាក់ថាវាពិតជាមានរចនាបែបបទ Texture ខ្នងក្រោយខុសៗគ្នាទាំងអស់៖
ចំណុចពិសេសទី 3: បំពាក់កញ្ចក់ Kunlun Glass មិនខ្លាចធ្លាក់បែពធន់ជាងមុន 10ដង
ទទួលស្គាល់ដោយស្ថាប័នប្រទេស Switzerland លំដាប់ផ្កាយ 5 SGS ជាទូរស័ព្ទដែឡមានកញ្ចក់ធន់បំផុតនៅលើទីផ្សារស្មាតហ្វូនដំបូងគេដែលមានបំពាក់កញ្ចក់ Kunlun Glass ធន់នឹងការធ្លាក់បែបដែលអ្នកប្រើប្រាស់មិនបារម្ភរឿងធ្លាក់បែកអេក្រង់ ឬ ធុញការធ្លាក់បែកនៃអេក្រង់ទូរស័ព្ទជាពិសេស មានប្រព័ន្ធការពារជម្រាបទឹក IP68 ជម្រៅ 2ម៉ែត្រ ជម្រៅ 30 ម៉ែត្រ។
ចំណុចពិសេសទី 4: ល្បឿនសាកថ្មលឿន 88W សាក ១០នាទី បានរហូតដល់ 50%
ការសាកថ្មយឺតជារឿងដែលធុញបំផុតសម្រាប់អ្នកប្រើប្រាស់ជាមួយ HUAWEI P60 Pro បានដំឡើងល្បឿនសាកថ្មរហូតដល់ 88W ដែលសាកត្រឹម 10នាទីទទួលបាន 50% ដែលមានទំហំថ្ម 4815mAh និង សាក Wireless ល្បឿន 50W។
សម្រាប់ព័ត៌មានលម្អិតសូមស្វែងរកក្នុងតំណ Link ខាងក្រោម៖
ស្វែងយល់បន្ថែមពី HUAWEI P60 Pro: https://consumer.huawei.com/kh/phones/p60-pro/
ស្វែងយល់បន្ថែមពី HUAWEI Mate X3: https://consumer.huawei.com/kh/phones/mate-x3/
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]