ភ្នំពេញ៖ ធនាគារ ស្ថាបនា ត្រូវបានគេស្គាល់ថា ជាធនាគារឈានមុខគេក្នុងប្រទេសកម្ពុជា ផ្តល់ជូននូវប័ណ្ណឥណទានជាច្រើនប្រភេទដូចជា៖ ប័ណ្ណឥណទានវីសា ស្ថាបនា (Classic) ប័ណ្ណឥណទានវីសា ស្ថាបនា (Gold) និងប័ណ្ណឥណទានវីសា ស្ថាបនា (Platinum)និងប័ណ្ណឥណទាននារី ស្ថាបនា។ ដូច្នេះការស្នើសុំប្រើប្រាស់ ប័ណ្ណឥណទានណាមួយរបស់ ធនាគា ស្ថាបនា គឺជាជម្រើសដ៏ល្អមួយក្នុងការពង្រឹង ឬបង្កើតពិន្ទុឥណទានរបស់អ្នកឡើងវិញ។
ពិន្ទុឥណទានអាចបង្ហាញពីលទ្ធភាពរបស់អតិថិជនម្នាក់ក្នុងការខ្ចីប្រាក់ និងសងប្រាក់ត្រឡប់ដោយការទទួលខុសត្រូវ។ ពិន្ទុឥណទានផ្តោតទៅលើចំនុចសំខាន់ៗនៃរបាយការណ៍ឥណទានរបស់បុគ្គលម្នាក់ៗដូចជាការសងត្រឡប់ទាន់ពេលវេលា និងប្រវត្តិឥណទានចំនួនទឹកប្រាក់ដែលអ្នកប្រើប្រាស់ និងទឹកប្រាក់កម្ចីដែលអ្នកនៅមានជាមួយគ្រឹះស្ថានឬធនាគារណាមួយ ដើម្បីបង្ហាញពីលទ្ធភាពដែលអាចសងប្រាក់ត្រលប់មកវិញ។ ការមានកំណត់ត្រាទូទាត់ទាន់ពេលវេលា គឺជាការពង្រឹងពិន្ទុឥណទានដ៏ល្អ។ ការមានពិន្ទុឥណទានខ្ពស់ជួយឱ្យអ្នកស្នើសុំឥណទាន ឥណទានគេហដ្ឋាន និងប័ណ្ណឥណទានផ្សេងៗបានយ៉ាងងាយស្រួល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ គ្រឹះស្ថានហិរញ្ញវត្ថុអាចធ្វើការវាយតម្លៃនៃការផ្តល់ឥណទានប្រកបដោយភាពត្រឹមត្រូវដោយផ្អែកលើពិន្ទុឥណទានរបស់អ្នក។ការប្រើប្រាស់ប័ណ្ណឥណទានមានឥទ្ធិពលដោយផ្ទាល់ទៅលើពិន្ទុឥណទានរបស់អ្នក។ ដូច្នេះការទទួលបានប័ណ្ណឥណទាន និងប្រើប្រាស់វាជាប្រចាំប្រកបដោយទំនួលខុសត្រូវ គឺជាវិធីសាស្រ្តមួយដ៏លឿន និងមានប្រសិទ្ធភាពបំផុតក្នុងការបង្កើនឥណទានរបស់អ្នក។ ប័ណ្ណឥណទាន វីសា របស់យើងត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាទំនើបជាមួយនឹងបន្ទះឈីបដែលអាចធ្វើការទូទាត់ប្រកបដោយសុវត្ថិភាព និងងាយស្រួល។
អតិថិជនអាចធ្វើការទូទាត់តាមអ៉ីធើណេត ឬតាមរយៈម៉ាស៊ីនឆូតប័ណ្ណ និងអាចដកសាច់ប្រាក់ពីម៉ាស៊ីន អេធីអឹម បានទូទាំងពិភពលោក ដែលមានដាក់ស្លាកសញ្ញា វីសា។ លើសពីនេះ អតិថិជនអាចរីករាយក្នុងការចំណាយ និងទូទាត់នៅពេលក្រោយ ដោយមិនគិតការប្រាក់រហូតដល់ 45 ថ្ងៃ។ តាមរយៈ ស្ថាបនា ម៉ូបាល អតិថិជនអាចពិនិត្យមើលទឹកប្រាក់កំណត់នៃប័ណ្ណឥណទានរបស់ខ្លួន និងធ្វើការទូទាត់ត្រលប់មកវិញបានយ៉ាងរហ័ស និងងាយស្រួល។
សម្រាប់អតិថិជនស្ត្រីដែលចង់បង្កើនពិន្ទុឥណទានរបស់ខ្លួន យើងខ្ញុំសូមណែនាំប័ណ្ណឥណទាន ស្ថាបនា នារី ដែលរចនាឡើងជាពិសេសសម្រាប់ស្រ្តី និងការផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើន។ សូមអញ្ជើញទៅកាន់សាខាធនាគារ ស្ថាបនា ណាមួយដើម្បីស្វែងយល់បន្ថែមអំពីប័ណ្ណឥណទានរបស់យើង និងការផ្តល់ជូនពិសេសៗបន្ថែមទៀត។ អតិថិជនថ្មីដែលប្រើប្រាស់ប័ណ្ណឥណទានធនាគារ ស្ថាបនា នឹងទទួលបានការលើកលែងកម្រៃសេវាប្រចាំឆ្នាំសម្រាប់1ឆ្នាំដំបូង និងអាចរីករាយនឹងការទទួលបានប្រាក់ត្រឡប់មកវិញ 5% ឬរហូតដល់ 5 ដុល្លារលើប្រតិបត្តិការដំបូង!
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង 4,400 នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង 172 សាខា ស្ថាបនា ព្រីមារណ៍ចំនួន 3 និងម៉ាស៊ីនអេធីអឹមជាង 360។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។ ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ បន្ថែមពីលើនេះ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន២ “Leadership in Credit Card Issuance 2022”និង “Leadership In Innovation For SME 2022”ពីក្រុមហ៊ុន VISA។ ពានរង្វាន់ទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]